កំណាព្យ៖ខ្ញុំស្នេហ៍LOWELLដោយ​ឈរ ហ៊រឃៀង

ដល់ពេលខ្លួនចាស់       នឹកLOWELLណាស់          ព្រោះមានខ្មែរច្រើន

ញញឹមរកខ្ញុំ                  រាក់ទាក់ល្អូកល្អើន               ស្រុកគេចំរើន

ម្ហូបម្ហាធូរថ្លៃ។

អ្នកស្រុកធ្វើការ            ខ្លះទៅវត្តវ៉ា                          ទាំងប្រុសទាំងស្រី

កូនខ្មែរគ្រប់គ្នា              រៀនវិទ្យាល័យ                     ទទួលជោគជ័យ

ជាប់ជាបណ្ឌិត។

ខ្ញុំមានបងប្អូន               កើតចៅកើតកូន                   ពាក់ពួនជុំជិត

កើតកាលវាលគុម្ភ         ដូចក្រុងសុភ្រមិត្ត                   សប្បាយមែនពិត

ដ្បិតរាប់រកគ្នា។

ខ្ញុំមានម្តាយចាស់           អនិច្ចាខ្លាំងណាស់                លោកមានរោគា

ស្នាក់នៅតែផ្ទះ              ដូចព្រះផងគ្នា                       ក្នុងព្រះវិហារ

បូជារាល់ថ្ងៃ៕

ខ្ញុំនៅស្រុកឆ្ងាយ            នៅឃ្លាតពីម្តាយ                   ដូចអ្នកដ៏ទៃ

មិនដែលបានផ្តល់         ម្ហូបម្ហាចំណី                          ជូនអ្នកម្តាយថ្លៃ

ធ្លាប់ថ្នាក់ថ្នមកូន។

LOWELLមានស្នេហ៏     ដូចនៅស្រុកខ្មែរ                   មានលាវមានយួន

មានបុណ្យអ៊ុំទូក            មានវត្តសមសួន                   ខ្មែរឈប់លាក់ខ្លួន

លែងអៀនលែងខ្មាស់៕

តែងដោយ CHHOR H.KHIENG (MICHEL CHHOR)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s