និទា​​​​​​​​​​​​​​​​​​​​​​ឃៈរដូវចូលមកដល់ហើយ ​ដោយ ​ប៉ិច ​សង្វាវ៉ាន

LE PRINTEMPS  EST ARRIVE

SPRING HAS ARRIVED

និទាឃៈរដូវចាប់ផ្តើម

ពីថ្ងៃ ២០ មីនា ដល់ ថ្ងៃ ២០ មិថុនា។

គឺជារដូវដែលធម្មជាតិទាំងមូលចាប់

ផ្តើមលូតលាស់ជាថ្មី។

សត្វបក្សាបក្សីបន្លាស់ស្រុកក្នុងរដូវរងា

ក៏ហើរត្រឡប់មករកទ្រនំចាស់វិញដែរ។ 

រីឯសត្តនិករទាំងឡាយដែលដេកសម្ងំ

ក្នុងសិសិររដូវក៏ភ្ញាក់ពីនិទ្រា

ដើម្បីអបអរទទួលសម្រស់ធម្មជាតិបៃតងខ្ចី។

បុព្វជាតិចម្រុះពណ៌យ៉ាងស្រស់បំព្រង

កំពុងតែចាប់ផ្តើមរីកបន្តបន្ទាប់

ដើម្បីបញ្ចេញលម្អបង្អួតមនុស្សលោក។

និទាឃៈរដូវមិនមែនត្រឹមតែជា

រដូវស្នេហានៃបក្សាបក្សីប៉ុណ្ណោះទេ

តែរដូវដ៏ត្រកាលនេះក៏ផ្តល់អំណោយផល

គ្រប់យ៉ាងដល់មនុស្សលោកគ្រប់គ្នាដែរ។

 ក្នុងប្រទេសដែលមានរដូវបួន 

រស្មីព្រះសុរិយាមានឥទ្ធិពលណាស់

អាចធ្វើឲ្យចិត្តសប្បាយរីករាយប្លែកពីធម្មតា។

យ៉ាងណាមិញ ការវិលត្រឡប់មកវិញនៃ

រស្មីព្រះអាទិត្យពិតជាអាចជួយឲ្យអារម្មណ៍

យើងស្រឡះល្អនិងភ្លឺថ្លាដូចជា

ពន្លឺព្រះសុរិយាយ៉ាងនោះដែរ។

បក្សាគៀងបក្សីចឹកគ្នាសប្បាយខ្ញៀវខ្ញា។

ក្នុងរដូវនេះ គេបានស្តាប់ចម្រៀង

បក្សាបក្សីយ៉ាងពិរោះ៕

ក.ក.ន.៖ ប.ស

Advertisements

One response to “និទា​​​​​​​​​​​​​​​​​​​​​​ឃៈរដូវចូលមកដល់ហើយ ​ដោយ ​ប៉ិច ​សង្វាវ៉ាន

  1. អានអត្ថបទ និទាឃះរដូវរួចហើយ ចិត្តចង់ទៅស្ទួចត្រីនៅដៃសមុទ្រ
    នឹកចង់ញាំបាយកញ្ចប់ ជាមួយប្រហុកគ្រឿង ក្បែរមាត់ទឹក
    ចង់គយគន់សត្វរំពេរឈ្មោល ដេញថើបរំពេរញីលើផ្ទៃជលសារ
    ចង់ដឹកដៃគូស្នេហ៏ បណ្តើរគ្នាលេងតាមមាត់ទន្លេ
    អូ!សប្បាយអ្វីម្ល៉េះទេ និទាឃះរដូវ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s