កំប្លែង ៖ អ្នកអញ្ជើញសរ ​ដោយ ​ប៉ិច សង្វាវ៉ាន

 នៅស្រុកបារាំង មានអ្នកស្រីម្នាក់រៀននិយាយពាក្យសុជីវធម៌ខ្ពង់ខ្ពស់ដើម្បីកុំ

ឲ្យឆ្គងទើសត្រចៀកអ្នកផង ឧទាហរណ៍ដូចជាពាក្យថា៖

– អញ្ជើញចូល ជំនួស ពាក្យថា ចូលមក

– អញ្ជើញពិសារ ជំនួសពាក្យ ញ៉ាំទៅ និង ហូបទៅ។ល។

គាត់យល់ថាពាក្យ “អញ្ជើញ” ជាពាក្យ ពិរោះ និង គួរសមដើម្បីនិយាយទៅកាន់

អ្នកដែលខ្លួនកំពុងតែនិយាយរក។ ថ្ងៃមួយ អ្នកស្រីនេះទៅលេងផ្ទះគ្រួសារនាម៉ឹន

ម្នាក់ក្នុងសម័យមុន។  

គាត់ឃើញកូនស្រីម្ចាស់ផ្ទះចេញមកជម្រាបសួរ។ គាត់ក៏លាន់មាត់សរសើរថា៖

– លោកស្រីមានសំណាងណាស់។ កូនស្រីលោកស្រីទាំងអស់ អញ្ជើញស្អាតៗ។

 លោកស្រីនិងបុត្រីម្ចាស់ផ្ទះ ភ្ញាក់ផ្អើលនឹងពាក្យនេះយ៉ាងខ្លាំង ព្រោះមិនធ្លាប់ឮអ្នកណា

និយាយបែបនេះសោះតាំងពីកើតមក ក៏ធ្វើភ្នែកឡិនឡង់មើលមុខគ្នា។ កំពុងតែអស់

សំណើចមិនហ៊ានសើច ស្រាប់តែ់អ្នកស្រីជាភ្ញៀវបញ្ចេញវាចាបន្ថែមទៅកាន់កូនស្រី

ម្ចាស់ផ្ទះថា៖

– នាងៗ អញ្ជើញសរៗ ល្អណាស់។

អ្នកម្ចាស់ផ្ទះគិតក្នុងចិត្តថា ប្រហែលអ្នកស្រីម្ចាស់វាចាដែលជាភ្ញៀវនេះចង់និយាយ

ពាក្យគួរសមឲ្យសក្តិសមនឹងថានៈគ្រួសារនេះក្នុងអតីតកាលហើយមើលទៅ  ទើប

បានជាគាត់ប្រើពាក្យអញ្ជើញមិនត្រូវរបៀបយ៉ាងហ្នឹង។ 

ចាប់តាំងពីថ្ងៃនោះមក ក្រុមគ្រួសារម្ចាស់ផ្ទះដាក់រហស្សនាមឲ្យអ្នកស្រីនេះថា ៖

 ” អ្នកអញ្ជើញសរ ! អ្នកអញ្ជើញសរ !”៕

សរសេរនៅស្ត្រាស់បួរ ឆ្នាំ១៩៨២

រក្សាសិទ្ធិ

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s