អនុស្សាវរីយ៍វិទ្យុបារាំងអន្តរជាតិRFI ភាគទី២ ដោយ ​ប៉ិច ​សង្វាវ៉ាន ​

ពីឆ្វេងទៅស្តាំ ៖ លោកស្រី ស្វាយ កាទឺរីន និង ខ្ញុំ ប៉ិច សង្វាវ៉ាន

យើងទាំងពីរបានជួបគ្នាជាថ្មី ក្នុងរាត្រីជប់លៀងបុណ្យចូលឆ្នាំរោង

ដែលរៀបចំដោយសមាគមវេជ្ជបណ្ឌិតខ្មែរ A.M.Cក្នុងប្រទេសបារាំង

កាលពីថ្ងៃសោរ៍ទី ៧ ខែមេសា ឆ្នាំ២០១២

នៅក្រុង គ័រនីញ៊ែរ COIGNIERES។

លោកស្រី ស្វាយ កាទឺរីន ជាអ្នកសារព័ត៌មានចូលនិវត្តិន៍

ដែលបានកាន់នាទីសុខាភិបាល និងអនាម័យ

ជំនាន់មុន អ្នកសារព៏ត៌មាន អៀង សុខមិញ។

តាំងពីឆ្នាំ២០០៤មក គឺអស់រយៈពេល៧ឆ្នាំហើយ ដែលខ្ញុំនិងស្វាមីខ្ញុំមិនបានចូលរួម
ក្នុង រាត្រីសមោសរបុណ្យចូលឆ្នាំខ្មែរនៃសមាគមគ្រូពេទ្យខ្មែរនៅប្រទេសបារាំង។


ទើបតែ នៅរាត្រីទី៧ មេសា ២០១២កន្លងទៅ ខ្ញុំមានចិត្តរីករាយក្រៃលែង ពីព្រោះខ្ញុំ
និងស្វាមីខ្ញុំបានជួបវេជ្ជបណ្ឌិតមួយចំនួនដែល
លោកធ្លាប់បានជួយធ្វើអន្តរាគមន៍
ក្នុងនាទីសុខភាពនឹងអានាម័យនៃវិទ្យុបារាំងអន្តជាតិRFI  មុននឹងនាទីនេះធ្លាក់មក

ដល់ដៃអ្នកសារព័ត៌មានអៀង សុខមិញ   ខ្ញុំធ្លាប់បានរៀបចំនាទី សុខភាព និង

អានាម័យនេះច្រើនឆ្នាំ។

ការបានជួបជាថ្មីជាមួយគ្រូពេទ្យខ្មែរយើងដែលបានអនុញ្ញាតឲ្យខ្ញុំសម្ភាស

អស់រយៈពេលជាច្រើនឆ្នាំ ជាអាទិ៍ ៖

– លោកវេជ្ជបណ្ឌិត ឡោ គឹមសុង គ្រូពេទ្យឯកទេសផ្នែកជំងឺក្នុងប្រទេស

ក្តៅ (លោកជួយខ្ញុំច្រើនជាងគេ)។

– លោកវេជ្ជបណ្ឌិត ត្រាន់ សេង 

– លោកវេជ្ជបណ្ឌិត ស្វាយ វ៉ាន់ថន គ្រូពេទ្យផ្នែកសរសៃបសាទនិង

ដែលត្រូវជាស្វាមីរបស់អតីតសហការីខ្ញុំ ស្វាយ កាទើរីន (រូបថតខាងលើ)។

លោកស្រី វេជ្ជបណ្ឌិត ជៀប ម៉ាថេន ដែលជាអតីតមិត្តនារីរួមថ្នាក់ទីបញ្ចប់

ផ្នែកវិទ្យាសាស្ត្រពិសោធន៍នៅវិទ្យាល័យព្រះស៊ីសុវត្តិ និង ត្រូវជាភរិយារបស់

លោកជៀប គឹមហ៊ាង គឺជាជំនួបដែលបានគាស់អនុស្សាវរីយ៍ចាស់មួយឲ្យរស់

រវើកឡើងវិញ។  ខ្ញុំនឹកឃើញ ក្នុងពេលប្រជុំរាល់រសៀលថ្ងៃពុធ សពលោកតាន់

ឡឹកហោ អតីតនាយកនៃការផ្សាយផ្នែកភាសាខ្មែរយើង បានលើកឈ្មោះខ្ញុំ

ដែលជាអ្នករៀបចំនាទីសុខភាព និង អានាម័យមកសរសើរជម្រាបលោកនីកូឡា

ឡឺកូហ្វ (Nicolas LEKOV) ដែលជានាយកផ្នែកភាសាបរទេសថាអ្នកស្តាប់ចូល

ចិត្តស្តាប់នាទីនេះ។ លោកបានបញ្ជាថា ត្រូវផ្សាយនាទីនេះរាល់សប្តាហ៍ទៅ។


ក្នុងរាត្រីសមោសរបុណ្យចូលឆ្នាំខ្មែរឆ្នាំរោងនេះដែរ ខ្ញុំនិងស្វាមីខ្ញុំក៏បានជួបសាច់

ញាតិដែរ គឺលោកវេជ្ជបណ្ឌិតហោ ស៊ីនរ៉ុង និងភរិយា លោក វេជ្ជបណ្ឌិត លី រូហ្សេ

និងអ្នកបងជាភរិយា ហើយ នៅពេលត្រឡប់មកផ្ទះ យើងបានជួបលោកវេជ្ជបណ្ឌិត

សំរិទ្ធ ឡាំវីន និងអ្នកបងរស្មីជាភរិយា។ លោកទាំងពីរនេះជាជនដ័ជាទីគោរពដែល
តែងតែបញ្ចេញស្នាមញញឹមពព្រាយជានិច្ចគ្រប់ៗគ្រានៅពេលជួបគ្នាជាមួយខ្ញុំនិង

ស្វាមីខ្ញុំម្តងៗ។

លើសពីនេះ យើងក៏បានជួបមិត្តភក្តិជាទីស្រឡាញ់រាប់អានជាច្រើនគូទៀត

ដែលខ្ញុំមិនអាចរាប់ឈ្មោះអស់នៅលើទំព័រនេះ។
គ្មានអ្វីប្រសើរជាងការជួបជុំគ្នាឡើយ ជាពិសេសជួបជាថ្មីមនុស្សដែលយើង

រាប់អាន និង ចូលចិត្តដែលចេះគោរពគ្នាទៅវិញទៅមក៕

Advertisements

3 responses to “អនុស្សាវរីយ៍វិទ្យុបារាំងអន្តរជាតិRFI ភាគទី២ ដោយ ​ប៉ិច ​សង្វាវ៉ាន ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s