រឿងខ្លី៖​ម្តាយក្មេកទំនើប ភាគទី២ ដោយ​ប៉ិច​ សង្វាវ៉ាន

រក្សាសិទ្ធិគ្រប់យ៉ាង

តាំងពីរស់នៅក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជាម្ល៉េះ កូនប្រសាទាំងប៉ុន្មានរបស់យាយ

សានីតសុទ្ធតែមានរូបស្អាតៗ គឺស្អាតជាងកូនស្រីគាត់ទាំងអស់។ យាយធ្លាប់មានបទ

ពិសោធន៍ក្នុងការទាក់ រកប្តីឲ្យកូនគាត់តាំងពីយូរយារមកហើយ ប៉ុន្តែយាយក៏បាន

ទទួលមេរៀនដ៏អាម៉ាស់ច្រើនដងច្រើនគ្រា។ នេះជាហេតុដែលធ្វើឲ្យយាយនឹកខ្លាចរអា

ឬបារម្ភខ្លាំងណាស់ដែរ។ មេរៀនដែលយាយបានទទួលនោះគឺ គ្មានកូនកំលោះចូលរោង

នៅថ្ងៃរៀបការ។ យាយរៀបការកូនស្រីរបស់គាត់តែជាមួយសម្លៀកបំពាក់ និងស្បែក

ជើងមួយគូ ដែលជាតំណាងកូនកំលោះជាការស្រេច។ មេរៀនជីវិតដ៏គួរឲ្យរាងចាលក្នុង

អតីតកាលនេះ នៅតែលងបន្លាចអារម្មណ៍យាយសានីតឲ្យខ្លាច និងមិនទុកចិត្តកំលោះ

សេរីសោះ។ ជាពិសេស គ្រួសាររបស់សេរីនោះតែម្តង។ យាយស៊ើបដឹងថា គ្រួសារ

របស់សេរីជាគ្រួសារអ្នកអន្ទ្រើសមានរបៀបរបបនៃការរស់នៅខុសពីគ្រួសារគាត់។ ម្ល៉ោះ

ហើយ យាយខ្លាចណាស់គឺខ្លាចក្រុមគ្រួសាររបស់សេរីមិនពេញចិត្តកូនស្រីពៅរបស់គាត់។

តាមពិតទៅ រូបសម្បត្តិកូនស្រីពៅរបស់យាយសានីត និង តាផនមិនអន់ថយប៉ុន្មានទេ។

កូនស្រីពៅរបស់យាយ ឈ្មោះនាង ស៊ី ច័ន្ទនោះមានសម្បុរជ្វា ភ្នែកធំៗ ហើយសម្តីច្រែត

មិនសូវចាញ់មាតារបស់នាងប៉ុន្មានឡើយ។ ការមានជំនឿមិនជាក់ច្បាស់នេះហើយ

ដែលជំរុញយាយសានីតខំបញ្ចុះបញ្ចូលប្តីរបស់គាត់ឲ្យដាក់ស្នេហ៍អន្ទងចិត្តកំលោះ

សេរីឥតឈប់ឈរ។ តាផនដែលមានគំនិតចង់ឲ្យកូនស្រីមានប្តីឆាប់ៗនិងមានការពេញ

ចិត្តកំលោះសេរីដូចយាយដែរក៏ចេះតែប្រឹងសូត្រមន្តអាគមអូមអាមជានិច្ចជាកាលដើម្បី

បន្ទន់ចិត្តអន្ទងព្រលឹងរូបកាយសេរី ឲ្យស្អិតជាប់ស្នេហ៍ស្និទ្ធជាមួយនាងស៊ី ច័ន្ទ។តាផន

ជាអតីតហោរា និងជាអតីតគ្រូមន្តអាគមដាក់ស្នេហ៍ល្បីមួយរូបក្នុងសម័យសង្គមរាស្រ្ត

និយម។ ដើម្បីបំពេញបំណងផ្ទាល់ គាត់គិតតែសូត្រមន្តអាគមរាល់ថ្ងៃ។ គាត់ធ្លាប់អួតថា

គាត់រៀនចេះរហូតសូត្របាលីឲ្យច្រវ៉ាក់ឬខ្នោះដៃរលាចេញពីគ្នាផង។ អ្នកនិពន្ធខ្ញុំមិន

ធ្លាប់បានឃើញផ្ទាល់ភ្នែករឿងនេះទេតែឮគេនិយាយតៗរហូតមក។ មិត្តអ្នកអានខ្លះ

ប្រហែលធ្លាប់ឮដែរ។ ក៏ប៉ុន្តែក្នុងសម័យវិទ្យាសាស្ត្រជឿនលឿននាសតវត្សទី២១ទៅ

ហើយ តើជំនឿអកុសលនេះ នៅមានឥទ្ធិពលឬទេ? គេតែងតែនិយាយថាស្នេហ៍មិន

ស្មើស្និទ្ធ។ មធ្យោបាយទាក់កូនប្រសារបស់យាយសានីតមិនមែនប្រព្រឹត្តត្រឹមតែទាក់

ទាញកំលោះសេរីតែម្នាក់ទេ។ គាត់បានប្រព្រឹត្តអំពើនេះទាក់កំលោះម្នាក់ទៀតឈ្មោះ

វណ្ណៈទុកឲ្យកូនស្រីច្បងរបស់គាត់ ដែលជាស្រីមេម៉ាយដែរ។នាងបងនេះមានរូប

សម្បត្តិអន់ជាងនាងពៅ។ វណ្ណៈនៅកំលោះ។ គេជាកូនកំព្រា។ យើងមិនដឹថាតើមក

ពីមន្តអាគមអូមអាម ឬមកពីអ្វីទៀតក៏មិនអាចដឹងដែរគ្រាន់តែឃើញថា ទាំងកំលោះ

សេរី ទាំងកំលោះវណ្ណៈកំពុងតែទាក់ទងកូនស្រីយាយសានីតរៀងៗខ្លួន។ អ្នកកំលោះ

ទាំងពីរនាំគ្នាចេញចូលបន្ទប់យាយសានីតដូចដាក់វេនគ្នាអីចឹង។យាយសានីតខំយក

ចិត្ត យកថ្លើម ហើយបញ្ចេញសេចក្តីស្រឡាញ់ចំពោះកំលោះទាំងពីររូបស្ទើរលេប។

តាមមើលចរិតរបស់យាយសានីត គាត់ស្រឡាញ់បុរសទាំងពីរក្រៃលែង។ បើលើកទូល

បានគាត់លើកហើយ។ លោកយាយផ្គត់ផ្គង់អាហារចំណីឥតខ្វះកន្លះឡើយ។ វាចារបស់

យាយទៀតសោតក៏ផ្អែមពីរោះណាស់។ទឹកឃ្មុំអាចទាក់ទាញ និងសម្លាប់សត្វរុយយ៉ាង

ណា វាចាដ៏ពីរោះរបស់យាយសានីតក៏ទាក់ទាញចិត្តអ្នកកំលោះសេរី និងកំលោះវណ្ណៈ

យ៉ាងនោះដែរ។ មើលចុះកំលោះសេរីលែងស្គាល់ផ្ទះសម្បែង។ គេយកបន្ទប់ហ្វ័រយេ

ដែលនាងស៊ី ច័ន្ទ ស្នាក់នៅទុកដូចជាផ្ទះរបស់គេ។ សេរីបាក់ចិត្តស្តូកលើរូបនាងស៊ី ច័ន្

ទពីអង្កាល់ណាក៏មិនដឹងដែរ តែសេរីលង់សម្តីផ្អែមល្ហែមពីរោះត្រជាក់ដល់បេះដូងនិង

ការចេះថ្នាក់ថ្នមយកគាប់គួររបស់របស់នាងស៊ីច័ន្ទ និងម្តាយរបស់នាង។ រូបសម្បត្តិ

នាងស៊ីច័ន្ទមិនល្អណាស់ណាមែនតែឥឡូវនេះ សេរីមើលឃើញកាន់តែស្រស់ស្អាត

ឡើងៗដូចសុភាសិតខ្មែរយើងចែងថា «ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ» ត្រូវមែន។  ចំពោះ

សេរីវិញ សេរីយល់ថា ខ្លួនអស្ចារ្យណាស់ ព្រោះបាននាងស៊ីច័ន្ទ និងម្តាយស្រឡាញ់

នាងពេញចិត្តខ្លួនយ៉ាងហ្នឹង។ សេរីពុំធ្លាប់បានទទួលការស្រឡាញ់ពីគ្រួសារផ្ទាល់

ដល់ថ្នាក់នេះទេ។ ពីព្រោះ សេរីមានចរិតខុសពីបងពីប្អូនឯទៀត ហើយខិលរប៉ិល

រប៉ូចបន្តិចផង។ ចំពោះសេចក្តីសេ្នហា សេរីក៏មិនធ្លាប់បានទទួលពីនារីណាដូចសេរី

ស្រឡាញ់នាងស៊ី ច័ន្ទវិញដែរ។ នាងច័ន្ទស្រឡាញ់សេរីម្លឹងៗមិនចាត់ជាវាសនាល្អ

ម្តេចបាន? ពេលខ្លះសេរីមាយាលលេងជាមួយច័ន្ទ គឺចង់ឲ្យនាងថ្នាក់ថ្នមប្រលោម

ស្និទ្ធផង និងចង់ស្ទង់ចិត្តច័ន្ទផង។ យប់នេះ សេរីធ្វើឫកមាយាមិនព្រមចូលរួមស្ពក

បាយជាមួយក្រុមគ្រួសារស៊ី ច័ន្ទដូចសព្វដងទេ ទោះបីជានាងច័ន្ទអញ្ជើញយ៉ាងណា

ក្តី។ គេធ្វើមុខជូរហួញដាក់ដៃស្តាំគងថ្ងាសហាក់ដូចជាកំពុងតែមានបញ្ហាស្មុគស្មាញ

ត្រូវដោះស្រាយ។ នាងច័ន្ទអង្វរករអស់ចិត្តអស់ចង់ តែសេរីនៅតែធ្វើព្រងើយកន្តើយ។

នាងច័ន្ទអស់ចំណេះលួងលោមហើយ។ នាងយករឿងនេះទៅជម្រាបមាតា។ គ្រាន់តែ

ឮភ្លាម យាយសានីតរលះរលាំងដើរយ៉ាងលឿន ដៃស្តាំកាន់ជាយសារុងបង្ខើចឡើង

ខ្លាចទាក់ជើងដួល។គាត់ស្ទុះមកអង្វរអនាគតកូនប្រសាមាយាភ្លាម។ គាត់ពោល

ពាក្យទំយើប្រៀបដូចជាត្រូវប្រើពាក្យជាមួយកុមារតូចអីចឹង។

-យី! ព្រះអើយ! អ្នកណាគេចង្រៃម្ល៉េះហ្ន៎! ហ៊ានធ្វើឲ្យសេរីកូនអញខឹងលែងបាយលែង

ទឹក។ សេរីកូនម៉ាក់! ប្រយ័ត្នឈឺណ៎ាកូន។ មកញ៉ាំបាយទៅកូន ! មើលនែ! ម្ហូបនៅ

ក្តៅៗហុយផ្សែងទ្រលោម។ ម៉ាក់ខំរៀបចំធ្វើយ៉ាងឆ្ងាញ់មានពោះគោស្ងោរជ្រលក់

ទឹកប្រហុកឆ្ងាញ់ ត្រីក្រាញ់អាំងទឹកត្រីម្ជូរសម្លតៅហ៊ូញ៉ាំកាលណាត្រជាក់កាយា

សប្បាយចិត្តមានកម្លាំងព្រឺស។ ម្ល៉ោះ! មកភក្សអាហារឆ្ងាញ់ស្នាដៃម៉ាក់និងស្នាដៃ

ច័ន្នខំសម្រិតសម្រាំងសម្រាប់កូន។ ច័ន្ទឃើញឯងខឹងអីចឹងគិតតែអង្គុយយំ…

-ម៉ាក់ចេះតែថា ច័ន្ទមិនស្រឡាញ់ខ្ញុំទេ។  គ្រាន់តែខ្ញុំបិចថ្ពាល់លេងបន្តិច គៀសដៃ

ខ្ញុំចេញ។ ម៉ាក់មើលស្នាមក្រចកក្រឡៅ មិនទាន់បាន់នៅឡើយ។

-ក្រែងកូនឯងប្រឡែងច័ន្ទនៅមុខតាទេដឹង? ម៉ាក់ភ្លេចប្រាប់កូនឲ្យឈឹង នៅមុខតា

កុំបញ្ចេញភាពស្និទ្ធស្នាលពេក។ ប្រយ័ត្នណ៎ា ! នៅចំពោះមុខតា!តាមិនចូលចិត្ត

ឲ្យធ្វើផ្តេសផ្តាសអីចឹងនៅមុនថ្ងៃរៀបការទេ។

-ម៉ាក់មានប្រសាសន៍ថា ប៉ាក៏ស្រឡាញ់ខ្ញុំដូចម៉ាក់អីចឹងដែរ ហើយទុកខ្ញុំជាកូន

ប្រសា គាត់មុខជាមិនថាអី!

-ឈប់មាត់ឈប់ក ទៅញ៉ាំបាយទៅកូន ត្រជាក់អស់ហើយ។ យប់នេះ ចាំកាល

ណាប៉ាសម្រាន្តលក់សឹមចូលបន្ទប់ច័ន្ទ។ ម៉ាក់ឃើញឯង និងច័ន្ទស្រឡាញ់គ្នា

ម៉ាក់អរសែនអរ។ ចំណែកឯយាយសានីតម្តាយនាងច័ន្ទវិញ ទាល់តែយប់ជ្រៅ

ទើបគាត់ឱបខ្នើយកើយរបស់គាត់ចូលទៅសម្រាន្តក្នុងបន្ទប់កូនស្រីដែរ។ លោក

យាយសម្រាន្តនៅចំកណ្តាលសេរី និងស៊ី ច័ន្ទកូនស្រីរបស់គាត់។ យាយបង្ការ

ខ្លួនទុកជាមុនកុំឲ្យតាបន្ទោសថា គាត់បណ្តោយឲ្យកំលោះសេរីចេញចូលបន្ទប់

កូនក្រមុំពៅគាត់។ គាត់ចូលសម្រាន្តធ្វើឫកបិទភ្នែកលង់លក់ ធ្វើមិនដឹងមិនឮ

មិនឃើញអ្វីទាំងអស់។ កំលោះសេរីបានចិត្តក្រអឺតភ្លាមនឹកថាយាយបើកឱកាស

ហើយ មិនត្រូវបណ្តោយឲ្យឱកាសល្អនោះកន្លងផុតទេ។ សេរីចាប់ឱបថើបនាង

ច័ន្ទញក់ញីតាមកំសួលតណ្ហា និងកំសួលចិត្តកំលោះជ្រើម។

ខ្ញុំសូមស្លេះត្រឹមនេះសិន សូមរង់ចាំអានភាគទី៣

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s