កំណាព្យ ៖ជូនពរឆ្នាំថ្មី​ ដោយ ​លីម ចំរើន

                  បទពំនោល

     ១.       ខ្ញុំសូមជូនពរឆ្នាំថ្មី  

                 ខ្មែរជួបសិរី      

                 ប្រុសស្រីទូទាំងរដ្ឋា។

       ២.     រកស៊ីមានបានផ្លែផ្កា  

                 សម្បូរណ៌ហ៊ឺហា     

                 ត្រូវការមិនខ្វះប្រាក់ចាយ។

        ៣.    សុវត្ថិភាពជិតឆ្ងាយ    

                  គ្រប់គ្នាសប្បាយ 

                  ខ្វល់ខ្វាយរលាយបាត់អស់។

         ៤.     ទុក្ខសោកកម្មពៀរកៀនកោះ 

                   ត្រូវបានស្រាយអស់             

                   ដូរដោះប្តូរវិញសុខសាន្ត។

          ៥.     ក្មេងចាស់ប្រុសស្រីគ្រប់ប្រាណ    

                   រស់សុខក្សេមក្សាន្ត            

                  ជួបបានតែក្តីមង្គល។

          ៦.    សត្រូវកុំឲ្យជួបជល់

                   ប្រែមិត្តយោគយល់        

                   និមលឈ្នះទាំងអស់គ្នា។

           ៧.   កើនយសកើតទ្រព្យហូរហៀរ    

                   ខ្មែរឈប់ឈ្លោះគ្នា    

                   សុខជាឈ្នះគ្រប់ទិសទី។

           ៨.    ព្រះនាងកិមិរាទេវី    

                   គ្រងបឋវី  

                   នាទីទេព្តាឆ្នាំថ្មី។

           ៩.    លោកប្រោសប្រទានពរជ័យ        

                  ដល់ខ្មែរគ្រប់វ័យ       

                  ផុតភ័យមិនមានចន្លោះ។

           ១០.ខ្មែរក្នុងខ្មែរក្រៅទាំងអស់   

                   ចិត្តខ្មៅប្តូរដោះ  

                   ស្ម័គ្រស្មោះរួបរួមសាមគ្គី៕

 

សំគាល់ៈ ពាក្យ បឋវី គឺអានថា (បៈឋៈវី)   ប្រែថា ផែនដី

 ០៣.០៤.២០១២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s