លិខិតជូនពរ ដោយ​កវី ព្រឿង ប្រណីត

ជូនចំពោះ អ្នកមីងប៉ិច សង្វាវ៉ាន

អ្នកមីងជាទីគោរពដ៏ជ្រាលជ្រៅបំផុត

ក្នុងឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយទឹកចិត្តសោមនស្សរីករាយ ចូលឆ្នាំថ្មី ឆ្នាំរោង

ចត្វាស័ក   ពស. ២៥៥៦ ដែលឈានមកដល់ពេលនេះ ខ្ញុំបាទ និងភរិយា  សូម

គោរពសម្ដែងនូវទឹកចិត្តកតញ្ញូ យ៉ាងស្មោះស្ម័គ្របំផុតនិងចងចាំជានិច្ចជូនចំពោះ

អ្នកមីង ប៉ិច សង្វាវ៉ាន ដែលអ្នកមីងបានបណ្តុះគំនិតល្អៗ ដល់យុវអ្នកនិពន្ធ លើកស្ទួយការងារអក្សរសិល្ប៍ខ្មែរ និងបណ្តុះឆន្ទៈស្រឡាញ់ជាតិ មាតុភូមិព្រមទាំងការងារ

មនុស្សធម៌ជាច្រើនទៀតដែលអ្នកមីងបានជួយចំពោះប្រជាជាតិខ្មែរ។

ជាងនេះទៅទៀតគឺអ្នកមីងបានជួយជ្រោមជ្រែងលើកទឹកចិត្ត និងផ្តល់កិត្តិយសដ៏

ថ្លៃថ្លាបំផុតចំពោះខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ដែលអ្នកមីងបានអនុញ្ញាត និងអញ្ជើញ

រូបខ្ញុំ និង លោក ខូ តារារិទ្ធបានចូលរួមក្នុងកម្មវធីរដូវផ្ការីកនៃអ្នកកវីនិពន្ធខ្មែរ នៅ

ប៉ារីស ប្រទេសបារាំង ចូលរួមក្នុងពិពណ៌ភាសា និងចូលរួមផ្តល់បទសម្ភាសន៍នៅវិទ្យុ

បារាំងអន្តរជាតិ។ 

ឆ្លៀតឱកាសនេះក្មួយក៏សូមសម្ដែងនូវអំណរសាទរឥតឧបមា សូមគោរពជូនពរ

សព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាងចំពោះ អ្នកមីង

 ប៉ិច សង្វាវ៉ាន និងក្រុមគ្រួសារ សូមបានប្រកបដោយ សុខភាព បរិបូរណ៌ កាយ

ពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃប្រកបដោយទេពកោសល្យខ្ពស់ និងជួប

ប្រទះតែពរជ័យទាំងឡាយដែលមានលើលោក។

សូមអ្នកមីង មេត្តាទទួលសព្ទសាធុការពរមហាប្រសើរនេះដែលយើងខ្ញុំសូមប្រសិទ្ធពរ គោរពជូនដោយស្មោះអស់ពីដួងចិត្ត និងជាទីគោរពដ៏ជ្រាលជ្រៅបំផុត៕

 

គោរពជូនពរពីឧត្តរមានជ័យអំពីក្មួយ ព្រឿង ប្រណីត និងភរិយា

ខាងក្រោមនេះជារូបថតអនុស្សាវរីយ៍ នៅពេលដំបូង

ដែលខ្ញុំបានស្គាល់រាប់អានលោក ព្រឿង ប្រណីត

កម្មវិធីតុមូលរបស់ខ្ញុំប៉ិច សង្វាវ៉ានស្តីពី អក្សរសិល្ប៍ខ្មែរទំនើប។

នេះជាការផ្សាយផ្ទាល់

នាឱកាស ពិព៌ណភាសាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៨

នៅរដ្ឋធានីប៉ារីសប្រទេសបារាំង។

ការផ្សាយនេះមានការចូលរួមពីភ្ញៀវ៣រូប គឺកវី ទូច គឹមសួរនៅប្រទេសបារាំង

និងភ្ញៀវមកពីប្រទេសកម្ពុជា២រូប គឺ

លោក ព្រឿង ប្រណីត និងលោកខូ តារារិទ្ធ

( រូបថត៖ ប៉ិចសង្វាវ៉ាន)

កវី ព្រឿងប្រណីត  លោក ខូ តារារិទ្ធ និង លោកទូច គឹម សួរ

ចូលរួមក្នុងកម្មវិធីតុមូល នៃវិទ្យុបារាំងអន្តរជាតិRFIដែលធ្វើការផ្សាយផ្ទាល់

ក្នុងឱកាសពិពណ៌ភាសា នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី៧កុម្ភៈ២០០៨

( រូបថត ៖ ប៉ិច សង្វាវ៉ាន )

00700001 STUDIO RFI PECH Sangwawann e tPROENG Pranith Fev2008

  ឆ្នាំ២០០៨ ក្នុងស៊្ទុយឌីយោលេខ១៤៧ នៃវិទ្យុបារាំងអន្តរជាតិRFI នារដ្ឋធានីប៉ារីស

នៅពេលខ្ញុំសម្ភាសកវី ព្រឿង ប្រណីត អំពី សៀវភៅរបស់លោក

ហួសពេលយំហើយ

  (រូបថត ៖ ប៉ិច សង្វាវ៉ាន )

Advertisements

2 responses to “លិខិតជូនពរ ដោយ​កវី ព្រឿង ប្រណីត

  1. អរគុណអ្នកមីង
    ដែលបានផ្សាយលិខិតក្មួយជាចំហរ
    ខ្ញុំសូម​កែពាក្យបន្តិច….គឺនៅត្រង់ពាក្យថា
    ព្រមទាំងការងារមនុស្សជាច្រើនទៀតដែលអ្នកមីងបានជួយចំពោះប្រជាជាតិខ្មែរ។
    ព្រមទាំងការងារមនុស្សធម៌ជាច្រើនទៀតដែលអ្នកមីងបានជួយចំពោះប្រជាជាតិខ្មែរ។

  2. ខ្ញុំបានកែហើយ តាមពិតខ្ញុំចម្លងតាមលិខិតក្មួយទាំងស្រុង គ្រាន់តែជួយមើលអក្ខរាវិរុទ្ធប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s