​កំប្លែង៖ស្មារតីអន់( bad memory ) ដោយ​សុ ភក្តី


 លោកយាយបីនាក់  ជាអ្នកជិតខាងគ្នា   គឺ

យាយជា  យាយចាន់  និងយាយផាន់ ។

យាយជា  ៖ ចូលឆ្នាំថ្មីនេះ   ខ្ញុំភ្លេចភ្លាំងច្រើន

ណាស់។ ម្សិលម៉ិញ ខ្ញុំឡើងជណ្ដើរចូលផ្ទះ

ឡើងផុតហើយ ស្រាប់តែខ្ញុំនឹកមិនឃើញ មិន

ដឹងជាខ្ញុំទើបនឹងឡើងមកខាងលើ ឬត្រូវចុះទៅ

ក្រោមវិញ?

យាយចាន់  ៖ ជាឯងភ្លេចប៉ុណ្ណឹង ថាស្មារតីអន់។

ព្រឹកម៉ិញ ខ្ញុំអង្គុយ គែមគ្រែ ស្រាប់តែខ្ញុំភ្លេច

មិនដឹងជាខ្ញុំទើបនឹងក្រោកពីដេក ឬត្រូវចូល

ដេក ?

យាយផាន់  ៖ និយាយពីស្មារតីហ្នឹង  ខ្ញុំគឺស្រេច

តែម្ដង។  ព្រឹកម៉ិញ ខ្ញុំឆ្លុះកញ្ចក់   ស្រាប់តែខ្ញុំ

ភ្ញាក់ព្រើតដោយសារឃើញអ្នកនៅក្នុងកញ្ចក់

មានមុខដូចខ្ញុំបេះបិទទំរាំតែនឹកឃើញថាជារូបខ្ញុំ៕

Advertisements

2 responses to “​កំប្លែង៖ស្មារតីអន់( bad memory ) ដោយ​សុ ភក្តី

  1. យាយចាន់នឹងយាយជា គឺជារូបខ្ញុំនេះហើយ ត្បិតជួនកាលខ្ញុំលេបថ្នាំចូលក្នុងមាត់ហើយ ទើបដឹងថា អូ!ថ្នាំនេះអាត្មាអញលេបរួចម្តងហើយទេតើ!។អូ!ប្រហែលសុ ភក្តី ចង់និយាយពីខ្ញុំទេដឹង?។ចំណែកយាយផាន់ ក៏ជាខ្ញុំដែរ ត្បិតពេលដែលខ្ញុំឆ្លុះកញ្ចក់ ខ្ញុំតែងសួរកញ្ចក់ថា អេ!តានេះអីក៏កញ្ចាស់ម៉្លេះ?។ការពិតខ្ញុំចាស់ហើយ ស្តាយណាស់ ត្បិតមិនទាន់បានសប្បាយផង។សូមសសើរដល់សុ ភក្តីនិយាយដូចមើលឃើញ។

  2. តាមពិត រឿងនេះមានមែន ប៉ុន្តែមិនមែននៅស្រុកខ្មែរទេ គឺនៅទ្វីប Afrique ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s