កំប្លែង ៖ អ្នកបកប្រែភាសា ​ដោយ សុ ភក្តី

អផ្សុកនៅតែផ្ទះពេក បុរស បារាំងម្នាក់នេះក៏បបួល បុរសខ្មែរម្នាក់ដែលជាអ្នកបំរើក្នុងផ្ទះទៅបរបាញ់សត្វ នៅក្នុងព្រៃមួយ។ កំពុងតែដើរប្រមាញ់ ស្រាប់តែបុរស ខ្មែរប្រទះឃើញសត្វខ្លា១ក្បាលឈរពីចម្ងាយ។ បុរស ខ្មែរចង់ប្រាប់ចៅហ្វាយខ្លួនថាមានសត្វខ្លា ប៉ុន្តែមិនដឹង និយាយបារាំងប្រាប់ចៅហ្វាយថាម៉េចឲ្យចៅហ្វាយយល់ គាត់ក៏ចាប់និយាយតាមតែគាត់គិតឃើញ ៖ Monsieur Monsieur comme chien comme chat tenu para manger nous ប្រែថា = លោក ! លោក ! ដូចឆ្កែ ហើយដូចឆ្មាទៀត ស្លៀកពាក់ដូចទាហានប៉ារ៉ា ហើយចូលចិត្តស៊ីយើង ។

បរបាញ់អស់១ថ្ងៃហើយ  គេទាំងពីរក៏ត្រឡប់មកផ្ទះ ហើយក៏រៀបចំអាំងសាច់សត្វដែលគេបាញ់បានដើម្បីក្លែម។ កំពុងតែផឹកស៊ី បុរសខ្មែរអ្នកបម្រើក៏ចាប់អួតថា៖ Boire boire porter, boire marcher boire comment? គាត់ចង់និយាយថា៖ ផឹក ផឹកឲ្យគេសែង  ផឹកដើរខ្លូនឯង  ផឹកធ្វើអី។ ស្រាប់តែបុរសបារាំងឮ   ក៏ចាប់សួរមកវិញរបៀបញាប់ Que parles, tu mon garçon ?

ពេលហ្នុងអ្នកទាំងពីរ កំពុងស្រវឹងស្រឿងៗ។ ភាពជាចៅហ្វាយនឹងអ្នកបម្រើក៏បាត់មួយរយះដែរ។  បុរសខ្មែរឮចៅហ្វាយបារាំងនិយាយញាប់ស្អេកអញ្ចឹង  ក៏ឆ្លើយប្រាប់ទៅវិញថាះ  Parler un un  = និយាយមួយៗទៅហ្អា  កុំញាប់ពេក អញស្ដាប់មិនបានទេ៕


Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s