សារបុត្រធីតាក្នុងទិវាបុណ្យមាតា ៣ មិថុនា ២០១២​

អ្នកម៉ាក់ជាទីស្រឡាញ់របស់កូន

ថ្ងៃនេះ ជាទិវាបុណ្យរំលឹកគុណូបការៈមាតា 

កូនសូមជម្រាបអ្នកម៉ាក់ថា គុណអ្នកម៉ាក់ធំ

ធេង និង ធ្ងន់ជាងប្រថពី ហើយ ជ្រៅជាង

ជម្រៅមហាសាគរ។

សម្រាប់កូន   អ្នកម៉ាក់ គឺជាមនុស្សសំខាន់

ណាស់ ទោះបីជាកូនមិនដែលនិយាយពាក្យ

នេះ  ឬក៏បញ្ចេញឲ្យអ្នកម៉ាក់ឃើញជានិច្ចជា

កាលក៏ដោយ។

សូមទិវាបុណ្យមាតានេះផ្តល់ការរីករាយជូន

អ្នកម៉ាក់។

ស្រីគុជ កូនស្រីអ្នកម៉ាក់

រូបថត ៖ ប៉ិច សង្វាវ៉ាន

អ្នកម៉ាក់ជាទីស្រឡាញ់

កូន និង  គ្រួសារនឹកអ្នកម៉ាក់។ អ្នកម៉ាក់ជា

មនុស្សសំខាន់នឹងមានតម្លៃណាស់ចំពោះ

កូន។   អ្នកម៉ាក់ជាអំណោយដ៏ថ្លៃថ្លារបស់

ព្រះចំពោះកូន។

អ្នកម៉ាក់ធ្លាប់ឱបកូនផ្អឹមជាប់ដើមទ្រូង និង

ជាប់បេះដូងរបស់អ្នកម៉ាក់ ។ តើឲ្យកូនភ្លេច

អ្នកម៉ាក់ម្តេចបាន?    មិនឲ្យកូនអរគុណអ្នក

ម៉ាក់ម្តេចបាន?  ថ្វីត្បិតតែចម្ងាយភូមិសាស្ត្រ

ញែកយើងឲ្យរស់នៅឆ្ងាយពីគ្នា  ហើយកង្វះ

ពេលវេលារារាំងមិនសូវឲ្យយើងទាក់ទងគ្នា

ញឹកញាប់ដូចបំណងមែន    ក៏ប៉ុន្តែ  សេចក្តី

ស្នេហារវាងអ្នកម្តាយនិងកូននៅតែស្អិតជាប់

ជានិច្ច។

អនុស្សាវរីយ៏ដ៏ស្រទន់ ដែលដិតដាមជាប់លើ

រង្វង់ភក្ត្រអ្នកម៉ាក់    ឆ្លាក់ជាប់បេះដូងកូនឥត

រលប់ឡើយ ។   កូននិងកូនប្រសារ ព្រមទាំង

ចៅទាំងបីរបស់អ្នកម៉ាក់   ស្រឡាញ់អ្នកម៉ាក់

គ្រប់គ្នា។

សូមព្រះអង្គប្រទានពរឲ្យអ្នកម៉ាក់មានសេច

ក្តីរីករាយសុខសាន្ត និង សុភមង្គល កុំឲ្យជូប

ទុក្ខសោកកង្វល់  និង ការឈឹចាប់ឲ្យសោះ។

យើងទាំងអស់គ្នាស្រឡាញ់អ្នកម៉ាក់៕

ប្រុសធំ កូនអ្នកម៉ាក់ និងក្រុមគ្រួសារ

រូបថត ៖ ប៉ិច សង្វាវ៉ាន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s