ការអានសៀវភៅនៅកម្ពុជា​ និង បណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ​ ដោយ​ប៉ិច​ សង្វាវ៉ាន

ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ទោះបីជាមានការវាយលុកពីសោតទស្សន៍

យ៉ាងណាក៏ដោយ ក៏នៅតាមបណ្ណាគារធំៗក៏ដូចជានៅតាមតូបលក់សារពត៌មាន

និងសៀវភៅនានាក្នុងរាជធានីភ្នំពេញដែរ គេឃើញមានសៀវភៅ និងទស្សនាវដ្តី

ដែលមានក្របលំអដោយរូបភាពល្អៗ និងរូបថតពណ៌គួរឲ្យទាក់ទាញចង់ទិញ

យកមកអាន។ ភាពសម្បូណ៌បែបនៃសៀវភៅ និងទស្សនាវដ្តីនេះបញ្ជាក់ឲ្យ

ឃើញថាបណ្តាជនខ្មែរ  មិនថាតែសិស្ស និងនិស្សិតប៉ុណ្ណោះទេ កាន់តែចង់អាន

សៀវភៅជាងពីមុន ដូចជាប្រជាជននៅក្នុងអារ្យប្រទេសបន្តិចម្តងៗហើយ។

នេះអាចចាត់ទុក ជាសេចក្តីសង្ឃឹមថ្មី នៅក្នុងវិស័យអក្សរសាស្ត្រខ្មែរយើង។

កាលពីខែឧសភាឆ្នាំ២០០៤ ឆ្នាំដែលខ្ញុំបានធ្វើទស្សនកិច្ចលើកដំបូងក្នុងកម្ពុជា

មាតុប្រទេស ខ្ញុំបានជួបអ្នកគ្រូសំរិត សុទ្ឋា សាស្ត្រាចារ្យផ្នែកការអានសៀវភៅ និង

ទ្រឹស្តីអក្សរសិល្ប៍ខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាស្ត្រាចារ្យសំរិត សុទ្ឋា

បាននាំខ្ញុំ និង ស្វាមីខ្ញុំទៅទស្សនាបណ្ណាល័យសម្តេចហ៊ុនសែន និង តូបលក់

សៀវភៅនៅក្នុងបរិវេណសាកលវិទ្យាល័យនេះ។ ថ្វីត្បិតតែទស្សនកិច្ចនេះមានរយៈ

ពេលរហ័សបំផុត ប៉ុន្តែពិតជាមានន័យជាទីបំផុតណាស់ដែរសម្រាប់រូបខ្ញុំ ក្នុងនាម

ជាអតីតនិស្សិតមួយរូបនៃមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រដែលមិន

បានឃើញមហាវិទ្យាល័យរបស់ខ្ញុំ តាំងពីថ្ងៃ១៧មេសា១៩៧៥មក។

ក្នុងបណ្ណាល័យដ៏ធំទូលាយនេះ ខ្ញុំឃើញសៀវភៅខ្មែរ  សៀវភៅបរទេស និងឯកសារ

ជាច្រើនផ្នែក ទាំងថ្មី ទាំងចាស់ដាក់តម្រៀបហូរហែប្រកបដោយសណ្តាប់ធ្នាប់ពេញ

ថ្នាក់ទូ។ ឯកសារចាស់ៗមួយចំនួនដែលគេមិនអាចដាក់បញ្ឈរដូចសៀវភៅថ្មីៗត្រូវ

បានរៀបចំដាក់ផ្តេកលើថ្នាក់ទូយ៉ាងត្រឹមត្រូវ។

អ្នកគ្រូ សំរិត សុទ្ឋាបញ្ជាក់ថា បណ្ណាល័យនេះមាននិស្សិតចូលអានពេញៗ ពុំមាន

សល់តុ និងកៅអីទំនេរឡើយ។ និស្សិតទាំងឡាយ មិនត្រឹមតែចូលមកក្នុងបណ្ណាល័យ

ដើម្បីស្រាវជ្រាវតែប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចាប់អារម្មណ៍ចង់អានសៀវភៅវិទ្យាសាស្រ្ត

និងសៀវភៅប្រលោមលោកខ្មែរដែលតែងដោយអ្នកនិពន្ឋក្នុងប្រទេសកម្ពុជា និងអ្នក

និពន្ឋនៅបរទេស។ លើសពីនេះ ពួកគេក៏ចង់ស្គាល់ទឹកដៃរបស់អ្នកនិពន្ឋបរទេសផង

ដែរ។ នេះសរឲ្យឃើញថា និស្សិតខ្មែរបច្ចុប្បន្នមានស្មារតីបើកចំហរដ៏ទូលំទូលាយគួរ

ឲ្យសរសើរ និងគួរឲ្យមានមោទនភាពណាស់។

ភ្នំពេញឆ្នាំ២០១១៖ សំរិត សុទ្ធា ពាក់អាវសរអង្គុយពីមុខខ្ញុំ ( រូបថត៖សំរិត សុទ្ធា )

ខ្ញុំសូមបញ្ជាក់ថាកាលណោះ សំរិត សុទ្ឋាបានប្រកបការងារជាអ្នកអានសៀវភៅ និង

ជាសាស្ត្រាចារ្យផ្នែកទ្រឹស្តីអក្សរសិល្បិ៍ខ្មែរ ក្នុងដេប៉ាតឺម៉ង់អក្សរសាស្ត្រនៃសាកលវិទ្យា

ល័យភូមិន្ទភ្នំពេញចាប់ពីថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៩៤។ សព្វថ្ងៃនេះ សាស្ត្រាចារ្យ សំរិត

សុទ្ឋាបានឡើងថានៈជា នាយិកានៃដេប៉ាតឺម៉ង់ផ្នែកភាសាវិទ្យានៃសាកលវិទ្យាល័យ

ដដែលនេះ។

ស្នាដៃផ្សេងៗរបស់លោកស្រី សំរិត សុទ្ឋា

សំរិត សុទ្ឋាបានសរសេរសៀវភៅ និង អត្ថបទមួយចំនួនគឺ៖

១. «ប្រវត្តិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ »ចុះផ្សាយក្នុងទស្សនាវដ្តីសង្គម

សាស្រ្ត មនុស្សសាស្រ្ត ឆ្នាំ២០០៣។

២. «អ្នកនិពន្ធ នូ ហាច និងស្នាដៃ » ចុះផ្សាយក្នុងទស្សនាវដ្តីសង្គមសាស្រ្ត

 មនុស្សសាស្រ្ត  ឆ្នាំ២០០៤។

៣. «ការធ្លាក់ចុះនៃវិស័យភាពយន្ត និងវីដេអូខ្មែរ» ចុះផ្សាយក្នុងទស្សនាវដ្តី

សង្គមសាស្រ្ត – មនុស្សសាស្រ្ត ឆ្នាំ២០០១។

៤. «ការបណ្តុះបណ្តាលភាសាខ្មែរនៅសាកលវិទ្យាល័យសិក្សាបរទេសតូក្យូ»

ឆ្នាំ  ២០០៥។

៥. «សាកល្បងសិក្សាអំពីការបញ្ចេញសំឡេងរបស់ជនជាតិជប៉ុនមួយចំនួន

ដែលសិក្សាភាសាខ្មែរនៅកម្ពុជា»ឆ្នាំ២០០៥ (និកេ្ខបបទ)។

៦. «កម្រងបទនិពន្ធខ្លីៗ» ឆ្នាំ២០០៩។

៧. «គំរូលិខិតមួយចំនួន» ឆ្នាំ២០០៩។ល។

លោកស្រី សំរិត សុទ្ធា និងស្វាមី ក្នុងថ្ងៃអាពាហ៍ពិពាហ៍( រូបថត៖សំរិត សុទ្ធា )

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s