គម្រោងភ្នំក្រវ៉ាញអង្គការសម្ព័ន្ធមិត្តសត្វ ព្រៃនិង ផ្ញើចិត្តនឹកអូនពីបងអ្នកនាំភ្ញៀវ សហគមន៍ដោយ ទី ធាវី


ទី ធាវី សមាជិកអ្នកនិពន្ធខ្មែរ និងជាមន្ត្រីអភិវឌ្ឍជំនួញសហគមន៍អេកូទេសចរណ៍នៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ


រក្សាសិទ្ធិគ្រប់យ៉ាង

គម្រោងភ្នំក្រវ៉ាញអង្គការសម្ព័ន្ធមិត្តសត្វព្រៃ


ប្រុស៖ភ្លៀងធ្លាក់រឹមៗសំឡឹងមើលព្រៃ          នេះហើយណាស្រីដែនព្រៃអភិរក្ស

ក្រវ៉ាញខាងត្បូងអូនបងពីរនាក់                      វាយោត្រជាក់ធ្លាក់លាយពិរុណ។

ស្រី៖ឆ្នាំ២០០១ជួយដោយអង្គការ                  ដែនព្រៃនេះណាទាំងមួលព្រៃភ្នំ

អង្គការWildAid បានបង្កើតគម្រោង              ក្នុងគោលបំណងស្រោចស្រង់ដែនព្រៃ។

ប្រុស៖ទីនេះបងដឹងគេកាប់បំផ្លាញ                 ទង្វើគេបានកាប់រានរាល់ថ្ងៃ

បាញ់សម្លាប់សត្វគ្មានចិត្តប្រណៃ                    ជួញដូរឈើព្រៃបាញ់សត្វគ្មានសល់។

ស្រី៖WildAid ប្តូរឈ្មោះសម្ពន្ធមិត្តសត្វព្រៃ    ឈ្មោះចាស់ប្តូរថ្មីយោងតាមហេតុផល

ជួយដល់ប្រជារស់ពឹងអនុផល                          គៀងគរប្រមូលមករស់សុខសាន្ត។

……..

ប្រុស៖គម្រោងនេះណាសុវណ្ណាបៃតង      ផ្តល់ដីទុនផងកសិកម្មភូមិឋាន

គ្រួសារក្រីក្រឈប់កាប់បំផ្លាញ់                    ជួយសេដ្នកិច្ចបានជួយសាងសមត្តភាព។

ស្រី៖អេកូទេសចរណ៍ក៏ជាគម្រោង             ជួយសាងសហគមន៍ឲ្យបានយល់ជ្រាប

ចេះថែរក្សាធនធានធម្មជាតិ                         បង្កើនជីវភាពចំណូលទេចរណ៍។

ប្រុស៖ បរិស្ថានចល័តគម្រោងអបរំ             ជួយសិស្សតាមភូមិរួមគ្នាបានល្អ

យល់ដឹងបរិស្ថានអនាម័យភូមិករ                 ចោលកាក់សំណល់គ្រប់គ្រងត្រឹមត្រូវ។

ស្រី៖គម្រោងដើរល្បាតច្រករបៀងដំរី          កម្លាំងដើរព្រៃច្បាប់បានតម្រូវ

ការពារប្រជាឲ្យដើរផ្លូវត្រូវ                              បទល្មើសគឺត្រូវនាំមកអប់រំ។

ប្រុស៖គម្រោងមួយទៀតដាំដុះកូនឈើ       ទីវាលគ្មានឈើដាំដុះបណ្តុំ

សង្ឃឹមព្រៃឈើដុះដាលត្រសុំ                        អង្វរអ្នកកុំឈប់កាប់បំផ្លាញ។

ស្រី៖អូនយល់ច្បាស់ហើយគេដោះលែងស    សូមអ្នកត្រូវចាត់សត្វដូចខ្លួនឯង

គម្រោងបានជួយសង្គ្រោះដោះលែង               គម្រោងទាំងនេះឯងឆន្ទៈអង្គការ៕


ផ្ញើចិត្តនឹកអូនពីបងអ្នកនាំភ្ញៀវសហគមន៍

១.នាមជាមគ្គទេសក៏ទេសចរសហគមន៍      ពីភូមិចុះភ្នំឡើងភ្នំឆ្លងព្រៃព្រឹក្សា

នាំភ្ញៀវទេសចរកំដរទស្សនា                          គន់មើល បក្សាសត្វព្រៃទឹកជ្រោះ។

២.នាមជាមគ្គទេសក៏ម៉ត់ចត់មាំមួន               សមសួនរាក់ទាក់ចេះក្យួនរៀបរាប់ឥតខ្ចោះ

ការពារទេសចរមិនអោយមានគ្រោះ            ធ្វើបានទាំងអស់តែចាញ់ចិត្តនឹក។

R.យប់យន់ស្ងាត់សូន្យបងនឹកមាសមេ         វាយោបំពេបក់បោកព្រៃព្រឹក្ស

ស្តាប់សូររៃយំបងផ្ងើចិត្តនឹក                           វាយោកក្តឹកក្រោមចន្រ្ទរាត្រី។

៣.អង្រឹងបងយោលខ្យល់ក៏នៅផាត់             រសាត់នាំពាក្យពីរម៉ាត់ប្រាប់ថានឹកស្រី

មគ្គុទេសក៏សហគមន៍សង្ឃឹមមានថ្ងៃ            ក្រេបរសស្នេហ៍ស្រីលុះថ្ងៃអវសាន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s