កំប្លែង ៖​ នរណាថា ខ្ញុំមានកូន? ដោយ ​ប៉ិច ​សង្វាវ៉ាន

អ្នកអន្រើ្ទសម្នាក់បានសាកល្បងនិយាយជាមួយ

នាងលេខាផ្ទាល់ ដោយឃើញនាងនេះតែងខ្លួន

មិនច្រឡំគេក្នុងក្រសួង។  នាងលេខាស៊ិចស៊ីនេះ

ចូលចិត្តស្លៀកពាក់ម៉ូត ដែលគេអាចហៅថាម៉ូត

<ចិត្តល្អ>គឺខើចលើ ខើចក្រោម។ មួយកំណាត់

ខាងលើ នាងបញ្ចេញសាច់ទ្រូង។ មួយកំណាត់

ខាងក្រោម ប្រសិនជាឈរឱនតែបន្តិចច្បាស់ជា

គ្រោះថ្នាក់។ សម្រស់ទាក់ទាញបង្ករការជ្រួល

ជ្រើមនេះ សូម្បីតែ មេផ្ទាល់របស់នាងក៏ពិបាក

បិទភ្នែក។ ថ្ងៃមួយ  ពេលនាងបម្រើទឹកតែ អ្នក

អន្ទើ្រសឆ្លៀតនិយាយស្ងាត់ៗជាមួយនាង ក្នុង

ការិយាល័យ៖

– នាង មើលទៅនាង នាងចិត្តល្អណាស់  ធ្វើការ

ជាមួយនាង  ខ្ញុំមានកម្លាំងព្រឹសតែម្តង។  ដើម្បី

អរគុណនាង ខ្ញុំសុំចេញអាហារបីពេល ពេញ

មួយថ្ងៃនេះនៅភោជនីយដ្ខាន ភ្នំពេញ បន្ទប់

វីអាយភី (VIP)។

– នាងខ្ញុំមិនហ៊ានទេខ្លាច…

– ខ្លាចអី! ខ្ញុំមានអង្គរក្សយាមមុខ យាមក្រោយ

ធានាសុវត្ថិភាពកំរិតខ្ពស់។

– នោះរឹតតែខ្លាច…

– បើខ្លាច ម៉េចបានជានាងហ៊ាន <ចិត្តល្អ>ម៉្លេះ?

– ចិត្លល្អ? ចិត្លល្អរឿងអីលោក? ពីកាលណា ជា

មួយនរណា?

– ជាមួយមនុស្សរាល់គ្នាគ្រប់វ័យគ្រប់ភេទឥត

រើសអើងរាល់ថ្ងៃ លើកលែងតែថ្ងៃសម្រាក។

ក្រៅពីខ្ញុំ នាងច្បាស់ជាមិនបានសុខ នៅមិន

បានយូរទេ។

– នាងខ្ញុំមិនបានដឹងខ្លួនថា បានធ្វើខុសអី តែ

 ដឹងច្បាស់ថាមកធ្វើការទៀងទាត់រាល់ថ្ងៃ សូម្បី

តែឈឺក្បាលវិលមុខ មិនហ៊ានឈប់ ខ្លាចគេកាត់

ប្រាក់ខែ។

– តែវាទាស់ម្យ៉ាងដឹងទេ? នាងធ្វើឲ្យខ្ញុំទ្រាំលែង

បានតទៅទៀតហើយ បានជាខ្ញុំហៅនាងទៅ

និយាយគ្នាស្ងាត់ៗម្តងក្នុងភោជនីយដ្ឋាន។

– មានប្រសាសន៍ពេលនេះតែម្តងទៅ ចាស។

– កន្លែងនេះ គ្មានសុវត្តិភាពគ្រប់គ្រាន់ដើម្បី

និយាយរឿងសំខាន់ទេ។

– នាងខ្ញុំមិនទាន់យល់សោះ។ សូមលោកមាន

ប្រសាសន៍ត្រង់ៗចុះ កុំឲ្យនាងខ្ញុំភ័យយូរពេក

ខ្លាចលោះព្រលឹង។

– ខ្លាចផង ភ័យផង តែក៏ហ៊ានណាស់ដែរ។

 ខ្ញុំស្រឡាញ់នាង នាងថាម៉េច?

– ពុទ្ធោ ពុទ្ធំ មិនកើតទេ។ លោកមានភរិយា

ហើយមានកូនដល់ទៅបី។ សូមទោស នាងខ្ញុំ

មិនហ៊ានប្រថុយប្រថានផ្ញើវាសនាអនាគតលើ

ប្តី និង ឪពុកគេទេ។

– អ្នកណាថា ខ្ញុំមានកូន?

– នាងខ្ញុំបានឃើញរូបថតច្បាស់ក្រឡែត។ នុះ

រូបថតនៅលើតុ លោកភ្លេចលាក់ក្នុងថតតុ។

– ផ្តេសផ្តាស ខ្ញុំហ៊ានស្បថដល់ណាដល់ណីក៏

ហ៊ានដែរ។ បុរសដើមទ្រូងប្រាំហត្ថខ្ញុំនេះ ពិត

ជាមិនដែលពរពោះនិងឆ្លងទន្លេម្តងណាឡើយ

ប្រពន្ធខ្ញុំទេតើដែលមានកូននិងបង្កើតកូនបាន

បីនាក់នេះ៕

Advertisements

One response to “កំប្លែង ៖​ នរណាថា ខ្ញុំមានកូន? ដោយ ​ប៉ិច ​សង្វាវ៉ាន

  1. ហិ!ហិ!ហិ! បើកើតមានយ៉ាងដូច្នេះ តើបងគិតយ៉ាងណា?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s