ទំនួញដំរីភ្នំក្រវ៉ាញ ដោយ ទី ធាវី​

ទី ធាវី សមាជិកអ្នកនិពន្ធខ្មែរ

រក្សាសិទ្ធិគ្រប់យ៉ាង 


១. គេរំខានខ្ញុំព្រៃភ្នំក្រវ៉ាញទីដែលធ្លាប់រស់សុខសាន្ត

ទង្វើគេបានរុករានរាល់ថ្ងៃ

គេកាប់ក្រញូងកាប់គាស់ឈើព្រៃ     

បំផ្លាញឈើមានតម្លៃកាប់គាស់រាល់ថ្ងៃគ្មានស្តាយស្រណោះ។

២. គេបរបាញ់សត្វគេចាប់លក់ដូរទង្វើគេមិនអាសូរ 

 គេឆ្កួតនិងដូរយកប្រាក់មុខងោះ

ឈើមានតម្លៃគេកាប់ទាំងអស់     

គេកាប់បំផ្លាញជម្រកដំរីខ្ញុំនោះរស់របៀបណា?

R.ដំរីខ្ញុំអើយម្តេចឡើយអភ័ព្វអភ័ព្វខ្លាំងណាស់ 

កើតមកកម្មក្រាសជួបមនុស្សឫស្យា

ធ្លាប់រស់បានសុខជម្រកព្រឹក្សា 

ឥឡូវត្រូវស្គាល់ទឹកនេត្រាជម្រកខ្ញុំណាគេបំផ្លាញ។

៣.គ្មានជម្រើសទេត្រូវដើរចូលភូមិតែបែរគេថារូបខ្ញុំ 

ដំរីចូលភូមិអុកឡុករំខាន

ជួយគិតទៅមើលចិត្តម្តេចសាមាន្យ        

ម្តេចមនុស្សបានមកបំផ្លាញកន្លែងសុខសាន្តខ្ញុំរស់រាល់ថ្ងៃ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s