បទវិភាគស្តីពី​ ព្រោះរឿងអ្វី​? ដោយ​លោក​កែវ ឈុន

រឿង «ព្រោះរឿងអ្វី»គឺជាប្រស្នាសួរបង្កប់នូវសេចក្ដីឆ្ងល់។ សេចក្ដីឆ្ងល់លាត

ត្រដាង សួរឆ្ងល់ពេញទាំងសាច់រឿង  ឆ្ងល់ផ្ទួនៗ  ខ្សឹបៗ  នៅជាប់ត្រច្រៀក

យ៉ាងវែងអន្លាយបន្តជាប់គ្នារដឹកឥតឈប់   ព្រោះរឿងអ្វី?     ព្រោះរឿងអ្វី?..

ព្រោះហេតុអ្វី?… បានជាដូច្នេះ?…។

ព្រោះតែចំណង់គ្មានអ្វីទប់ គ្មានអ្វីហាម    មកដល់ស្រុកបារាំងភ្លាម   វិល័យ

ផ្លាស់ប្ដូរចរិតសុភាពរាបសាររម្យទម្យជានារីខ្មែរអស់រលីង… ។ នាងបណ្តោយ

ខ្លួនឲ្យភ្លើតទៅតាមសង្គម ជឿនលឿនបែបអឺរ៉ុបតែម្តង។ នាងគិតតែពីឆ្លុះ

កញ្ចក់លាបក្រែម តែងខ្លួនស្លៀកសំពត់ខ្លី ស្ដាប់ភ្លេងរាំសប្បាយឥតគិតខ្វល់

ខ្វាយសិក្សារៀនសូត្រ ឬធ្វើការអ្វីឡើយ។ សិក្ខាជាបងប្រុស ខំជួយនិយាយ

ដាស់តឿនចិត្ដនាង យ៉ាងណាក៏ដោយ ក៏នាងមិនខ្ចីស្ដាប់ មិនខ្ចីរវល់ ធ្វើឲ្យ

សិក្ខា រកាំក្នុងចិត្ដយ៉ាងខ្លាំងដែរ តែក៏មិនអាចបោះបង់ប្អូនស្រីបានឡើយ។

ក្រមុំវិល័យមានទំនាក់ទំនងជិតស្និត ជាមួយកំលោះសូភាតាំងពីនៅជំរុំស្រុក

ថៃ សូភាមានចិត្ដបរិសុទ្ធ ស្មោះត្រង់ចង់បាននាងរៀបការ ជាភរិយាពិតប្រាកដ។

ដោយចំណង់ដ៏ធំធេងឥតមានអ្វីមកទប់បាន ក្រមុំវិល័យបានបោះបង់សូភា

ចោល ហើយទាក់ទងស្នេហាជាមួយកំលោះបារាំងឈ្មោះហ្សាក់ ជាវិស្វករ

អេឡិចត្រូនិច។ ហ្សាក់ មានរូបរាងស្អាតសង្ហា មានចំណេះវិជ្ជាក៏ខ្ពង់ខ្ពស់ មាន

ប្រាក់ខែច្រើន ធ្វើឲ្យវិល័យឈ្លក់ស្រលាញ់ហ្សាក់ ឈ្លក់នឹងវប្បធម៌បរទេស

ស្រើបស្រាលដោយឥតស្ដាយស្រណោះដល់កិត្ដិយសជាស្ត្រីក្រមុំខ្មែរដល់

តិចតួចឡើយ។ វិល័យ បានទៅរួមរស់ជាមួយហ្សាក់ ដោយទាំងមិនទាន់បាន

រៀបការនឹងគ្នាឡើយ។ ពិភពលោកនេះគ្មានអ្វីទៀងទាត់ … គ្មានអ្វីស្ថិតស្ថេរ

មិនផ្លាស់ប្ដូរនោះទេ។ ហ្សាក់គេចខ្លួនបាត់ស្រមោលទៅ សំណល់ដែលសល់

នៅជាមួយវិល័យ គឺមានតែរ៉ូបស្បៃសដែលបានទិញទុក ស្លៀកចូលព្រះវិហារ

ថ្ងៃមង្គលការប៉ុណ្ណោះ។ នាងវិល័យមានទឹកមុខយំ យំព្រោះចាញ់បោកប្រុស

ព្រានបរទេស… អាចង្រៃអន្យតិរ្ថិយ…។

«ព្រោះរឿងអ្វី» ជាគំនោលការណ៍ ដ៏ចំបងមួយដែលអ្នកនិពន្ធបានទាញយក

មកបង្ហាញ ព្រោះថា មនុស្សយើងចេះតែពុល ចេះតែស្រវឹង នឹងសេចក្ដីសប្បាយ

ដោយគ្មានខ្ចីរវល់ដល់កិត្ដិយស សីលធម៌ ទំនៀមទំលាប់ គ្មានសម្បជញ្ញនៃ

មនុស្សជាតិសោះនោះ ចំណង់របស់គេវារិតតែគ្មានចេះចប់ គ្មានចេះល្មម មាន

ន័យថា ចំណង់ (តណ្ហា) បើគេកាន់តែធ្វើខ្ញុំបំរើវាកាន់តែច្រើន វាក៏កាន់តែមាន

កំលាំងខ្លាំងឡើងៗ ដូចគ្នានឹងភ្លើង បើគេចេះតែបន្ថែមអុស បន្ថែមប្រេងគ្មាន

ឈប់ វាកាន់តែឆេះខ្លាំងឡើងៗ គ្មានពេលរលត់សោះឡើយ។ ព្រោះហេតុនេះ

ទើបត្រូវមានគំនោលការណ៍លុបបំបាត់បន្ដិចម្ដងៗ ឬបន្ធូបន្ថយចំណង់ខ្លះ កុំ

ចេះតែបណ្ដោយទៅៗ គ្មានទំនប់ គ្មានកំណត់ព្រំដែន ដែលអាចដូរសុខទៅទុក្ខ

វិញ។

រឿង «ព្រោះរឿងអ្វី» មានន័យយ៉ាងជ្រាលជ្រៅ ជាគតិតឿនអារម្មណ៍ម្យ៉ាង ដល់

យុវវ័យទាំងឡាយឲ្យមានអារម្មណ៍ភ្ញាក់រលឹក ក្នុងការរក្សាកាយវាចាចិត្ដ ឲ្យមាន

របៀបរៀបរយ ការធ្វើចិត្ដឲ្យមានលំនឹងមាំមួន ការធ្វើខ្លួនឲ្យមានសេចក្ដីចេះដឹង

ច្រើន ហើយរឿងនេះក៏អាចចាត់ទុកជាគ្រឿងប្រដាប់សំរាប់ទប់ សំរាប់ហាមបាន

ព្រោះបើគ្មានគ្រឿងប្រដាប់ទប់កង់ កង់ក៏មិនឈប់វិល រថយន្ដក៏មិនឈប់បុក ឬ

ភ្លូក។ ចំណែកចិត្ដមនុស្សវិញ បើគ្មានរបៀប គ្មានលំនឹង គ្មានចំណេះដឹង គ្មាន

សីលធម៌សំរាប់ទប់សំរាប់ហាម សេចក្ដីភ្លើតភ្លើនភ្លេចខ្លួនក៏មិនឈប់កើត ទុក្ខក៏

មិនឈប់មាន។ បើចំណង់របស់មនុស្សកាន់តែដើរហួសព្រំដែន ម្នាក់ណាក៏ដូច

ជាម្នាក់ណា ក៏ត្រូវតែឆេះដោយភ្លើង ដូចក្នុងសាច់រឿងរបស់វិល័យមិនខានឡើយ៕

កកន៖ សូមចែករំលែកបទវិភាគដ៏ល្អនេះជូនអ្នកស្រឡាញ់អក្សរសិល្ប៍ខ្មែរ។ ប.ស.

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s