កំប្លែង៖ ខ្ញុំស្បថតាមគេ ដោយ ប៉ិច សង្វាវ៉ាន

ក្នុងពេលធ្វើកិច្ចសច្ចាប្រណិធានដើម្បីចូលកាន់ដំណែងថ្មីបម្រើប្រទេសជាតិ

អ្នកអន្ទើ្រសខែងរែងមួយរូបបានស្បថស្បែតាមពាក្យគេថា ៖

< ខ្ញុំសូមសន្យា លះបង់កម្លាំងកាយ នឹងកម្លាំងចិត្តខិតខំបម្រើប្រទេសជាតិ

មាតុភូមិដ៏ជាទីស្នេហាដោយចិត្តស្មោះត្រង់ឥតវៀចវេបន្តិចណាឡើយ។ បើ

ខ្ញុំហ៊ានប្រព្រឹត្តអំពើពុករលួយ ក្បត់ប្រជារាស្រ្ត និងប្រទេសជាតិមាតុភូមិ សូម

ឲ្យវត្ថុសក្តិសិទ្ធក្នុងលោកបំផ្លិចបំផ្លាញជិវិតខ្ញុំឲ្យរន្ទះបាញ់ចំកណ្តាលលលាដ៏

ក្បាលទាំងកណ្តាលថ្ងៃត្រង់គ្មានភ្លៀងមួយដំណក់  សូមឲ្យឡានបុក សូមឲ្យ

ធ្លាក់យន្តហោះ សូមឲ្យលង់ទឹកស្លាប់ចោលប្រពន្ធ កូន ចៅអស់មួយពូជកុំឲ្យ

សល់មួយគ្រាប់ណាបន្តត្រកូល សូមឲ្យឆេះផ្ទះរលាយជាផេះហិនហោចទ្រព្យ

សម្បត្តិ >។

លុះស្បថរួចហើយ អ្នកអន្ទើ្រសរូបនោះនឹកភ័យក៏និយាយខ្សឹបៗថា៖

<សូមបារមី និងវត្ថុសក្តិសិទ្ធដែលបានជ្រាបដឹងឮពាក្យសម្បថរបស់ទូលព្រះ

បង្គំមុននេះ មេត្តាប្រោសប្រណីអភ័យទោស។  សូមមេត្តាកុំកត់ត្រាទុកពាក្យ

សម្បថរបស់ខ្ញុំអំបាញ់មិញនេះ ព្រោះខ្ញុំថាតាមគេទេ មិនមែនចេញពីបេះដូង

បេះត្នោតខ្ញុំ ឬ ដួងចិត្តដួងចៃខ្ញុំទេ!។  ខ្ញុំកំពុងតែរមូលពោះប៉ងថាក្នុងរយៈប្រាំ

ឆ្នាំនេះ ត្រូវតែខំរកឲ្យបានវីឡាប្រាំ ភរិយាក៏ប្រាំដែរដើម្បីចាំផ្ទះនិងរក្សាទ្រព្យ

តែបើនិយាយពីការចង់បានរថយន្ត៥គ្រឿង វាដូចជានៅស្ទើរបន្ទិច។ណ្ហើយ!

ឲ្យគ្រប់១០គ្រឿងដូចម្រាមដៃ ម្រាមជើងតែម្តងទៅ។ មិនតែប៉ុណ្ណោះ   ខ្ញុំត្រូវ

តែបើករថយន្តខ្លួនឯងទើបទុកចិត្ត ហើយមានសុវត្ថិភាពគ្រប់គ្រាន់…។

ឱ! ភ្លេចគិតពីរឿងប្រាក់ឲ្យឈឹងតែម្តង! តែមិនដឹងចង់បានប្រាក់ប៉ុន្មានទេឲ្យ

គេកោត។ មានប្រាក់ដាក់ក្នុងផ្ទះ វាពិបាកទៀត។ បើទិញទូដែកដាក់ មើលទៅ

ខ្លាចដាក់មិនគ្រាន់។  ដាក់ធនាគារ ខ្លាចអ្នកឲ្យប្រាក់តាមបាញ់។ បើពិបាកពេក

គិតធ្វើបន្ទប់សម្ងាត់ពិសេសមួយទុកដាក់ប្រាក់។  អូហ៍! ចុះបើប្រាក់ច្រើនពេក

គរដូចកូនភ្នំ ឈោងដៃ និងឡើងជណ្តើរមិនដល់ គឺទាល់តែបើកដំបូលច្រក។

អុញ! ឡើងលើដំបូលផ្ទះនៅពេលយប់ស្ងាត់ ស្រួលមិនស្រួលរបូតជើងធ្លាក់

ក្តុកបែកកេសា ។ បើមិនធ្លាក់ទេ ស្រាប់តែ អង្គរក្សឃើញស្មានតែចោរបាញ់

ស្លាប់តៃហោងឥតអំពើ។ ពុទ្ធោអើយ ! បើមិនប្រឹងរកលុយទេ ខ្លាចគេមើល

ងាយណាស់   ព្រោះសម័យសម្ភារៈនិយមនេះ  ម្ចាស់ថ្លៃអើយ! នរណា

នរណាក៏សម្លឹងមើលមនុស្សតែសំបកខាងក្រៅ។  បើមិនខំប្រឹងយ៉ាងហ្នឹង

ទេ ក្រែងគេមិនសរសើរថា អ្នកមាន។  វាពិបាកត្រង់ហ្នឹងឯង.!?>៕ ចប់៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s