លោក អ៊ីវ៉ុងហែម ផល្លា បុគ្គលិកមជ្ឈមណ្ឌល
ព័ត៌មានស្រ្តីកម្ពុជា ជាកូនរបស់លោក អ៊ីវ៉ុង ហែម
និងក្រុមគ្រួសារព្រមទាំងមជ្ឈដ្ឋានវប្បធម៌ខ្មែរ
មានទុក្ខជាទម្ងន់ ដោយការបាត់
បង់ លោកអ៊ីវ៉ុង ហែមដែលជាផលិតករភាពយន្ត
ដ៏ល្បីមួយរូបនាទសវត្សរ៍ឆ្នាំ១៩៦០។
លោកអ៊ីវ៉ុង ហែម បានទទួលមរណៈភាព
នៅវេលាម៉ោង៦ព្រឹកនេះដោយជរាភាពនិងរោគាពាធ។
សពលោក អ៊ីវ៉ុង ហែម តម្កល់នៅវត្តទួលទំពូង។
ពិធីបូជាសពនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨ព្រឹក ថ្ងៃច័ន្ទ។
សូមសប្បុរសជន និង អ្នកនិយមស្នាដៃផលិតរបស់
លោកទាំងអស់នៅគ្រប់ទិសទី
ចូលរួមរំលែកមរណទុក្ខ តាមការគួរ។
ព័ត៌មានបន្ថែម សូមទាក់ទងលោក អ៊ីវ៉ុង ហែមផល្លា
ដែលត្រូវជាកូនប្រុសរបស់លោកអ៊ីវ៉ុង ហែម
តាមលេខទូរសព្ទ ០១២ ៤៨២ ៥២២ ។
(ដកស្រង់និងកែសម្រួលពីសេចក្តីប្រកាសក្នុងហ្វែសបុករបស់ ពៅ សុខ)
សូមអានបន្ថែម៖
សូមចូលរួមរំលែកមរណទុក្ខ
មើលទៅគាត់ជា ផលិតករភាពយន្តជំនាន់ដើម ដូចជារឿង កាប៊ុលកាសេម ព្រះពិណវង្ស[តួ ទិត្យ វិជ្ជិរ៉ាដានី]និងរឿង ចន្ទគឿហ្វា។
កាលខ្ញុំនៅវ័យកុមារ ~ ១៩៧៤ ខ្ញុំតែងបានឭឈ្មោះរបស់លោក តាមរយៈស្នាដៃខ្សែ
ភាពយន្តខ្មែរដ៏ល្បីល្បាញនានា។ ឥឡូវព្រឹទ្ធាចារ្យ បានលាចាកលោកទៅហើយពិត
មែនតែលោកបានលាចាកលោក ក៏ដោយចុះ ក៏លោកបានបន្សល់ទុកនូវស្នាដៃ ជា
មរតកនៃព្រលឹងដ៏មានតម្លៃសំរាប់ស្រករក្រោយ……………. ខ្ញុំសូម លើក
ហត្ថទាំងទ្វេបង្គុំប្រណម្យ ដោយក្តីគោរពដ៏ជ្រាលជ្រៅជូនព្រឹទ្ធាចារ្យ សូមយាង និមន្ត
ទៅកាន់សុគតិភព កុំបីមានអាក់ខានឲ្យសោះ ហើយសូមព្រឹទ្ធាចារ្យ មេត្តាងាកបែរ
ក្រោយឲ្យពរជ័យ ស័ព្ទសាធុការជូនដល់កូនខ្មែរ អ្នកស្រករក្រោយ ប្រកបដោយធម៌
សាមគ្គី និងមនសិការ កុំបីចាកឆ្ញាយ ពីតួមនុស្សខ្មែរឲ្យសោះ……………។
ពីព្រោះថា ឥឡូវនេះ ចាប់តាំងពីសក់ ក៏កូរ៉េ ពណ៌ក៏កូរ៉េ….. ។ល។ និង។ល។
សូមអរគុណព្រះគុណ និងអរគុណ …..