ដំណឹងមរណភាព លោក ព្រំ ច័ន្ទ ​នៅប្រទេសបារាំង

លោកពូ ព្រំ ច័ន្ទ​ និង ភរិយា

លោកស្រី​  ព្រំ នាមដើម យស ឡាមាត

និង ​បុត្រធីតា ព្រមទាំងចៅមានទុក្ខជាទម្ងន់ដោយ

​លោក ព្រំ ច័ន្ទ

ដែលត្រូវជាស្វាមី បិតា បិតាក្មេក ​និង ជីតា

បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ​៨៧​ឆ្នាំ

កាលពីថ្ងៃ សៅរ៍ទី១១ ​ខែសីហា ឆ្នាំ២០១២ វេលាម៉ោង​ ១១ ព្រឹក

 ក្នុងមន្ទីរពេទ្យ សង់លីស (CENTRE HOSPITALIER de SENLIS)

 ដោយជរាភាព និង រោគាពាធ។

ពិធីបុណ្យសពលោក ព្រំ ​ច័ន្ទនិងត្រូវប្រព្រឹត្តទៅនៅ

ថ្ងៃសៅរ៍ ទី​១៨​ សីហា​ ២០១២

នៅឈាបនដ្ឋាន PERE LACHAISE ក្រុងប៉ារីស។

ក្រុមគ្រួសារនៃសព សូមចាត់ទុកដំណឹងនេះ

ជាសេចក្តីអញ្ជើញញាតិមិត្តជិតឆ្ងាយទាំងអស់។

 សូមទាក់ទង ​ទូរសព្ទលេខ (៣៣) ០៣ ៤៤​ ៥៤ ​៦២​ ៦១

សូមអរគុណ

ខ្ញុំនិងក្រុមគ្រួសារទាំងមូលក្នុងប្រទេសបារាំងមានការសោកស្តាយនិងមានចិត្តក្រៀមក្រំ

ជាពន់ពេក ដែលបាត់បង់ព្រឺទ្ធាចារ្យគំរូមួយរូបដ៏សុភាពថ្លៃថ្នូរកម្ររកបាននេះ។

យើងខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពលោកពូ ព្រំ ច័ន្ទ

និងសូមវិញ្ញាណក្ខ័ន្ធលោកពូបានឡើងទៅឋានបរមសុខ៕

សូមវិញ្ញាណក័្ខន្ធលោកពូ​ព្រំ ច័ន្ទទទួលចម្រៀងទាំងពីរបទនេះដែលលោកពូបានផ្តាំនិង បានជ្រើសរើសសម្រាប់ថ្ងៃបុណ្យសពលោកពូ។

សេចក្តីស្រឡាញ់នៃព្រះ

THE LOVE OF GOD

១- សេចក្តីស្រឡាញ់នៃព្រះនោះខ្លាំង ​ជាជាងណាមនុស្សអាចនឹងថ្លែង

ក៏ខ្ពស់ជា ជាង​ អស់ផ្កាយ ភ្លឺចាំង​​ ហើយជ្រាលជ្រៅជាង​អស់រឿងដែលតែង

ព្រះវរបិតា… ចាត់ព្រះបុត្រា…​មករកអស់មនុស្សបាត់បង់

ទ្រង់ប្រោសលោះគេឲ្យរួចទទេ…​ទាំងអត់ទោសបាបឲ្យផង

ឱ ព្រះហឬទ័យស្រឡាញ់ខ្លាំងណាស់ ​រកស្ទង់មិនបានសោះឡើយ

ក៏ស្ថិតស្ថេរនៅអស់កល្បឥតផ្លាស់ ជាបទទេវតា… ច្រៀងហើយ។

 

២ – កាលពេលវេលាលែងរាប់ទៅហើយ នឹងរាជនគរ…ទាំងអស់រលំ…

កាលមនុស្សដែលមិនអធិស្ឋាន…ឡើយ​ អំពាវ…រកភ្នំ គ្រប បាំង ព័ទ្ធហ៊ំ

កាលនោះព្រះទ័យស្រឡាញ់ស្ថិតស្ថេរ ជាខ្លាំងដូចដើមដល់ខ្ញុំ

ព្រះគុណប្រោសអស់ទាំងជាតិមនុស្ស គាប់គួរលើកទ្រង់ជាធំ

ឱ ព្រះហឬទ័យស្រឡាញ់ខ្លាំងណាស់ ​រកស្ទង់មិនបានសោះឡើយ

ក៏ស្ថិតស្ថេរនៅអស់កល្បឥតផ្លាស់ ជាបទទេវតា… ច្រៀងហើយ។

 

៣ – បើជាសមុទ្រពេញដោយទឹកខ្មៅ ហើយមេឃជាផ្ទាំងក្រដាសទទេ…

បើស្លាបប៉ាកមានច្រើនដូចស្មៅ និងមនុស្សសុទ្ធតែជាស្មៀនសរសេរ

នោះបើសរសេរពីព្រះហឬទ័យ  ស្រឡាញ់ដល់មនុស្សសារព័ន

នឹងត្រូវពង្រីង…សមុទ្ររលីង…  អស់ផ្ទៃមេឃក៏មិនគ្រាន់

ឱ ព្រះហឬទ័យស្រឡាញ់ខ្លាំងណាស់ ​រកស្ទង់មិនបានសោះឡើយ

ក៏ស្ថិតស្ថេរនៅអស់កល្បឥតផ្លាស់ ជាបទទេវតា… ច្រៀងហើយ៕

ព្រះគុណអស្ចារ្យ

AMAZING GRACE

១ – ព្រះគុណអស្ចារ្យ..ជាសព្ទពីរោះ.. ដែលប្រោសមនុស្សដូចយ៉ាងខ្ញុំ

ពីដើមបាត់បង់តែទ្រង់សង្គ្រោះ..​ក៏ខ្វាក់តែទ្រង់អប់រំ។

២ – ព្រះគុណបង្រៀន..ឲ្យកោតខ្លាចព្រះ ក៏បានកំចាត់..ភ័យទៅ

ព្រះគុណដែលទ្រង់បានផ្តល់មិនបានឈ្នះ ឲ្យចិត្តខ្ញុំចូលស៊ប់នៅ។

៣- ព្រះគុណនាំខ្ញុំឲ្យរួចអន្ទាក់.. និងការល្បួងលួងជាច្រើន មាន

តែព្រះគុណដែលនាំនោះជាក់ ខាងមុខនឹងប្រោសតន្ថើន..។

៤ – ព្រះយេស៊ូបានសន្យា..នឹងជួយខ្ញុំពឹងបន្ទូល.. ដ៏ពិតទ្រង់

ការពារខ្ញុំក៏គង់ជាមួយ ដរាបដល់អស់ជីវិត..។

៥ – កាលណារូបសាច់នេះខូចអស់ទៅ ជីវិត..នៃខ្ញុំត្រូវផុតនោះ

គង់តែខ្ញុំនឹងមានលំនៅ នៅស្ថានវិសេសវិសុទ្ធ។

លុះនៅស្ថាននោះដល់ម៉ឺនឆ្នាំហើយ​ ទាំងស្រីសួស្តី..ភ្លឺព្រាតនោះ

មិនដែលលែង អរនឹងអរគុណឡើយ​ ទ្រង់នឹងផ្តល់គុណទៅទៀត៕

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 ពិធីបុណ្យសព លោក ព្រំ ច័ន្ទបានប្រព្រឹត្តទៅតាមគន្លងគ្រឹស្តសាសនា​ ដោយមាន

ការចូលរួមពីបងប្អូនគ្រឹស្តសាសនិកជន និងក្រុមគ្រួសារញាតិមិត្តពុទ្ធសាសនិកជន។

ពិធីបុណ្យសពលោកពូ ព្រំ ច័ន្ទ ក្នុងឈាបនដ្ឋាន PERE LACHAISE ក្រុងប៉ារ៉ស

អ្នកស្រី សូភាពដួង ច័ន្ទ នៅសហរដ្ឋអាមេរិក ដែលជាបុត្រីពៅរបស់លោកព្រំ​ ច័ន្ទបាន

អានវិយោគកថារំលឹកអំពីបិតារបស់អ្នកស្រីថា៖ «នៅពេលដែលប្រទេសខ្មែរធ្លាក់ក្នុង

របបខ្មែរក្រហម ឪពុកខ្ញុំបាននាំប្រពន្ធកូនស្រី កុនប្រុស និងចៅប្រុសតូចមួយ រត់គេច

ខ្លួនចេញពីមាតុភូមិដោយសុវត្ថិភាព នៅថ្ងៃទី២០ខែមេសាឆ្នាំ១៩៧៥។ ថ្វីបើប្រទេស

បារាំងបានផ្តល់សិទ្ធិជ្រកកោន និងការងារឲ្យគាត់ប្រកបក៏ដោយ ក៏គាត់នៅតែមាន

សេចក្តីនឹករលឹកទៅដែនដីនៃប្រទេសកម្ពុជាដដែល។

ឳពុកខ្ញុំមានជំងឺប្រចាំកាយ «ដំណើរឈាមឡើង»តាំងពីយូរយារណាស់មកហើយ

ទើបលោកគ្រូពេទ្យប្រចាំគ្រួសារចេញវេជ្ជបញ្ជាឲ្យគាត់ពិសារថ្នាំរៀងរាល់ថ្ងៃ។

ដោយសារគាត់មានកង្វល់ក្នុងចិត្ត និងការនឹករលឹកស្រុក ទើបនៅថ្ងៃអាទិត្យទី២០

ខែកញ្ញា ឆ្នាំ១៩៧៩ គាត់បានបបួលខ្ញុំទៅកន្លែងមួយដែលមានបងប្អូនខ្មែរជាច្រើន

នាក់។ លុះទៅដល់ទីនោះ ទើបខ្ញុំបានដឹងថា គឺជាព្រះវិហារគ្រឺស្ទបរិស័ទផ្សាយ

ដំណឹងល្អខ្មែរ។

ចាប់តាំងពីពេលនោះមក ឳពុកខ្ញុំបានរំលែកទុកថ្ងៃព្រឹកអាទិត្យ ដើម្បីទៅព្រះវិហារ

ស្តាប់ដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្ទតាមរយៈគ្រូគង្វាល អិនENS ជនជាតិកាណាដា

ដែលចេះនិយាយភាសាខ្មែរ។ ខ្ញុំក៏បានទៅព្រះវិហារជាមួយគាត់ដែរ។

នៅខែកុម្ភៈឆ្នាំ១៩៨០ ឳពុកខ្ញុំ និងខ្ញុំបានទទួលពិធីជ្រមុជទឹកនៅព្រះវិហារTabernade

ក្នុងទីក្រុងប៉ារីស។ ជាច្រើនឆ្នាំកន្លងមក ដោយសារគាត់យកចិត្តទុកដាក់ស្តាប់

ដំណឹងល្អនេះ គាត់ក៏ពុំសូវខ្វល់ខ្វាយអំពីការរលឹកស្រុក ឬ​សុខភាពរបស់គាត់

ប៉ុន្មានទេ។ ពីព្រោះកាត់បានទទួលសេចក្តីស្រឡាញ់រាប់អានអំពីបងប្អូនគ្រីស្ទាន

ខ្មែរទាំងឡាយដោយចិត្តអំណរ។

មានពេលខ្លះ ខ្ញុំមានចិត្តនឿយណាយ ធុញទ្រាន់ ឬទោមនស្ស ។ល។ ប៉ុន្តែ ឳពុក

ខ្ញុំដាស់តឿនក្រើនរំលឹកឲ្យខ្ញុំបោះបង់អកប្បកិរិយា​និងចិត្តគំនិតនោះចោលចេញ

ពីព្រោះព្រះយេស៊ូគ្រីស្ទទ្រង់ជាសេចក្តីស្រឡាញ់។  គឺទ្រង់បង្រៀនឲ្យយើង

ស្រឡាញ់អ្នកជិតខាងខ្លួន។ សូមអរគុណ»៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s