៣១ តុលា ១៩២២ – ១៥ តុលា ២០១២
ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ
សោយទិវង្គត ក្នុងព្រះជន្មាយុ ៨៩វស្សាកាល
ពីថ្ងៃ ១៥ តុលា ២០១២ ដោយព្រះរោគាពាធិ
នៅក្នុងមន្ទីរពេទ្យក្រុងប៉េកាំងប្រទេសចិន។
សូមអញ្ជើញចុចលើខ្សែដំណខាងក្រោមដើម្បី
ស្តាប់ការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិRFI៖
ការផ្សាយប្រចំាថ្ងៃចន្ទ ទី១៥ តុលា ឆ្នាំ២០១២ (៦០នាទី)
ខ្ញុំ ប៉ិច សង្វាវ៉ាន និង ស្វាមី ប៉ិច ឈុនមានចិត្តរន្ធត់ក្រៀមក្រំ និង សោកស្តាយជាពន្លឹក
ក្នុងការបាត់បង់ព្រះមហាវិរៈបុរសជាតិនៃសតវត្សន៍ទី២០។ ព្រះអង្គជាព្រះបិតាឯករាជ
ជាតិ ព្រះបិតាស្ថាបនាជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះ
បិតាកីឡាជាតិ ព្រះបិតាអក្សរសាស្ត្រ សិល្បៈ វប្បធម៌ជាតិខ្មែរដ៏ឆ្នើម។ ព្រះអង្គជាប់ព្រះ
ទ័យស្រឡាញ់វប្បធម៌ដែលជាព្រលឹងជាតិណាស់។ ព្រះអង្គបានរំលែកពេលវេលាក្នុង
ពេលសម្រាកពីការដឹកនាំជាតិមកនិពន្ធបទភ្លេង និង ទំនុកច្រៀង ព្រមទាំងនិពន្ធសេ
ណារិយោមួយចំនួន ហើយបានសម្រេចរូបរាងជាខ្សែភាពយន្តខ្មែរ។ មិនតែប៉ុណ្ណោះ
ព្រះអង្គបាននិពន្ធសៀវភៅជាភាសាបារាំងមួយចំនួនដូចជា៖
– LA MONARCHIE KHMERE
L’Action de S.M. NORODOM SIHANOUK pour l’indépendance du Cambodge
1941-1955. Préface de S.E. Samdach PEN NOUTH, Recueil des articles parus
dans l’hebdomadaire “Réalités Cambodgiennes” du 13 Septembre 1958 au 3
Janvier 1959.
– LA CALICE JUSQU’A LA LIE (1970-1075)
– L’INDOCHINE VUE DE PEKIN (1972)
– LA C.I.A. CONTRE LE CAMBODGE (1973)
-CHRONIQUE DE GUERRE… ET D’ESPOIR (1979)
– SOUVENIRS DOUX ET AMERS (1981)
– PRISONNIERS DES KHMERS ROUGES (1986)
– CHARISMA AND LEADERSHIP (1990)
The human Side of great leaders of the Twentieth Century
by Prince NORODOM SIHANOUK with BERNARD KRISHER
ខ្ញុំម្ចាស់ និងស្វាមី សូមចូលរួមរំលែកព្រះមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ
សម្តេចម៉ែជាព្រះរាជអគ្គមហេសី និង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងបងប្អូនរួមជាតិទាំងអស់។
សូមព្រះវិញ្ញាណក្ខ័ន្តសម្តេចឪ យាងទៅសោយសុខក្នុងសុគតិភព៕