ឃើញព្រះឆាយាលក្ខណ៍នេះ ខ្ញុំពុំអាចទប់ទឹកភ្នែកបានទេ។ ព្រះភក្ត្រសម្តេចឪនៅ
ស្រស់ញញឹមដូចកំពុងផ្ទុំលក់យ៉ាងស្កប់ស្កល់។ ខ្ញុំសែនសោកស្តាយ និងក្រៀមក្រំ
ពន់ពេកណាស់ស្ទើរតែសរសេរនិងធ្វើអ្វីបានឡើយ។
«សមាគមអ្នកនិពន្ធខ្មែរនៅបរទេស»ដែលមានរូបខ្ញុំជាដំណាងតែងតែនឹកចាំនិង
ដឹងព្រះគុណូបការៈសម្តេចឪមិនភ្លេចសោះឡើយនូវព្រះរាជូបត្ថម្ភទឹកប្រាក់ចំនួន
ពីរពាន់ដុល្លារអាមេរិក ដែលទ្រង់សព្វព្រះរាជហឫទ័យជ្រោមជ្រែងសមាគមអ្នក
និពន្ធខ្មែរនៅបរទេសដើម្បីរៀបចំ«ពានរង្វាន់អក្សរសិល្ប៍សន្តិភាពលើកទី២ ឆ្នាំ
២០០១»។
ព្រះរាជហឫទ័យដ៏សប្បុរសធម៌ថ្លៃថ្លានេះបញ្ជាក់ពី សេចក្តីស្រឡាញ់អក្សរសាស្ត្រ
អក្សរសិល្ប៍ជាតិដែលដិតជាប់ក្នុងដួងព្រះទ័យព្រះអង្គជានិច្ច។ព្រះអង្គជាព្រះបិតា
អក្សរសាស្ត្រវប្បធម៌ជាតិមួយព្រះអង្គដ៏ឆ្នើមនៃសតវត្សរ៍ទី២០នេះ។ ប្រជានុរាស្ត្រ
ខ្មែរគ្រប់ជំនាន់ ដែលស្នេហាវិស័យនេះឆ្លាក់ទុកព្រះរាជសកម្មភាពដ៏ខ្ពង់ខ្ពស់នេះ
ក្នុងក្រអៅបេះដូងជានិច្ចនិរន្តរ៍។ លើសពីនេះ ព្រះអង្គបានបន្សល់ទុកឲ្យប្រជានុ
រាស្ត្រខ្មែរគ្រប់ជំនាន់នូវស្នាព្រះហស្ថដ៏ល្អពិសេសជាចើ្រន មានជាអាទិ៍សៀវភៅ
ឯកសារមួយចំនួន ខ្សែភាពយន្ត ចម្រៀង ដែលជាព្រះរាជនិពន្ធ និង ព្រះសូរ
សៀងផ្ទាល់។
ព្រះរាជសកម្មភាពសម្តេចឪផ្នែកសិល្បៈទី៧ ៖ ខ្សែភាពយន្ត
ព្រះអង្គបាននិពន្ធរឿង និងដឹកនាំភាពយន្តមួយចំនួន ៖
– អប្សារា (១៩៦៦)
– ព្រៃប្រសិទ្ធិ (១៩៦៦)
– ព្រះប្រជាកុមារ (១៩៦៧)
– សន្ធិប្រកាស (១៩៦៨)
- រស់ដោយសប្យាយ (១៩៦៨)
– កុលាបបូគោ (១៩៦៩) ព្រះអង្គ និង ព្រះរាជអគ្គមហេសីព្រះសម្តែង
- វាសនាអកុសល (១៩៦៩)
– MY VILLAGE OF DUSK (1992)
– UN CRESUS SAUVETEUR DE FEMMES PAUVERS (1993)
– UN PEASANT MAN AND WOMAN IN DISTRESS (1994)
– FATALITE (1994)
– REVOIR ANGKOR ET MOURIR (1994)
– ទុក្ខភ័យកែមនិងនិត (១៩៩៤)
– AN AMBITION REDUCED TO ASHES (1995)
– BUDDHA DHAMMA SANGHA THE ONLY HEAVEN (1995)
– HEIR OF A DEFEATED SECESSIONIST (1995)
– THE LAST DAY OF COLONEL SAVATH (1996)
– AN APOSTLE of non violence (1997-1996)
– LE CID KHMER ឡឺស៊ីដខ្មែរ (មករា ២០០៥)
ព្រះរាជសកម្មភាពសម្តេចឪផ្នែកសិល្បៈទី១ ៖ តូរ្យតន្ត្រី
បទភ្លេង និង ទំនុកច្រៀងដែលជាព្រះរាជនិពន្ធរបស់សម្តេចឪមានដូចខាងក្រោមនេះ៖
- មូនីកា
– កុលាបភ្នំពេញ
– ព្រៃប្រសិទ្ធិ
– កែវស្នេហា
– សែនស្រឡាញ់
– ទីកែប
– បួងសួងក្នុងពេលរាត្រី
– ចូលឆ្នាំថ្មី
- សែនស្តាយ
- ដំអូញ
– ភ្នំពេញ
– ភ្នំគូលែន
– ស្នេហា
– ស្នេហាពុំមានសង្ឃឹម
– ជំនោរវិច្ឆិកា
– អប្សារា
– គោថាវរី
– កម្មបងពុំបានដូចចិន្តា
– រាត្រីដែលបានជួបភ័ក្ត្រ
– បុប្ផាវៀងច័ន្ទ
– ផ្កាយស្នេហា
- សក្រវាទិ៍
– ROYAL SINGING ALBUM ” ក ” (មករា-មីនា-មេសា ២០០៣)
– ROYAL SINGING ALBUM ” ខ ” (មេសា-កក្កដា-២០០៣)

ROYAL SINGING “ALBUM A et ALBUM B”
ដែលសម្តេចឪ និង សម្តេចម៉ែបានប្រទានឲ្យខ្ញុំ
(PHOTO ៖ PECH SANGWAWANN)
ពិតជាមានន័យណាស់ អ្នកម៉ាក់!!! អត្ថបទ នេះទុកសម្រាប់ ជាការស្រាវជ្រាវ បន្ថែម របស់ ប្អូនៗ និស្សិត សិស្សានុសិស្ស ទាំងឡាយ!!! កូននៅតែរន្ឋត់ចិត្ត ចំពោះ ការបាត់បង់ មហាវីរក្សត្រ របស់កម្ពុជាយើង!!
ជូនពរ អ្នក ម៉ាក់ សុខភាពល្អ!!
គ្រប់អត្ថបទក្នុងប្លក់អ្នកម៉ាក់មិនមែនសម្រាប់អ្នកម៉ាក់ទេ។ អ្នកម៉ាក់ចង់សម្រួលអ្នក
ស្រាវជ្រាវ ជាពិសេសអ្នកណាដែលគេចង់ស្រាវជ្រាវអ្នកដែលមានឈ្មោះក្នុងប្លក់
អ្នកម៉ាក់ និងចង់ដឹងសកម្មភាពអ្នកម៉ាក់កុំឲ្យពិបាកឆ្លើយតបទៅគេព្រោះតែកង្វះ
ពេលវេលា។