«ព្រោះតែអ្នក» ជារឿងប្រលោមលោកខ្នាតខ្លីថ្មីមួយទៀតរបស់អ្នកនិពន្ធប៉ិច សង្វាវ៉ាន
ក្នុងចំណោមប្រលោមលោកខ្នាតខ្លីផ្សេងៗទៀតដែលខ្ញុំបានអាន។ ខ្លឹមសារពិសេស
នៅក្នុងរឿង «ព្រោះតែអ្នក» ដែលយើងអាចទាញយកមកធ្វើការសិក្សារៀនសូត្រ គឺ
អ្នកនិពន្ធបានសរសេរផ្តោតទៅលើការអប់រំទូន្មាន ទំនាក់ទំនងល្អរវាងប្ដីប្រពន្ធដោយ
ត្រង់តែម្ដង។
និមលជាកូនកំព្រាក្នុងរបបគ្រប់គ្រងដោយពួកខ្មែរក្រហម ឳពុកម្ដាយនាងត្រូវស្លាប់
ដោយការអត់ឃ្លាន។ បងស្រី និង បងថ្លៃនាងត្រូវទាហានខ្មែរក្រហមសម្លាប់យ៉ាង
អណោចអធម្ម។ និមលពក្មួយប្រុសកូនបងស្រីឆ្លងដែន រត់ភៀសខ្លួនមករស់នៅទី
ក្រុងស្រ្តាស់បួរប្រទេសបារាំង។ នាងបានសម្រេចចិត្ដរៀបការជាមួយបុរសម្នាក់
ឈ្មោះសុភាដែលតាមសុំស្រឡាញ់នាង។ ស្នេហានិមល និងសុភាមានការរកាំរកុះ
គ្នា ព្រោះសុភាច្រណែនថានិមលស្រឡាញ់ក្មួយជីវ៉ារបស់នាងច្រើនជាងស្រឡាញ់
ខ្លួន ហើយសុភាដែលធ្លាប់តែជាសុភាពបុរសម្នាក់ប្រកបដោយសំដីផ្អែមល្អែមប្រែ
ក្លាយទៅជាបុរសគំរោះគំរើយម្នាក់យ៉ាងខ្លាំង ដែលធ្វើឲ្យនិមល និង សុភាជួបនូវ
វិបត្ដិគ្រួសារ រងទុក្ខសោកស្ទើរតែទ្រាំពុំបាន។
ពិតមែនហើយ ការគ្រប់គ្រងគ្រួសារឲ្យមានសេចក្ដីសុខទៅបាន គឺជាកាតព្វកិច្ច
យ៉ាងសំខាន់បំផុតសម្រាប់បុរសនិងស្រ្ដីដែលចុះសំរុងជ្រើសរើសគ្នាធ្វើជាគូគ្រង។
ក្នុងកិច្ចការនេះគេត្រូវចេះអត់ធ្មត់សន្ដោសប្រោសប្រណីគ្នា ហើយត្រូវចៀសវាង
នូវអំពីក្ដៅក្រហាយទាំងឡាយណាដែលជាកត្ដានាំទុក្ខមកឲ្យគ្រួសារ ហើយដែល
ជាកត្ដាសំខាន់បំផុត ធ្វើឲ្យបាក់បែកប្ដីប្រពន្ធគ្នាតែម្ដង។
ការទាស់ទែងខ្វែងគំនិតគ្នាក្នុងគ្រួសារ មិនមែនបណ្ដាលមកពីរឿងធំៗនោះទេ គឺ
កើតមកតែពីរឿងកំប៉ិចកំប៉ុកប្រចាំថ្ងៃប៉ុណ្ណោះ។ នៅក្នុងរឿងរាមកេរ្ដិ៍ ដោយគ្រាន់
តែនាងសិតាគូររូបអសុរ ព្រះរាម ដែលអួតអាងថា ជាអវតាដ៏សំខាន់មួយរបស់
ព្រះវិស្ណុនោះ ក៏នៅតែមានក្ដីប្រចណ្ឌ មើលងាយស្នេហានាងសិតា រហូតក្លាយជា
ទំនាស់បាក់បែកគ្នាគ្មានថ្ងៃជួប។
យ៉ាងណាមិញការទាស់ទែងគ្នារវាងនិមល និងស្វាមី ក្នុង«រឿងព្រោះតែអ្នក» មិន
មែនកើតចេញពីរឿងធំដុំឯណា។ ការស្រឡាញ់រញ៉ិចរញ៉ុករបស់ប្ដីដែលជួបនឹង
ការសោះអង្កើយរបស់ប្រពន្ធ ដោយសំអាងទៅលើកត្ដាផ្សេងៗធ្វើឲ្យម្នាក់ៗ ភ្លេច
ក្ដីស្រឡាញ់បរិសុទ្ធអស់រលីងហើយងក់ងររករឿង យកតែត្រូវរៀងៗខ្លួនទៅ។
«ច្បាប់ប្រុស»អប់រំបុរស ឲ្យចេះប្រកាន់នូវឥរិយាបថស្លូតបូតសុភាពរាបសារសម
សួន។ «ច្បាប់ស្រី» អប់រំស្ដ្រីឲ្យប្រកាន់នូវឥរិយាបថទន់ភ្លន់សុភាព ចេះយកចិត្ដ
ទុកដាក់ក្នុងការញ៉ិកញ៉ុករបស់ប្ដី រហូតដល់ការរួមរក្ស មិនត្រូវធ្វើអ្វីឲ្យប្ដីអាក់អន់
ស្រពន់ចិត្ដឡើយ។ មើលទៅ នៅក្នុងសង្គមបចុប្បន្នហាក់ដូចជាពាក្យទូន្មាននេះ
គៀបសង្កត់តែទៅលើស្ដ្រីជាភរិយាយ៉ាងខ្លាំងក្រៃលែង ឲ្យត្រូវតែគោរពប្ដីគ្រប់
ប្រការ តែគឺជាក្បួនចិត្ដសាស្ត្រម្យ៉ាងដែលជាមូលដ្ឋាននៃអរិយធម៌វប្បធម៌ខ្មែរក្នុង
ការអប់រំបុរសស្ដ្រីឲ្យមានទំនាក់ទំនងល្អរវាងគ្រួសារប្ដី ប្រពន្ធគ្នាយ៉ាងពិតប្រាកដ។
ចរិយាសុភាពរាបសារ ទន់ភ្លន់ សំដីផ្អែមពីរោះ គឺជាប្រពន្ធសីលធម៌នៃមនុស្សជាតិ
គ្រប់ជាតិសាសន៍ ហើយជាពិសេស គឺជាប្រពន្ធអរិយធម៌វប្បធម៌របស់ខ្មែរយើងតែ
ម្ដង ហើយដែលយើងចាត់ទុកថា គឺជាសោភ័ណសាស្ដ្រមួយប្រភេទអាចកែលំអ
សង្គមមនុស្សឲ្យរស់នៅយ៉ាង ប្រពៃស្ងប់សុខបាន ។ ពាក្យខ្មែរតែងពោលថា «ក្ដៅ
ស៊ីរាក់ ត្រជាក់ស៊ីជ្រៅ» ឬ «ទឹកត្រជាក់ត្រីកុំ» ឬ «សន្សឹមៗកុំបំបោល…» ជាដើម៕
ក.ក.ន.
អរគុណលោក កែវឈុនដែលបានវិភាគរឿង«ព្រោះតែអ្នក»។ ពិតណាស់ ដូច
លោកកែវ ឈុនបានវិភាគថា ទំនាស់និងការខ្វែងគំនិតគ្នាក្នុងគ្រួសារច្រើនតែ
បណ្តាលរៀងកំប៉ិកកំប៉ុក ប៉ុន្តែរឿងដែលយើងយល់ថា ជារឿងតូចតាចបំផុត
ដែលស្វាមី ឬភរិយាបានប្រព្រឹត្តជ្រាំដែលៗឲ្យធុញថប់យូរខែយូរឆ្នាំអាចក្លាយ
ជារឿងធំបាន។ ចំពោះនិមល…..
ខ្ញុំនិងជូនគោលគំនិតខ្ញុំដែលខ្ញុំចង់បង្ហាញក្នុងរឿងនេះ នៅពេលក្រោយ។ សូម
អធ្យាស្រ័យ