ស្មារតី គោរព «កម្មសិទ្ធិបញ្ញា» ដោយ ប៉ិច សង្វាវ៉ាន

ខាងក្រោមនេះ ជាសម្រង់សារលោក​កែវ ឈុនដែលខ្ញុំបានទទួលនៅថ្ងៃ

២០/១១/២០១២ ម៉ោង២១:៥៨។

ជំរាបសួរលោកស្រី
ខ្ញុំបានចូលអានក្នុងទំព័ររបស់លោកស្រី ឃើញអត្ថបទអក្សរសិល្ប៍មានសារ:សំខាន់

ជាច្រើន ធ្វើឲ្យខ្ញុំស្រឡាញ់ជក់ជាប់ចិត្ដយ៉ាងខ្លាំង ហើយចង់ផ្សាយ​បន្ដ​ដើម្បីឲ្យ​អក្សរ​

សាស្ដ្រ​ខ្មែរ រីក​ចំរើន​ ថ្កុំ​ថ្កើង​ ​រុង​រឿង​  អណ្ដែត​ត្រសែត​ខ្ពង់​ខ្ពស់​ ក្នុង​ពពក​នៃ​ពន្លឺ​ត្រចះ

​ត្រចង់​សុសសាយពេញបណ្ដាញសកលក្នុងពិភពលោកតទៅ។

បំណងនេះមានជាយូរណាស់ដែរមកហើយ។ ជួបសេចក្ដីប្រកាស«កម្មសិទ្ធិបញ្ញា»

ភ្លាម ធ្វើឲ្យខ្ញុំមានសេចក្ដីរំភើបសប្បាយក្នុងចិត្ដឥឧបមា។  ខ្ញុំសូមរក្សាសិទ្ធិអ្នកនិពន្ធ

គោរព កម្មសិទ្ធិបញ្ញា  ហើយបំពេញសំណាកលិខិតអនុញ្ញាត ផ្ញើភ្ជាប់ជាមួយសារនេះ

ដោយស្មោះស្ម័គ្រជាទីបំផុត។ ក្រែងមានការឆ្គាំឆ្គងដោយប្រការណាមួយ សូមលោក

ស្រីមេត្ដាអនុគ្រោះ ជួយកែតម្រូវ និងធ្វើការអនុញ្ញាតទៅតាមការគួរ។

ដោយសេចក្ដីគោរពខ្ពង់ខ្ពស់
ខ្ញុំ កែវ ឈុន

Autorisation pour Mr KEO CHHUN​ (1)

បន្ទាប់ពីលោកកែវ ឈុននៅប្រទេសស្វីស ខ្ញុំបានទទួលសារមួយពីលោក​ឡឹក

ជំនោរ khmerpen នៅប្រទេសកម្ពុជា   ថ្ងៃ ០៥/០២/២០១៣ ម៉ោង ៦:៥៣។​​

លោកជំនោរបានផ្ញើភ្ជាប់មកជាមួយនូវ«លិខិតអនុញ្ញាតសូមផ្សាយបន្ត»ដែលខ្ញុំ

ប្រកាសជូនដូចតទៅ ៖

Copyright From Ms. PECH Sangwawann (2)

ខ្ញុំសូមសរសើរលោក កែវ ឈុន និង លោក​ឡឹក ជំនោរ ដែលមានស្មារតីខ្ពស់

គោរព«កម្មសិទ្ធិបញ្ញា»នៃអ្នកនិពន្ធ និង កវីខ្មែរទាំងអស់ដែលបានរួមចំណែក

បំផុសបំផុលកិច្ចនិពន្ធ និងស្នាដៃ ដើម្បីបុព្វហេតុអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ

នៅក្នុងគេហទំព័ររបស់ខ្ញុំផ្ទាល់«​ប៉ិច ​សង្វាវ៉ាន សូមស្វាគមន៍» និង គេហទំព័រ

«សមាគមអ្នកនិពន្ធខ្មែរនៅបរទេស»។ 

ខ្ញុំសែនរំភើបណាស់ ​​និង សូមចាត់ទុកកាយវិការដ៏ប្រពៃរបស់លោកទាំងពីរជា

គំរូល្អតទៅសម្រាប់បងប្អូនអ្នកអានគ្រប់ទិសទីលើសកលលោក។ សូមអរគុណ

ជាអនេក។

ចំពោះលោកអ្នកនាងដែលបានចម្លងរឿងខ្លីៗរបស់ខ្ញុំនិងរូបថតខ្ញុំជាមួយសិស្ស

ខ្ញុំកន្លងមក និង លោកអ្នកនាង ដែលទើបតែមានបំណងចង់បាន «លិខិតសូម

អនុញ្ញាតផ្សាយបន្ត» ​សូមអញ្ជើញចូលទាញយកនៅក្នុងទំព័រ​« @រក្សាសិទ្ធិ

​ @ TOUS DROITS RESERVES @ ALL RIGHTS RESERVED@»

កកន ដើម្បីអាន (1) (2)​សូមអញ្ជើញចុចលើជួរ

អក្សរនិមួយៗ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s