ក្នុងថ្ងៃអាទិត្យនេះ ខ្ញុំជូនចម្រៀងមួយបទដ៏ពិរោះទាំងទំនុកច្រៀងនិងបទភ្លេង
ដែលខ្ញុំសែនស្រឡាញ់ និងចូលចិត្តស្តាប់ណាស់។

កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០០៨កន្លងទៅ ខ្ញុំបានរៀបចំនាទីមួយសម្ភាសកវី «ព្រឿងប្រណិត»
ហើយផ្សាយតាម វិទ្យុបារាំងអន្តរជាតិ RFI ក្រុងប៉ារីស រដ្ឋធានីនៃប្រទេសបារាំង។ លោក ព្រឿង
ប្រណិត បានមានប្រសាសន៍ថា ស្ថានីយមានច្រើនដូចជា ស្ថានីយរថភ្លើង ស្ថានីយរថយន្ត ជាដើម ។
មែនហើយ ខ្ញុំក៏យល់ដែរថា សេចក្តីស្នេហារបស់បុរសវិញក៏មានស្ថានីយជាកន្លែងសំចតដែរ ។ ចិត្ត
មានទីសំចតលែងទៅណាហើយ នៅរង់ចាំតែចម្លើយពីនាងដូចជាអត្ថន័យចម្រៀងមនោសញ្ចេតនា
ដ៏ស្រទន់និងផ្អែមល្ហែមមួយបទនេះ៖
ស្ថានីយចតចិត្ត
បទភ្លេងដោយ លោក ឯល ប៊ុណ្ណា
ទំនុកច្រៀង និពន្ធដោយ លោក ព្រឿង ប្រណីត
បកស្រាយដោយ លោកឯក ស៊ីដេ

សូមអញ្ជើញចុចលើខ្សែដំណខាងក្រោមដើម្បីស្តាប់និងទស្សនា។
ដកស្រង់ពីយូធូបដែលរៀបចំរបស់លោកគឹម សុទ្ធី
១ - គេងនឹកគេងគិតរៀមរឹតស្នេហា បានស្គាល់សាវតាកបកល្យាណី សំអាតដួងចិត្តសាងស្នេហ៍
នឹងស្រី សំអាងភក្តីគង់ស្រីមេត្តា។
២ – ស្នេហ៍មិនឈ្នះស្និទ្ធចិត្តរៀមរឹតចំបែង កណ្តោចម្នាក់ឯងកណ្តែងឱរ៉ា មានតែបួងសួងឥន្ទព្រហ្ម
ទេវតា និមិត្តសីមាលួងលោមចិត្តស្រី។
បន្ទរ ៖ បើអូនមិនជឿសូមសួរសារិកា កាយចិត្តវាចាបងគួចអាល័យ ស្រឡាញ់អូនណាស់សំណព្វ
ដួងចៃ សូមផ្ញើនិស្ស័យរួមរស់កៀកកើយ។
៣ – គ្រប់យ៉ាងបងស៊ូដើម្បីស្នេហ៍ស្មោះ ជូនអូនទាំងអស់ណាស្រស់ត្រាណត្រើយស្ថានីយចតចិត្ត
បងរកឃើញហើយ ចាំតែចម្លើយអូនឆ្លើយថាស្នេហ៍ ៕