ចម្រៀង ៖ ស្ថានីយចតចិត្ត និពន្ធដោយ លោកព្រឿង ប្រណីត

140927ក្នុងថ្ងៃអាទិត្យនេះ ខ្ញុំជូនចម្រៀងមួយបទដ៏ពិរោះទាំងទំនុកច្រៀងនិងបទភ្លេង

ដែលខ្ញុំសែនស្រឡាញ់ និងចូលចិត្តស្តាប់ណាស់។

00700001 STUDIO RFI PECH Sangwawann e tPROENG Pranith Fev2008

កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០០៨កន្លងទៅ ខ្ញុំបានរៀបចំនាទីមួយសម្ភាសកវី «ព្រឿងប្រណិត»

ហើយផ្សាយតាម  វិទ្យុបារាំងអន្តរជាតិ RFI ​ ក្រុងប៉ារីស រដ្ឋធានីនៃប្រទេសបារាំង។   លោក  ព្រឿង

ប្រណិត បានមានប្រសាសន៍ថា​ ​ស្ថានីយមានច្រើនដូចជា ស្ថានីយរថភ្លើង ស្ថានីយរថយន្ត ជាដើម ។

មែនហើយ ខ្ញុំក៏យល់ដែរថា សេចក្តីស្នេហារបស់បុរសវិញក៏មានស្ថានីយជាកន្លែងសំចតដែរ ។  ចិត្ត

មានទីសំចតលែងទៅណាហើយ នៅរង់ចាំតែចម្លើយពីនាងដូចជាអត្ថន័យចម្រៀងមនោសញ្ចេតនា

ដ៏ស្រទន់និងផ្អែមល្ហែមមួយបទនេះ៖

ស្ថានីយចតចិត្ត

បទភ្លេង​ដោយ​ លោក ឯល ប៊ុណ្ណា

ទំនុកច្រៀង និពន្ធដោយ លោក ព្រឿង ប្រណីត

បកស្រាយដោយ ​លោក​ឯក ស៊ីដេ

Ek_side80_60

សូមអញ្ជើញចុចលើខ្សែដំណខាងក្រោមដើម្បីស្តាប់និងទស្សនា។

ដកស្រង់ពីយូធូបដែលរៀបចំរបស់លោកគឹម សុទ្ធី

១ -​ គេងនឹកគេងគិតរៀមរឹតស្នេហា   បានស្គាល់សាវតាកបកល្យាណី  សំអាតដួងចិត្តសាងស្នេហ៍

នឹងស្រី    សំអាងភក្តីគង់ស្រីមេត្តា។

២ – ស្នេហ៍មិនឈ្នះស្និទ្ធចិត្តរៀមរឹតចំបែង កណ្តោចម្នាក់ឯងកណ្តែងឱរ៉ា មានតែបួងសួងឥន្ទព្រហ្ម

ទេវតា  និមិត្តសីមាលួងលោមចិត្តស្រី។

បន្ទរ ៖ បើអូនមិនជឿសូមសួរសារិកា  កាយចិត្តវាចាបងគួចអាល័យ  ស្រឡាញ់អូនណាស់សំណព្វ

ដួងចៃ សូមផ្ញើនិស្ស័យរួមរស់កៀកកើយ។

៣ – គ្រប់យ៉ាងបងស៊ូដើម្បីស្នេហ៍ស្មោះ   ជូនអូនទាំងអស់ណាស្រស់ត្រាណត្រើយស្ថានីយចតចិត្ត

បងរកឃើញហើយ ចាំតែចម្លើយអូនឆ្លើយថាស្នេហ៍ ៕

Advertisements

One response to “ចម្រៀង ៖ ស្ថានីយចតចិត្ត និពន្ធដោយ លោកព្រឿង ប្រណីត

  1. អរគុណអ្នកមីង!
    ដែលបានរំលឹកអនុស្សាវរីយ៍ទាំងនេះឡើងវិញ
    សូមគោរពជូនពរអ្នកមីងសូមទទួលបានសំណាងល្អ និងជោគជ័យគ្រប់ភាកិច្ច។
    អំពីក្មួយ
    ព្រឿង ប្រណីត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s