វាលព្រះពរ​ ក្នុងរដ្ឋជ័រជា សហរដ្ឋអាមេរិក ដោយបណ្ឌិត ស៊ាងយីវ

ប្រវត្តិនៃវាលព្រះពរ

វាលព្រះពរជាដីមួយដុំទំហំសាមសិបហិតតារ នៅស្រុកមៃកិន រដ្ឋជ័រជា ដែលលោកបណ្ឌិតស៊ាង យ៊ីវ​

និងភរិយា បានថ្វាយដល់ព្រះជាម្ចាស់ គឺដល់ប្រិយសម្ព័ន្ធបាព្វទីស្ទខ្មែរ នៅស.រ.អា កាលពីវិស្សមកាល

គ.ស. ២០០៥ សំរាប់ធ្វើជាមជ្ឈ​មណ្ឌលប្រជុំផង និងជាសារមន្ទីរផងនៅក្នុងអនាគតកាល។ គោល​

បំណងរបស់លោកបណ្ឌិតនិងគ្រួសារ គឺចង់ទុកដីជាកេរមរតកដល់កូនចៅជំនាន់ក្រោយ ជាពិសេស

​ពូជអំបូរខ្មែរ ឲ្យបានប្រើ​ប្រាស់ទីកន្លែងនេះផង និងដឹងឮនិងចងចាំពីប្រវត្តិបិតាមាតាជីដូនជីតារបស់

ខ្លួន​ផង​ គឺជាពិសេសពីប្រវ័ត្ត ដែលព្រះជាម្ចាស់បានទុកជីវិតគេមិនឲ្យវិនាសនៅក្នុងវាលពិឃាដ តែឲ្យ

បាន​រួច​ខ្លួន ជាពិសេសគឺបានទទួលសេចក្តីសង្គ្រោះនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទ ដោយសារ

ព្រះ​លោហិតដ៏ថ្លៃថ្លារបស់ព្រះអង្គដែលបានខ្ចាយនៅលើឈើឆ្កាង។ ដូច្នេះហើយ បានជាវាលព្រះពរ

​មានបវចនបទថា៖ពីវាលពិឃាដ … ទៅ«វាលព្រះពរ»។​ ឯព្រះពរនេះ គឺមិនមែនគ្រាន់តែមានន័យថា

​បានរួច​ពីស្លាប់ បានមករស់នៅសុខស្រួលក្នុងដែនដីសេរីសុខសាន្តសព្វថ្ងៃនេះទេ គឺមានន័យពេញ

លេញថា ពួកគេនឹងបានទៅបរលោកសុខសាន្ត គឺឋានសួគ៌បរមសុខ ជាទីដែលព្រះយេស៊ូទ្រង់គង់

នៅ និងរង់ចាំទទួលកូនគ្រប់រូបរបស់ព្រះ​អង្គ។

ការសាងសង់ដើម្បីធ្វើជាមណ្ឌលប្រជុំ បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ឯទុនចំណាយសំរាប់ការកាប់​

ឆ្ការ​ឆាយសំអាតពង្រាបដី​និងស្ថាបនាសាងសង់នោះ  គឺមកពីប្រាក់ដង្វាយ ដែលអ្នកគ្រីស្ទានទាំង

ឡាយ​បានស្ម័គ្រចិត្តដាក់បន្តៗមក។ ម្យ៉ាងទៀត អ្នកដែលដាក់ដង្វាយជាប្រាក់នោះ ក៏ស្ម័គ្រចិត្ត

ចំណាយពេលវេលាជាច្រើន  កម្លាំងញើស  បច្ចេកទេសសាងសង់ ចំណេះផ្សេងៗ គំនិតប្រាជ្ញា និង

ទេពកោសល្យ ដាក់បញ្ចូលគ្នាក្នុងគំរោងការណ៍នេះ ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ ទោះបី

ប្រាក់ចំណាយ និងតម្លៃដីបូកសារុបទៅមានត្រឹមតែប្រមាណ២៥ហ្មឺនដុល្លារ តែដោយសារការសាង

សង់​ដែលស្ទើរតែធ្វើឡើង​ដោយកម្លាំងញើសអ្នក​ស្ម័គ្រចិត្តសឹងតែ១០០% មជ្ឈមណ្ឌលនេះមានតម្លៃ

ខ្ទង់មួយលានដុល្លារហើយ។

អង្គការវាលព្រះពរគ្រប់គ្រងដោយគណកម្មការដឹកនាំមួយ​ដែលមានសមាជិក៥រូប ដែលមានលោក

​បណ្ឌិតស៊ាង យីវជាប្រធាន។ អង្គការនេះមានសមាជិកជាខ្មែរផង និងជាជនជាតិផ្សេងទៀតផង ទាំង​

អស់ប្រមាណជាងមួយពាន់នាក់។​ សមាជិកមួយចំនួន​ គឺប្រមាណ ៣០០នាក់ តែងតែធ្វើដំណើរមក

រួមប្រជុំ​មហា​សន្និបាតជាទៀង​ទាត់រៀងរាល់ឆ្នាំ។ លើសពីនេះ សមាជិកក្រុមជំនុំដែលនៅរដ្ឋជ័រជា

ឬនៅជិតរដ្ឋ​ជ័រជា ​តែងតែមកជួបជុំគ្នា ពេលមានសិក្ខាសាលា ឬការហ្វឹកហ្វឺនផ្សេងៗ ឬការសាង

សង់តូចធំ​នៅវាលព្រះពរជាញឹកញាប់។

នៅបច្ចុប្បន្ននេះ វាលព្រះពរបានក្លាយទៅជាដែនដីមួយ ​ដែលខ្មែរជាច្រើនរួបមានអារម្មណ៍រាប់ថាជា​

ចំណិត​ស្រុកភូមិតូចមួយរបស់ខ្លួន ដែលរំលឹកឲ្យឃើញមាតុ​ភូមិ ពេលណាដែលជួបជុំគ្នារបរិភោគ​

ម្ហូបខ្មែរ ​​ផ្អក​ប្រហុកទឹកគ្រឿងកកូរប្រហើរ បេះផ្លែទន្លាប់នៅចំការ ជជែកគ្នាលេងដោយភាសាជាតិ​

លេងល្បែង​ប្រជាប្រិយ​សប្បាយក្អាកក្អាយជាមួយគ្នានៅទីវាលខាងក្រៅ ឬក៏រំលឹករំលែករឿងដើម​

រឿងកំប្លែង រឿង​កំសត់ស្រក់ហៀរហូរទឹកភ្នែក នៅអែបព្រៃព្រឹក្សា ក្រោមពន្លឺច័ន្ទ្រា ពេលយប់

អាធ្រាត្រ។​

ប៉ុន្តែ យើងដឹងដោយជាក់ថា យើងច្បាស់ជានឹងមិនបែកគ្នាទៀតទេ ទោះបីបែកគ្នា ក៍លាគ្នាតែមួយ

រយៈពេលប៉ុណ្ណោះ រួចហើយយើងនឹងជួបគ្នាវិញជាប្រាកដ នៅក្នុងនគរសុខសាន្ត រុងរឿងពិសិដ្ឋដែល

គ្មាន​ទុក្ខ ​គ្មានទឹកភ្នែក គ្មានរោគាឈឺថ្កាត់ ​នៃ​ព្រះអាទិករ​ព្រះ​អម្ចាស់យេស៊ូគ្រីស្ទ៕

សូមអញ្ជើញទស្សនាវីដេអូ«អភិវឌ្ឍន៍នៃវាលព្រះពរ  DEVELOPMENT OF BLESSING FIELD»

ដោយចុចលើខ្សែដំណខាងក្រោម៕

http://www.youtube.com/watch?v=nd6AQJyC2_c

BLESSING FIELD FOUNDATION

P.O BOX 1306

JONESBORO , CA 237

U.S.A.

GOD BLESS

សូមព្រះអង្គប្រទានពរ

croix  clignotant

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s