ដំណើរផ្សងព្រេងនៃគ្រួសារខ្ញុំចេញពីវាលពិឃាត (វគ្គទី២) និពន្ធដោយ ប៉ិច សង្វាវ៉ាន

រក្សាសិទ្ទិគ្រប់យ៉ាង

វគ្គទី២

ថ្ងៃសៅរ៍ ១៨ ​មេសា ១៩៧៥

ការកៀរប្រជាជនចេញពីក្រុងភ្នំពេញ

ដូចជារៀងរាល់ព្រឹក នាងតាក់ដាំបបរ​ និងចំអិនម្ហូបពេលព្រឹករួចរៀបដាក់នៅលើតុបាយជាស្រេច ។

នាងតឿនខ្ញុំឲ្យបរិភោគច្រើនដង តែខ្ញុំមិនអាចលេបអ្វីចូលទេប្រៀបដូចជាដេរភ្ជិតមាត់និងក្រពះខ្ញុំ។

ថ្ងៃនេះ ពេលភ្ញាក់បើកភ្នែកកាលណា ក្តីទុក្ខព្រួយ ក្តីកង្វល់ ក្តីបារម្ភ និង ការភ័យខ្លាចបានទន្ទា្រនដួង

ចិត្តខ្ញុំជាថ្មីឥតល្ហែ។  ខ្ញុំហាក់ដូចជាជ្រួលច្របល់ក្នុងចិត្ត​ ហេលហាល ស្រាលខ្លួនថ្ងើក រកថាមិនត្រូវ

ធ្វើនេះមិនបាន ធ្វើនោះក៏មិនកើត។ ខ្ញុំដើរចុះដើរឡើង ចេញពីបន្ទប់មួយទៅបន្ទប់មួយនៅក្នុងផ្ទះដ៏

ធំទូលាយ និងបិទទ្វារបង្អួចខាងមុខជិត។ យើងហាមគ្នាមិនឲ្យចេញទៅមុខផ្ទះ មិនឲ្យនិយាយខ្លំាង

កុំឲ្យឮសម្លេងចេញទៅខាងក្រៅ ដើម្បីកុំឲ្យពួកខ្មែរក្រហមសង្ស័យថាមានមនុស្សក្នុងផ្ទះនៅឡើយ។

ជណ្តើរនៅខាងក្រៅផ្ទះ ទាល់តែដើរកាត់រានហាលទើបចុះទៅបន្ទប់ខាងក្រោមបាន។ ដូច្នេះបើត្រូវ

ចុះឡើងទាល់តែអើតមើលទៅផ្លូវសិន កាលណាគ្មានមនុស្សដើរកាត់លើវិថីមុខផ្ទះទើបយើងហ៊ាន

ចុះឡើង។ ហេតុតែខ្លាចសេចក្តីស្លាប់។  អីក៏ពិបាកម៉្លេះតាំងពីថ្ងៃ១៧មេសាមក! ​ចុះហេតុអីក៏របប

កុម្មុយនីស្តខ្មែរនេះបង្ករការភ័យខ្លាច ព្រលឹងនៅចុងសក់តាំងពីថ្ងៃដំបូងដល់ម្លឹង?

 

ការចង់ដឹងហេតុការណ៍កាលពីយប់មិញក្នុងពេលពួកខ្មែរបដិវត្តន៍ចូលក្នុងផ្ទះយើងពុំអាចឲ្យខ្ញុំទ្រាំត

ទៅទៀតបានទេ។ ខ្ញុំក៏ដាច់ចិត្តចុះទៅបន្ទប់ជាន់ផ្ទាល់ដីដើម្បីស្តាប់រឿងដែលលោកប៉ា អ្នកម្តាយនិង

ប្អូនៗខ្ញុំនៅខាងក្រោមបានជួបប្រទះ។ វិជ្ជីឡា ប្អូនស្រីខ្ញុំបានកត់ទុកក្នុងសៀវភៅកំណត់ហេតុថា​យប់

នោះ  អ្នកដែលនៅក្នុងបន្ទប់ខាងក្រោមបានពន្លត់ភ្លើងទៀន។  អ្នកខ្លះទាញវាំងននបង្ហើបលបមើល

តាមបង្អួចកញ្ចក់។ អ្នកខ្លះទៀតក្រាបលើកាំជណ្តើរអើតក្បាលតែបន្តិចលបមើល។ ម្នាក់ៗចង់យំភ័យ

ស្វាយមុខអស់ រត់ខ្វែងដៃខ្វែងជើងក្នុងយប់នោះ ព្រោះផ្ទះយើងមានកាំភ្លើងវែងខ្លី និងគ្រាប់កាំភ្លើង

ពេញៗធុង។ ម្នាក់លាក់ឯនេះ ម្នាក់ទៀតលាក់ឯនោះ។ ចំណែកឯលោកប៉ាលួចបង្ហើបទ្វារក្រោយ

បន្តិចល្មមចេញខ្លួន រួចយកកាំភ្លើងទៅកប់ក្នុងដីសួនច្បារខាងកើតផ្ទះ។ កិច្ចការនេះធ្វើហើយស្រេច

បាច់ទាំងរញីរញ័រក្នុងរយៈពេល១០​ឫ១៥នាទី។ និយាយពីអ៊ំប្រុសខ្ញុំ ដែលជាអ្នកប្រឈមមុខជួបខ្មែរ

ក្រហមមុនគេរៀបរាប់ព្រឹត្តការណ៍ក្នុងរាត្រីកន្លងទៅថា ៖ «ពេលយោធាខ្មែរក្រហមចូលមកក្នុងផ្ទះ

យើង  វាសួរពីឡាន ពីម៉ូតូ ហើយទារសោរឡាន និងសួរមុខងាររបស់ម្ចាស់ផ្ទះ។ តែអ៊ំបានកុហក

ថាយានជំនិះទាំងអស់នេះជារបស់ដែលគេផ្ញើ។ ចំណែកឯម្ចាស់ផ្ទះជាអ្នករកស៊ី»។ ពួកវាជឿក៏នាំ

ចេញទៅវិញ ហើយប្រាប់ឲ្យរៀបឥវ៉ាន់ចេញពីផ្ទះ។ សូមជ្រាបថា  អ៊ំប្រុសខ្ញុំជាអ្នកខេត្តស្វាយរៀង។

ពេលច្បាំងគ្នាខ្លាំង គាត់បាននាំក្រុមគ្រួសារទាំងមូលដែលមានទាំងកូនបង្កើត កូនប្រសារនិង ចៅ

តូចៗចំនួនទាំងអស់១៤នាក់ភៀសខ្លួនគេចពីគ្រាប់ផ្លោងមកសុំស្នាក់នៅបណ្តោះអាសន្នក្នុងភូមិគ្រឹះ

មាតាបិតាខ្ញុំនៅបឹងកេងកង។ លោកប៉ាបានរៀបកន្លែងឲ្យគ្រួសាអ៊ំប្រុសនៅជាន់ផ្ទាល់ដីនៅក្នុងល្វែង

កណ្តាល គឺនៅខាងក្រោយកន្លែងដាក់រថយន្តនិងម៉ូតូ (សូមមើលរូបគំនូរខាងក្រោម)

<ទិដ្ឋភាពភូមិគ្រឹះយើងលេខ៣៩ វិថីល្វីឯម នៅសង្កាត់លេខ៤ ភូមិ​បឹងកេងកង

      ក្រុងភ្នំពេញ នៅមុនភ្នំពេញធ្លាក់ក្នុងការកាន់កាប់របស់ខ្មែរក្រហម។ បច្ចុប្បន្ន

      វីឡានេះប្តូរពីសភាពដើមសឹងតែអស់  សូម្បីតែលេខក៏ប្តូរមកលេខ២៥E0-E1។

     ឯវិថីដាក់ល្វីឯមដដែល ឬផ្លូវលេខ២៨២ នៅបឹងកេងកងទី១។ វីឡាមាតាបិតាខ្ញុំ

ត្រូវបានគេយកនៅតាំងពីខ្មែរក្រហមបែកខ្ចាត់ខ្ចាយម្ល៉េះ ព្រោះក្រុមគ្រួសារខ្ញុំ

ទាំងមូលបានចេញមកដល់ប្រទេសបារាំងតាំងពីថ្ងៃ២មករា១៩៧៧ ហើយ

វីឡានេះក៏មានម្ចាស់ច្រើនដែលទិញតៗគ្នាដែរ។

(រូបនេះគូរដោយប្អូនស្រីខ្ញុំ ព្រហ្ម វិជ្ជីឡា ហៅ Irène)>

ភូមិគ្រឹះយើងមុនភ្នំពេញធ្លាក់ក្នុងការកាន់កាប់ របស់ខ្មែរក្រហម គូរដោយ ប្អូនស្រីខ្ញុំ ព្រហ្ម វិជ្ជីឡា ហៅ Irène

 

​​ថ្ងៃនេះ យើងពិគ្រោះគ្នាជាថ្មី ព្រោះយើងដឹងច្បាស់ថាខ្មែរមិនក្រហមបណ្តេញបណ្តាជនភ្នំពេញទាំង

អស់ឲ្យចេញពីផ្ទះ។  សេចក្តីសម្រេចថា«​ចេញ ឬ​ មិនចេញ»ចេះតែប្រទាញប្រទង់ក្នុងគំនិតយើងមិន

ដាច់ស្រេចសោះ។ ម្តាយក្មេកខ្ញុំដែលដឹង និងយល់ច្បាស់អំពី ការអល់អែករារែករបស់យើង ក៏ស្ម័គ្រ

ចិត្តដើរចេញទៅសួរស្ទង់មតិអ្នកជិតខាង។ ចម្លើយម្ចាស់ផ្ទះមួយណាក៏មិនខុសគ្នាទេ គឺគេនិងចេញពី

ផ្ទះក្រោយគេបង្អស់​។  យើងបែកចេញពីគ្នាទៅរៀបចំឥវ៉ាន់រៀងខ្លួន។ ម្តាយក្មេកខ្ញុំក៏បានលាទៅផ្ទះ

គាត់នៅឯច្បារអំពៅវិញ។ មុននឹងឃ្លាតទៅ គាត់បានជួយយកប្រហុក ម៉ាំដែលមានក្នុងផ្ទះស្រាប់មក

ញាត់ដាក់ពេញឆ្នាំងនិងក្រឡតូចៗ។ គាត់ផ្តាំថា បើយើងមិនដឹងទៅនៅកន្លែងណាទេនាំគ្នាទៅស្នាក់

នៅផ្ទះគាត់ម្តង ព្រោះផ្ទះគាត់នៅមាត់ទន្លេ យើងមានក្មេងតូចៗត្រូវតែទៅនៅទីណាដែលមានទឹក។

ប្រហែលជាបួនប្រាំថ្ងៃមុន ពេលដែលយោធាខ្មែរក្រហមទន្ទា្រនចូលបាញ់ និងដុតផ្ទះសម្បែងអ្នក

ស្រុកច្បារអំពៅ ម្តាយក្មេកខ្ញុំ និងកូនចៅតូចៗរបស់គាត់ក៏បានរត់មកស្នាក់នៅក្នុងវីឡារបស់លោក

ប៉ាអ្នកម្តាយខ្ញុំដែរ។ ថ្ងៃដែលអង្គការកៀរអ្នកភ្នំពេញចេញពីគេហដ្ឋាននៅថ្ងៃ១៨មេសា១៩៧៥នេះ

ក្រុមគ្រួសារយើងគ្មានគោលដៅទេ ច្បាស់ជាទៅស្នាក់នៅច្បារអំពៅផ្ទះម្តាយក្មេកខ្ញុំម្តងហើយ។

***

ខ្ញុំបានបង្គាប់ឲ្យនាងតាក់រៀបចានឆ្នាំងសមស្លាបព្រា កាំបិត ជ្រុញ និង ម្ហូបក្រៀមក្រោះ និង ប្រាប់

នាងឲ្យដាំទឹកពីរកំសៀវធំៗដើម្បីយកទៅតាមខ្លួនទុកលាយទឹកដៅគោម្សៅឲ្យប្រុសធំកូនទី២របស់

ខ្ញុំផង និងទុកបំបាត់ការស្រេកក្នុងពេលធ្វើដំណើរផង។ ផ្តាំរួចហើយ ខ្ញុំឡើងមកកាន់បន្ទប់ខ្ញុំនៅជាន់

ខាងលើវិញ។ ខ្ញុំយកសម្លៀកបំពាក់កូនទាំងពីរច្រើនជាងគេ មានតាំងពីអាវរងា និងមួកធ្វើពីអំបោះ

ឡែន ជាពិសេសថ្នាំពេទ្យសម្រាប់កូន និង មនុស្សចាស់ជាច្រើនមុខ មានតាំងពីថ្នាំអង់ទីប៊ីយូទិច

(Antibiotique) សំឡី អាល់កុល​ ថ្នាំក្រហមជាដើម គឺសឹងតែយកអស់ពីក្នុងទូកញ្ចក់ដាក់ថ្នំារបស់

គ្រួសារខ្ញុំ។ ខ្ញុំក៏មិនភ្លេចម្ជុលដេរ អំបោះ កន្តៃ្រ ប្រដាប់កាត់ក្រចកដែរ ។​ ស្វាមីខ្ញុំយកខោបារាំងនិង

អាវសឺមីសតែបួនប្រាំបន្លាស់។  ចំណែកខ្លួនខ្ញុំវិញ  ខ្ញុំយកតែសារុងជំនំៗពណ៌ស្រគាំៗនិងអាវយឺត

វាលក វាលក្លៀកដែលខ្ញុំចូលចិត្តពាក់នៅផ្ទះ​ ហើយដាក់ខោបារាំងពីរបី និងអាវដែលអាចពាក់ចេញ

ដើរក្រៅផ្ទះទៅណាមកណាបាន។

ថ្វីត្បិតតែខ្មែរក្រហមបានប្រាប់យើងថា ឲ្យចេញតែពីរបីថ្ងៃ តែហាក់ដូចជាមានអ្វីមកប្រាប់ឲ្យខ្ញុំប្រមូល

យកសញ្ញាប័ត្ររបស់យើងទាំងពីរនាក់ប្តីប្រពន្ធ និងរូបថតខ្នាតតូចៗសម្រាប់អត្តសញ្ញាណប័ណ្ណតាម

ខ្លួនដែរ។ ខ្ញុំគិតថា  បើសិនជាដើរហួសឆ្ងាយទៅដល់ប្រទេសជិតខាងណាមួយដោយចៃដន្យហើយ

កាលៈទេសៈតម្រូវឲ្យរកការងារធ្វើ វាងាយស្រួលនឹងមានអ្វីបញ្ជាក់និងបង្ហាញគេដែរ។ ខ្ញុំគ្មានសង្ឃឹម

វិលត្រឡប់មករស់នៅក្នុងភូមិគ្រឹះរបស់យើងវិញឡើយ។ ពិតមែនតែយើងបានរៀបចំឥវ៉ាន់រួចស្រេច

ហើយ តែនៅមានចិត្តមួយថា សុខចិត្តស្លាប់ក្នុងវីឡាដ៏មនោរម្យដែលធ្លាប់ផ្តល់សេចក្តីសុខសាន្តដល់

យើងចុះ។​ ខ្ញុំក៏បានវេចខ្ចប់ និងលាក់ទុកមួយកន្លែងនូវគ្រឿងប្រាក់ដ៏មានតម្លៃមនោសញ្ចេតនាទាំង

ប៉ុន្មានដែលមិត្តភក្តិបានធ្វើអំណោយជាចំណងដៃអពាហ៍ពិពាហ៍ស្វាមីខ្ញុំនិងខ្ញុំដែរ។

ចំណែកអ្នកម្តាយ​និង​ប្អូនខ្ញុំបាននាំគ្នាលើកវត្ថុមានតម្លៃមួយចំនួនទៅដាក់ក្នុងបន្ទប់ជាច្រើន រួចចាក់

សោរទ្វារ ។ វីឡាយើងមិនសូវមានដីសល់ច្រើនទេ គឺមានតែសួនច្បារខាងមុខពីរអមសង្ខាងផ្លូវដើរ

ចូលកន្លែងដាក់រថយន្តប៉ុណ្ណោះ ព្រោះលោកប៉ាសង់ផ្ទះធំពេញដី ហេតុនេះហើយបានជាយើងគ្មាន

ដីធំអាចជីកកប់លាក់វត្ថុដ៏មានតម្លៃដូចគេកើតទេ។ ម៉្យាងទៀត យើងជឿស្លុងលើសំដីយោធាខ្មែរ

ក្រហមដែលដើរដេញបណ្តាជនតាមផ្ទះ​ថា «កុំយកឥវ៉ាន់ទៅច្រើន​ចាក់សោរទុកក្នុងទូទៅ ។ អង្គការ

រក្សាសម្បត្តិបងប្អូនមិនឲ្យបាត់ទេ។ បងប្អូនចេញតែបីថ្ងៃ និងត្រឡប់មកផ្ទះវិញហើយ កាលណាអង្គ

ការរៀបចំរួច»។ យើងបានរៀបបង្វិចឥវ៉ាន់យកមកដាក់ញាត់ពេញរថយន្ត តែមិនដាច់ចិត្តចេញពីផ្ទះ

សោះ។ ចិត្តយើងនៅអាល័យភូមិគ្រឹះយើងណាស់។ ខ្ញុំពរប្រុសធំជាប់នឹងដៃជានិច្ច។ ឱរាខ្ញុំតឹងស្ទើរ

តែប្រេះបែក។ ទឹកមុខយើងក្រៀមស្រពោន រលីងរលោងទឹកភ្នែកទាំងអស់គ្នា។ លោកប៉ាមាន

ប្រសាសន៍យ៉ាងក្រៀមក្រំមកកាន់ពួកយើងជាកូនៗថា៖

–  ទៅចុះកូន ទៅឲ្យបានសុខ។ ប៉ានៅចាំផ្ទះយើងជាមួយយាយ និងមីងឯង (មីងថុនប្អូនពៅរបស់

លោកប៉ា) ។

យើងអួលដើមករកនិយាយមិនចេញ។​ ព្រះអើយ ! យើងត្រូវចាកចេញពីផ្ទះជាមួយអ្នកម្តាយហើយ

ត្រូវបែកពីលោកប៉ាទៀត។ ទ្រូងខ្ញុំអួលណែននិយាយលែងចេញ។ ម៉ោង៩ប្លាយទៅហើយ យើងមិន

ទាន់ដាច់ចិត្តចេញពីផ្ទះនៅឡើយ។ មិនអស់ចិត្តសោះ ខ្ញុំ វ៉ាន់មុនី និង វិជ្ជីឡា ចេញទៅឈរលើវិថីល្វី

ឯមមុខផ្ទះហើយក្រឡេកមើលទៅគ្រប់ផ្ទះអ្នកជិតនៅទិសខាងលិច​និងទិសខាងកើត ព្រោះចង់ដឹង

តើពួកគេចេញពីផ្ទះអស់ឬនៅ? ក្នុងពេលនោះ ខ្ញុំបានឃើញយោធាខ្មែរក្រហមម្នាក់កំពុងតែឈរនៅ

មុខផ្ទះលោក ទុង ទាងដែលជាមេគយនៅអ្នកលឿង។ ជនអាវខ្មៅខោខ្មៅនោះស្រែកហៅខ្លាំងៗឲ្យ

ម្ចាស់ផ្ទះបើកទ្វារ។ លុះស្រែកហៅច្រើនដង មិនឃើញនរណាចេញមកបើកទ្វារឲ្យ ជននោះក៏លើក

កាំភ្លើងតម្រង់បាញ់ផាំងៗចូលក្នុងផ្ទះលោកមេគយ ហើយតោងរបងផ្ទះឡើងកាច់ប្រដើសឬស្សី

ដែលម្ចាស់ផ្ទះពង្រឹងឡើងឲ្យខ្ពស់ហួសរបងដែកប្រុងផ្លោះចូលក្នុងវីឡាលោកទុង ទាង។ ឃើញវិការ

ដ្ឋាននេះជាក់ស្តែងនឹងភ្នែកក្រឡែតយ៉ាងនេះ ខ្ញុំរឹតតែស្លុតឡើងញ័រដើមទ្រូងចំប្រប់។  ពេលនេះសេច

ក្តីស្លាប់នៅចំពីមុខខ្ញុំហើយ។ ខ្ញុំរត់ឡើងត្រហេបត្រហបទៅលើផ្ទះជាមួយប្អូនស្រី ដើម្បីជម្រាបលោក

ប៉ាតាមដំណើរហេតុដែលទើបនឹងកើតមានឡើង ៖

– នៅមិនបានទេលោកប៉ា ឆាប់ឡើង ខ្លាចវាបាញ់។ វាចូលបាញ់ផ្ទះលោក ទុង ទាងហើយ ។

ជីដូនខ្ញុំស្ទុះឡើងប្រញាប់វេចខ្ចប់ឥវ៉ាន់ ហើយយកមកដាក់ក្នុងឡានភ្លាម។ គ្រាន់តែមួយបង្វិចពីរ

ម្នាក់ ឡានយើងធ្ងន់ឡើងពៀបជិតដល់ដី ព្រោះក្រុមគ្រួសារយើងមានគ្នាដល់ទៅ១៧ (ដប់ប្រាំពីរ

នាក់) ។ នៅនាទីចុងក្រោយនេះ គ្មានអ្នកណាម្នាក់ចង់ឃ្លាតពីផ្ទះទេ។ ទឹកភ្នែកផ្តើមរមៀលចេញពី

កែវភ្នែកយើងគ្រប់គ្នា។ គ្មាននរណាម្នាក់អាចទប់ទឹកភ្នែកបានឡើយ។  ខ្ញុំដើរទៅកៀនខាងកើតផ្ទះ

សម្លឹងមើលដើមចំប៉ាដែលផ្តល់ផ្កាច្រើនចោលក្លិនក្រអូបសាយ។ ផ្កាចំប៉ាដែលខ្ញុំធ្លាប់បេះថ្វាយព្រះ

ចងសក់ និង ដាក់លើខ្នើយ។ ចំប៉ាអើយ! ខ្ញុំខានបេះនិងស្រង់ក្លិនដ៏ក្រអូបរបស់អ្នកទៀតហើយចាប់

ពីថ្ងៃនេះពេលនេះ។ ខ្ញុំត្រឡប់មកមើលដើមជំពូនៅខាងមុខផ្ទះដែលជ្រុះផ្កាសក្បុសលើសួនច្បារ។

ផ្លែជំពូ ស ដែលយើងធ្លាប់ឈោងដៃបេះពីលើរានហាលមុខផ្ទះ។ ស្រណោះណាស់ ! យើងយំ! យំ

ព្រោះត្រូវឃ្លាតពីផ្ទះនៅថ្ងៃ១៨មេសា១៩៧៥នេះហើយ។ ផ្ទះអើយ ! ផ្ទះដ៏ត្រជាក់ត្រជុំ។ផ្ទះធ្លាប់ផ្តល់

សេចក្តីសុខក្សេមក្សាន្ត និងបង្កប់អនុស្សាវរីយ៍រាប់មិនអស់នៃគ្រួសារខ្ញុំ ។ ម្ចាស់អ្នករូបត្រូវតែបង្ខំចិត្ត

ចាកឆ្ងាយពីអ្នកហើយ។

ផ្ទះអើយៗផ្ទះធ្លាប់ជ្រករស

ធ្លាប់ផ្តល់កិត្តិយសសុខសាន្ត

ពីថ្ងៃនេះទៅយើងអស់បាន

យល់ភូមិគ្រឹះស្ថានសែនអាល័យ។

ម្ល៉េះសមធូលីរួមរឹតផ្ទះ

ឬមួយក៏ផ្ទះក្លាយជាអ្វី?

ផ្ទះអើយៗផ្ទះព្រាត់ទីទៃ

ចិត្តអើយអាល័យស្តាយម្ល៉េះណ៎ា។

ផ្ទះឃ្លាតពីម្ចាស់ៗទៅឆ្ងាយ

ស្តាយនេះសែនស្តាយខានរក្សា

ឱ!ដើមជំពូដើមចំប៉ា

ធ្លាប់ចោលគន្ធាក្រអូបសាយ។

ក្រអូបឈ្ងុយឈ្ងប់ជាប់នាសា

ស្រូបក្លិនកាលណាបាត់ហត់នឿយ

ធ្លាប់បេះចងសក់ជារឿយៗ

មិនដែលកន្តើយបេះថ្វាយព្រះ។

ឥឡូវចំប៉ាផ្កាតែឯង

ម្ល៉េះសមអ្នកផ្សេងកាប់ឬបេះ

ឬមួយចំប៉ាក្រៀមក្រោះផ្អេះ

ជនអត់តម្រិះកាប់បំផ្លាញ។

បំផ្លាញផ្ទះជំពូចំប៉ា

ឱ!សែនអនិច្ចាផ្កាសម្លាញ់

ព្រះអើយមើលចុះគេប្រវ័ញ្ញ

បោកប្រាសបណ្តេញម្ចាស់ភូមិដី។

ឲ្យម្ចាស់ខ្ចាត់ព្រាត់ជ្រកនាយអាយ

ជីវភាពរលាយក្នុងមួយថ្ងៃ

ទឹកភ្នែកយើងហូរស្ទើរតែក្ស័យ

ខាំមាត់ឈឺក្រៃទ្រូងអួលផ្សា។

លាហើយ លាហើយ លាទាំងអស់

លាទាំងស្រណោះអនុស្សា

ភ្នំពេញគ្មានសង្ឃឹមវិលរ៉ា

អាល័យម្ល៉េះណាលុះអវសាន។

អនុស្សាវរីយ៍នៅស្រស់ៗ

អាល័យអាឡោះភ្លេចម្តេចបាន

មុនធ្លាប់ជួបជុំញាតិសន្តាន

ឥឡូវព្រាត់បានលានអាល័យ៕

លាហើយភូមិគ្រឹះដែលខ្ញុំនិងប្អូនៗធ្លាប់រស់នៅត្រជាក់ត្រជុំតាំងពីតូចៗ។ បងប្អូនយើងទាំង១២នាក់

ចូលចិត្តនៅតែក្នុងបន្ទប់ក្នុងផ្ទះយើង មិនមានចិត្តចង់ដើរទៅឯណាទេ។ តើអ្នកមានគុណរបស់ខ្ញុំទាំង

ពីរលោកស្តាយយ៉ាងណាដែល ខំសន្សំប្រាក់សាងវីឡាជាច្រើនឆ្នាំទៅតាមសមត្ថភាព ស្រាប់តែនៅ

ថ្ងៃនេះត្រូវនាំកូនចៅទាំងមូលចុះចេញពីផ្ទះទាំងបង្ខំ។ ព្រោះតែចិត្តស្តាយនោះហើយបានជាលោក

ប៉ាសុខចិត្តនៅចាំផ្ទះ មិនភ័យបារម្ភពីជីវិតដែលត្រូវប្រឈមនឹងអង្គការបដិវត្តន៍កម្ពុជាក្រហមឆ្អិនឆ្អៅ

មហាជឿនលឿន មហាលោតផ្លោះ មហាអស្ចារ្យ។

…[ត]

នៅទីបំផុត យើងបង្ខំចិត្តចេញពីផ្ទះនៅវេលាម៉ោង៩។ ក្រុមគ្រួសារអ៊ំស្រីអ៊ំប្រុសក៏រួមដំណើរជាមួយ

ពួកយើងដែរ។ ប្អូនស្រីខ្ញុំព្រហ្ម វិជ្ជីឡាបានសរសេរក្នុងសៀវភៅថា «អ៊ំស្រីខ្ញុំយំច្រើនណាស់ យំអា

ណិតក្មួយៗដែលមិនធ្លាប់ពិបាកកើតមកស្គាល់តែស្រណុក ហើយថា «ក្មួយជិតចេញទៅបរទេសបែរ

ជាត្រូវខកខានទៅវិញ។ អ៊ំងងឹតភ្នែកផង មិនដឹងជាពិបាកយ៉ាងណាទៅ? រថយន្តម៉ាករឺណូកាត់អិល

 ពណ៌ផ្ទៃមេឃផ្ទុកឥវ៉ាន់ពេញណែននៅសល់តែល្វែងកៅអីពីរខាងមុខប៉ុណ្ណោះ។ គ្មាននរណាបាន

ជិះឡាន ក្រៅពីប៉ិច ឈុនស្វាមីខ្ញុំដែលជាអ្នកបើក រូបខ្ញុំនិងកូនតូចៗទាំងពីរនាក់គឺស្រីគុជ និង ប្រុស

ធំទេ។ អ្នកឯទៀតដើរនៅជាប់ជិតឡានទាំងអស់គ្នាមិនហ៊ានដើរឆ្ងាយពីគ្នាឡើយខ្លាចវង្វេងបាត់គ្នា។

ចំណែក នាងតាក់អ្នកបម្រើខ្ញុំវិញព្យួរកន្ត្រកចានស្លាបព្រា និង​ បិលម្រេចនៅដៃកង់រណេងរណោង។

យើងចេញពីវិថីល្វីឯម រួចបត់ស្តាំដើរតាមវិថីហែមចៀវ (អតីតវិថីត្រសក់ផ្អែម  បច្ចុប្បន្នកាល វិថីនេះ

ដាក់ឈ្មោះដើមវិញហើយ) ឆ្ពោះទៅទិសខាងត្បូងរួចបត់តាមមហាវិថីព្រះនរោត្តមចុះទីត្បូងជានិច្ច

តាមបណ្តាជននៅភ្នំពេញដែលត្រូវខ្មែរក្រហមជម្លៀស។ នៅក្រោមកំដៅក្តៅហែងនៃព្រះសុរិយា

ក្នុងខែចែត្រ មនុស្សម្នាមីរដេរដាសពេញមួយទីក្រុងភ្នំពេញនាំគ្នាធ្វើដំណើរណែនណាន់តាន់តាប់

ពេញដងវិថី។ ភាគច្រើនៗតែថ្មើរជើងដើរប្រជ្រៀតគ្នាស្ទើរតែងាកខ្លួនមិនរួច។ អ្នកខ្លះទទូរក្រមាឬ

កន្សែងពោះគោ។ ខ្លះពរកូនតូច អ្នកខ្លះទូលបាវឥវ៉ាន់ អ្នកខ្លះរុញរទេះ អ្នកខ្លះរុញគ្រែពេទ្យដែលនៅ

លើនោះមានអ្នកជំងឺដេកព្យួរសេរ៉ូម។ អ្នកជំងឺខ្លះទៀតជើងរបួសមិនទាន់ជារុំបង់ប្រឡាក់ឈាមក្រ

ហមឆ្អៅអង្គុយលើកៅអីពេទ្យដែលមានកង់រុញ។ ស្រ្តីខ្លះទើបតែឆ្លងទន្លេកូនខ្ចីក្រហមរងៀលក៏ត្រូវ

ខ្មែរក្រហមបណ្តេញចេញពីមន្ទីរសម្ភពគ្មានធម៌មេត្តាបន្តិចសោះឡើយ។ ក្នុងពេលនោះ យើងឃើញ

គ្រប់យ៉ាងអស់ហើយ វេទនាភ្នែកនិងខ្លោចផ្សាណាស់ព្រះអើយ! មិនដែលប្រទះទេតាំងពីកើតមក។

លុះមកដល់វិមានរដ្ឋចំការមនដែលជាព្រះរាជដំណាក់ក្នុងសម័យសង្គមរាស្រ្តនិយមនៃរបបរាជានិ

យម នៅពេលជិតថ្ងៃត្រង់ ព្រះសុរិយាកាន់បញ្ចេញសូរសែងក្តៅឡើងៗ។ ចរាចរក៏កាន់តែចង្អៀត

ណែនហើយស្ទះមិនអាចទៅមុខបានត្រូវឈប់ពីរបីដងទម្រាំបានដើររុលទៅមុខកើត។ ពេលនោះ

ស្នូរកាំភ្លើងកាន់តែឮរន្ធើនញ៉ាំងឲ្យយើងព្រឺខ្លាច ព្រោះមិនដឹងជាបាញ់នរណា  តែក្រោយមក ទើប

យើងដឹងថា ពួកខ្មែរក្រហមបាញ់ឡើងទៅលើមេឃដើម្បីបង្អើលមនុស្សឲ្យខំធ្វើដំណើរស្រូតទៅមុខ

កុំបង្អង់។ នៅត្រង់ម្តុំនេះ ឡានបន្តគ្នាចង្អៀតស្កេកស្កះ។ មនុស្សដើរបញ្ជៀ្រតគ្នារិលទៅមុខរុញច្រាន

គ្នាពីក្រោយស្ទើរតែដួល។ ក្រុមគ្រួសារខ្ញុំហៅរកគ្នា​ឲ្យដើរម្តុំគ្នានៅជិតឡានជានិច្ចខ្លាចបែកបាត់គ្នា។

មកដល់ឃ្លាំងអង្ករនៅចំការមន ចរាចរត្រូវស្ទះជាថ្មី។ យើងខំរុញឡានអែបចិញ្ចើមថ្នល់រកម្លប់ដើម

ឈើឲ្យក្មេងៗជ្រក និងដើម្បីសម្រាកបន្តិចឲ្យបាត់ហត់ផង ហើយក៏ឆ្លៀតបរិភោគតែម្តងដើម្បីសន្សំ

កម្លាំងបន្តដំណើរ។ មិនដឹងលោកប៉ាអ្នកម្តាយនិងប្អូនៗខ្ញុំយ៉ាងណាទេ តែចំពោះខ្ញុំៗខំលេបបាយ

ទាំងបង្ខំហាក់បីដូចជាលេបគ្រួសយ៉ាងនោះ។ ខ្មែរក្រហមបានបើកឃ្លាំងអង្ករ យើងឃើញគេសែង

អង្ករពីឃ្លាំងមកដាក់ឡាន។ ឃើញដូច្នោះ លោកប៉ា ស្វាមីខ្ញុំ និងប្អូនប្រុសៗខ្ញុំក៏នាំគ្នាទៅសែងយក

បានបីបាវមកដាក់លើម៉ូតូដែរ។

ក្រោយពីមានកម្លាំងគ្រាន់បើ យើងបន្តដំណើរទៅមុខទៀត។ នៅចំផ្លូវកាច់ឡើងស្ពានមុនីវង្សឆ្លង

ទៅច្បារអំពៅ យើងពិបាកមែនទែន។​ច រាចរត្រូវស្ទះជាថ្មីជាច្រើនម៉ោងព្រោះតែមានឡានយោធា

ធំៗ និងឡានផ្ទាល់ខ្លួនម៉ាកម៊ែរសឺដេសរបស់ខ្មែរក្រហមដឹកគ្រួសារនិងឥវ៉ាន់បើកបញ្រ្ចាស់ទិសចូល

មក។

 

សូមស្លេសសិន នៅមានត

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s