ជីវិតរបស់ហ្វឹគឹហ្សាវ៉ា យូគិជី ប្រែសម្រួលដោយ ប៉ែន សេដ្ឋារិន

សូមជ្រាបថា៖

ហ្វឹគឹហ្សាវ៉ា យូគិជី FUKUZAWA YUKICHI

ជាវរជនដែលបានបរិច្ចាគដ‌ើម្បីទំនើបវូបនីយកម្មប្រទេសជាតិជប៉ុននៅបដិវត្តន៍ម៉េជី។

វគ្គទី១

កុមារដែលចង់ចេះចង់ដឹង

-ឈឺណាស់អ្នកម៉ែ!

យូគិជីស្រែកនៅពេលដែលមាតាកោរជើងសក់ឱ្យ។ យូគិជីគឺជាកុមារម្នាក់ដែលមិនសូវចូលចិត្តទ្រាំឡើយនៅពេលដែលមាតាកោរសក់

ឱ្យម្តងៗគេតែងតែស្រែកថាឈឺជាងឈឺមែនទែនទៅទៀត។

-ពិបាកមែនតែម្តងកូនមួយនេះ។ ទ្រាំបន្តិចចាំហើយម៉ែឱ្យរបស់ឆ្ងាញ់ញ៉ាំ។

ថាហើយម្តាយក៏ឈោងដៃទៅសុំសំណែនចេកដែលសែនដូនតាពីលើហ៊ឹងមកឱ្យកូន។ បានចេកយូគិជីញញឹមញញែមបិទមាត់មិនជិត។

បើជាសព្វថ្ងៃវិញដូចជាគេឱ្យស្ករគ្រាប់កូនក្មេង លួងឱ្យវាឈប់យំដូច្នេះឯង។  កាលពីជំនាន់នោះកម្រមានអ្នកណាមានលុយទិញនំចំណី

ឱ្យកូនហូបណាស់ ពីព្រោះនំចំណីថ្លៃ។  ទំរាំឯគ្រួសារហ្វឹគឹហ្សាវ៉ាដែលក្រីក្រទៅទៀតរឹតតែគ្មានណាស់ទៅទៀត។ ប៉ុន្តែតាមធម្មតា កុមារ

នៃត្រកូលសាមួរ៉ៃ ត្រឹមតែឈឺបន្តិចបន្តួច គេអត់ធ្មត់ខាំមាត់ទ្រាំមិនស្រែកថា«ឈឺ »ឆ្វេចឆ្វាចបែបនេះទេ តែយូគិជី នឹកឃើញអ្វីថាហ្នុងមិន

ចេះនៅមាត់ស្ងៀមឡើយ។ មាតារបស់គេឈ្មោះនាង ជូន ។ នាងក្រីក្រមែនតែខិតខំចិញ្ចឹមកូន៥នាក់ឱ្យបានធំៗគ្រប់គ្នាហើយជានារីដែល

សុភាពរាបសាមានចិត្តល្អប្រពៃណាស់។  យូគិជីកើតនៅថ្ងៃទី១០ខែមករាឆ្នាំ១៨៣៥ នៅក្នុងជង្រុកស្រូវដាក់ស្រូវដែលជាពន្ធដារប្រចាំឆ្នាំ

របស់លោកម្ចាស់អូគឹដៃរ៉ាដែលជាស្តេចត្រាញ់ទឹកដីណាកាតស៊ឹនៅអូសាកា។ ស្រូវនៅក្នុងជង្រុកនេះលក់ទៅឱ្យឈ្មួញហើយ ឈ្មួញលក់

បន្តតទៅទៀតឱ្យប្រជាជនវិញ។  ឈ្មោះយូគិជីនេះ ឪពុកយូគីជីដែលជាអ្នកស្រឡាញ់ចំណេះវិជ្ជាគឺហ្វឹគឹហ្សាវ៉ាហៀកស៊ឹគេទាញពីអក្សរ

យូនៃចំណងជើងសៀវភៅច្បាប់របស់ចិន«ជោយូជោរេយ»ដែលមានន័យថា ការផ្តល់យោបល់ ការរំឭក។  នៅពេលដែលយូគិជីកើត

ម្តាយឪពុករបស់គេមានបុត្រី៣និងបុត្រាមួយហើយ។ ឪពុកគេបានប្រាប់ទៅភរិយាថា៖

-ជូន កូនយើងល្អៗគួរឱ្យស្រឡាញ់ណាស់ តែយើងក្រីក្រគ្មានលទ្ធភាពនឹងឱ្យពួកគេរៀនបានគ្រប់គ្រាន់ទេ តែកូនមួយនេះមើលទៅដូច

ជាឆ្លាតណាស់ បងគិតថាឱ្យវាបួសរៀនឱ្យបានច្រើន។ តើអូនគិតយ៉ាងណាដែរ?

ហៀកស៊ឹគេជាសេនារបស់លោកម្ចាស់អូគឹដៃរ៉ា ទទួលបន្ទុកខាងគណនេយ្យ មានប្រាក់ខែតិចតួចណាស់។ ក្នុងចំណោមសាមួរ៉ៃលោក

មានឋានៈតូចទាបណាស់។ ដូច្នេះ ជីវភាពគ្រួសារក៏តឹងតែងមិនធូរធារឡើយ។ បើនិយាយពីចំណេះដឹងវិញ ហៀកស៊ឹគេជាអ្នករាជការ

ម្នាក់ដែលមានការចេះដឹងជ្រៅជ្រះខ្លាំងណាស់ ក៏ប៉ុន្តែនៅសម័យនោះ កូនអ្នកធំ នឹងត្រូវឡើងកាន់តំណែងបន្តពីឪពុក។ ចំណែកឯកូន

អ្នកតូច ទោះជាចេះដឹងជ្រៅជ្រះដូចម្តេចក៏នៅតែតូចទាបរហូតតាមវណ្ណៈដែលកើតមក។ ក៏ប៉ុន្តែបើជាព្រះសង្ឃវិញ ទ្រង់មានចំណេះដឹង

ជ្រៅជ្រះលោកនឹងអាចឡើងឋានន្តរសក្តិទៅតាមនោះ។ ក៏ប៉ុន្តែនៅពេលដែលយូគិជីបានអាយុ១ខួប ហៀកស៊ឹគេក៏មានជម្ងឺហើយបាន

ចែកឋានចោលភរិយានិងបុត្រៗទៅ៕

នៅមានត….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s