រឿងខ្លី៖ព្រហ្មលិខិត វគ្គទី៤​​ និង ​វគ្គទី​៥ និពន្ធដោយ​ទី ធាវី

IMG_0019-2

រក្សាសិទ្ធិ​ដោយ​អ្នកនិពន្ធ

វគ្គទី៤

វិប្បដិសារី

ក្នុងបរិយាកាសដ៏សែនសោកសង្រេងនៃមរណភាពរបស់ លោកសុខ ណាក់ និង​

ក្ដីទុក្ខព្រួយបារម្ភនៃម៌ាគាជីវិតរបស់មាណពអភ័ព្វ យុវកំព្រា​កំពុង​ឈរ​ព័ទ្ធជុំវិញ​ហេតុ​

ការណ៍ ត្រៀបត្រា។​ ក្នុងខ្ទមកំសត់ ដែលមានតែជញ្ជាំងធ្លុះធ្លាយ និងដំបូងប្រក់មេឃ

ខ្លះហូរទឹកភ្នែក ខ្លះមានទឹកមុខស្រពោន។ ម្នាក់ៗមិនអាចជួយ​សំណាង​បានទេ ​ក្រៅ​

ពី​បង្ហាញការជួយរំលែកទុក្ខនៃមហាសមុទ្រកម្មដ៏ធំធេងនេះ។ ភ្នែកសំណាងឡើង

​ហើម ​គេនៅ​មិនទាន់ឈប់យំនៅឡើយ។ មាណពដែលនៅ​យំអណ្តឺតអណ្តកកំពុង

តែលាសំបុត្រដែលខ្ចប់​នាមប័ណ្ណមួយសន្លឹក​​​មក​អាន។

ខ្ទមស្លឹក កំពង់សោមថ្ងៃ៥ តុលា​​ឆ្នាំ​២០០៧

សំណាងកូនសម្លាញ់ពុក! ក្នុងខណៈដែលកូនកំពុងអានសំបុត្រនេះ ពុកបានស្ថិតនៅ

ក្នុងពិភពថ្មី កូនមិនគួរយំសោកបោកប្រាណដូចពីមុនបានទៀតទេ។ កូនមាសឪពុក !

កើតចាស់ឈឺស្លាប់ជារឿងធម្មតា។ ដូច្នេះកូនមិនចាំបាច់កើតទុក្ខច្រើនពេកទេ ផ្ទុយ

ទៅវិញកូនត្រូវគិតពីខ្លួនឯង ហើយកូនត្រូវតែរឹងមាំក្នុងជីវិត ត្រូវចេះគ្រប់គ្រងខ្លួនឯង

តស៊ូ អត់ធ្មត់ ពុកលែងរំខានកូនទៀតហើយ។ ម្យ៉ាងទៀត កូនក៏លែងលំបាកមើលថែ

ទាំពុកទៀតដែរ។

កូនសម្លាញ់! កូនត្រូវតែវិលទៅរកការរៀនសូត្រវិញ។ កុំភ្លេចទៅរកម្ដាយឯងណា

កូនតាមរយៈនាមប័ណ្ណនេះ។ ពុកសង្ឃឹមថា កូនពិតរកម្ដាយឯងឃើញហើយ។ ជួយ

ពន្យល់សុំការលើកលែងទោសពីម្ដាយឯងឱ្យពុកផង។

                            *******

លោក សុខ ណាក់ ធ្លាប់បានរស់នៅពោរពេញដោយកំហឺង និង​ការឈឺចាប់​ដែល​

លាក់​​ទុក​កប់យ៉ាងជ្រៅក្នុងល្អាង​​បេះដូង​ដ៏ស្ងាត់​ជ្រងំតែម្នាក់ឯងពុំដែល​ហាមាត់ស្ដី

និ​យាយ​បង្ហើប​​ប្រាប់អ្នកណាម្នាក់ឡើយពី អាថ៌កំបាំងជីវិត​ដែលស្ថិតក្នុងភាពស្មុគ

ស្មាញ​ក្នុងគ្រួសារ​ដ៏អាប់​អួរបស់គាត់។ ក្រៅតែពីខ្លួនឯង គាត់ពុំដែល​ឱ្យអ្នកណាម្នាក់

ដឹងរឿង​អាថ៌​កំបាំង​នេះ​ឡើយ​ សូម្បីតែកម្មករកំពង់ផែដែលធ្វើការជាមួយគ្នា ជា

ពិសេស​សំណាង​កូនបង្កើត​របស់​គាត់។

ជាង​១០ឆ្នាំមកនេះ​ លោកតែងតែបង្ហូរទឹកភ្នែកខ្សិបប្រាប់ទឹកសមុទ្រ ឬហ្វូង​តារា​រាល់​

ពេលរាត្រីថា «ខ្ញុំខុសហើយជាតិនេះ គឺខ្ញុំមានវិប្បដិសារីខ្លាំងណាស់» ។ ប៉ុន្ដែ​ អ្វី​ដែល​

កាន់តែ​ធ្វើឱ្យលោកគ្រាំ​​គ្រា​ផ្លូវចិត្ដរហូតធ្លាក់​ខ្លួនឈឺ    គួបផ្សំ​ធ្វើការ​ហាល​ភ្លៀង​ហាល​

ផ្គរផង​នោះគឺថា​ចំលើយវិប្បដិសារីដ៏ជូរចត់បាន​មកជន្ទ្រាំ​ក្នុងទីលាន​បេះដូងដ៏សែន

​ក្ដុកក្ដួល​បំផុត ដែលធ្វើឱ្យលោកបង្កប់វិប្បដិសារី​កាន់តែជ្រៅឡើងៗ។

សំណាងអាន សំបុត្របន្ដៈ

កូនមាស ឪពុក! សុំទោស​ដែលពុកលាក់នូវរឿងរ៉ាវពុកមិនឱ្យកូនដឹង។ រឿងនោះ វា​

វែង​ឆ្ងាយ​ណាស់​កូន​។ ប៉ុន្ដែ ពេលនេះ ពុកសង្ខេបដើម្បីឱ្យកូនបានយល់។កាលពី២០ឆ្នាំមុន ពុកនៅជា សិស្ស ថ្នាក់ទី ៨ នៃអនុវិទ្យាល័យកោះសូទិន។ ពុក​បាន​

ស្រឡាញ់​នារី​ម្នាក់នៅក្នុងថ្នាក់រៀនជាមួយគ្នា។ ដំបូងឡើយ យើងទាំងពីរនាក់ គ្រាន់​

ជា​មិត្ដ​រួម​ថ្នាក់​ធម្មតាប៉ុណ្ណោះ ប៉ុន្ដែដោយភាពស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃ ព្រមជា

មួយការ​យល់ចិត្ដគ្នាទៅវិញទៅមក  យើងក៏បានបណ្ដុះពន្លក​ស្នេហា​យ៉ាងឆាប់

រហ័ស។

មិន​យូរ​ប៉ុន្មាន ឪពុក​ម្ដាយនាងបានដឹងរឿងយើង។ ថ្ងៃ​មួយ​ នាង​ក៏​បាន​មកប្រាប់ពុក​

ដើម្បីឲ្យឱ្យ​​ពុកឆាប់ចូល​ស្ដីដណ្ដឹងតាមច្បាប់ប្រពៃណី។ ពុក​ក៏ព្រម​ធ្វើតាមនាងបង្គាប់

ប្រាប់។​ តែ ​អនិច្ចា ពេលដែលពុកចូលស្ដីដណ្ដឹងនាង ស្រាប់តែឪពុកម្ដាយនាងបែរជា

ប្រាប់ថា នាង​ភ្ជាប់​ពាក្យ​ជា​មួយ ភារម្យកូនថៅកែថ្នាំកូតាប ក្នុងភូមិនោះរួចបាត់ទៅ

ហើយ។

មែន! ជាការពិត ដោយពុកជាកូនត្រកូលអ្នកក្រីក្រមានតែម្ដាយ។ ណាមួយពុកនៅជា​​​​​

សិស្ស​រៀន​នៅ​ឡើយ​ ធ្វើឱ្យគេមើលឃើញថា ពុកនៅក្មេង​ពុំទាន់​មានលទ្ធភាព​រក​

សុភមង្គល​ឱ្យកូនគេ ​ទើប​ត្រូវ​ទទួល​លទ្ធល​​ទាំងឈឺផ្សាបែបនេះ។ ដោយអំណាចនៃ

ក្ដីស្រឡាញ់របស់យើងទាំងពីរនាក់។ ពុក​ក៏បាន​ពង្រត់​នាង​មក​ភ្នំពេញ។       

*******

វគ្គទី៥

លទ្ធផលមិនយល់ចិត្តកូន

២០ឆ្នាំមុន ក្នុងវ័យ១៨ឆ្នាំ សេចក្ដី​ស្នេហាពុះ​កព្រោលរោល​រាល​ពេញ​អស់​នគរកាយ​

អ្នក​ទាំងពីរ។ កំលោះសុខ ណាក់ ជ្រួលច្រាលក្នុងចិត្ដឥតឧបមា។ មួយថ្ងៃ​ប្រៀប​បាន​

ទៅ​នឹង​មួយឆ្នាំ។  កំលោះមិនអស់ចិត្ដ​ឡើយ ​កាលដែលនាយ​មិនឃើញសំបុត្រ ឬ​

ទទួល​ដំណឹង​​​ពី​នាង​ចិន្ដា​ជា​សង្សារ​បណ្ដូលចិត្ដរបស់ខ្លួន។​ យប់នេះ គឺជាយប់ទីមួយ

ក្នុងថ្ងៃទទួល​បានចម្លើយស្នេហា ឪពុកម្តាយរបស់នាងបានព្រាងបង្ឃាំងកំលោះ​ក្រមុំ

មួយគូនេះ​ឱ្យនៅឆ្ងាយពីគ្នាទាំងអាល័យ។

រីឯភារម្យ សប្បាយចិត្ដយ៉ាងខ្លាំង កាលខ្លួនបានសម្រេចបំណងដែលប៉ង​យក​នាង​

ចិន្ដាជាគូគាប់។  ភារម្យបានក្លាយជាគូដណ្តឹងរបស់នាង​ចិន្តាតាំងពីឪពុក​ម្តាយ​របស់

​នាង​និង​ឪពុក​​​ម្តាយ​​ចិន្តា​បាន​យល់ព្រមគ្នា​ដោយសម្រេចមិន​ឱ្យ​នាង​ចិន្តាជាសាមីខ្លួន

កូនស្រី​​ដឹងសោះ​ឡើយ​នៅមុននេះ។ កំលោះ​កួន​ថៅកែថ្នាំកូតាប​ម្នាក់នេះ​ក៏ជាសិស្ស​

រៀន​ថ្នាក់​ទី៨ជា​មួយ​សុខ ណាក់ និងនាងចិន្តាផងដែរ។ នាយមានចរិតក្រអឺតក្រទម ​

ឈ្លើយ​និង​ដៃ​ដល់។ គ្មាននរណាម្នាក់ចូលចិត្តនាយឡើយ។ នាយចូលចិត្ត​រំខាននាង

​ចិន្តា​គ្រប់​ពេល​ដែលធ្វើ​ឱ្យនាងមិនពេញចិត្តទាល់តែសោះ។

ម៉ោងប្រហែល១២ រំលងអធ្រាត្រ  សត្តនិករគ្រប់គ្នាចូលសម្រាន្តនិន្ទ្រា​ល់ង​លក់​យ៉ាង​

ស្កប់​​ស្កល់ ព្រោះពួកគេហត់នឿយអស់កំលាំងរហិតរហៃក្រោយពីការងារ​ចំការ​ពេញ​

មួយ​ថ្ងៃ​របស់គេ។ ឯគោ​ក្របី​ឆ្កែ​មាន់​ទា​ក៏ចូលដេកដែរ។ ប៉ុន្តែ នាង​ចិន្ដា​មិនទាន់​ចូល

កាន់ដំណេកនៅ​ឡើយ។ នាង​ដើរ​ចុះ​ដើរ​ឡើង​ក្នុងបន្ទប់នាង ។ ម្ដងប្រះខ្លួនដេក ម្ដង

ងើប​អង្គុយ​ហើយយក​ខ្នើយ​ទ្រ​ចង្កា​​​ហាក់កំពុង​គិត​វែង​ឆ្ងាយ។ ឪ​ពុកម្តាយនាង​មិនដឹង

ការណ៍នេះទាល់តែសោះ។ ​ភ្លាមនោះ​ នាងលួក​ដៃ​បើក​បង្អួច​ថ្នមៗធ្វើឲ្យឱ្យ​រស្មីនៃដួង

​ខែជះពន្លឺ​ចូល​ក្នុងបន្ទប់​របស់​នាង​មួយ​ចម្រៀកតួច។ យប់នេះ នៅក្រោមផ្ទៃមេឃដ៏

សែនឆ្ងាយសន្លឹមគ្មាន​ដុំពពក​ខ្មួល​ខ្មៅ​បន្តិច​​​សោះ​​ មានតែជំនោររាត្រីដ៏សែនត្រជាក់។

នាងចិន្តាខំ​សម្លឹង​ទៅក្រោម​តាមចន្លោះ​បង្អូច​របស់​​​នាង។ ​រំពេចនោះ នាងក៏​ឃើញ

ស្រមោលស្ទុងៗនៃមនុស្សម្នាក់ ដែល​នាង​ដឹង​ច្បាស់​ខ្លួនឯងថា បុរសនោះគឺជា សុខ

ណាក់ជាសង្សារធ្លាប់បាន​ណាត់​ជួបគ្នា​ជារឿយៗ ​ប៉ុន្តែ ម្តងនេះខុសពីលើកមុន។

– ចុះមក ចុះឱ្យលឿនឡើងៗ។

សុខ ណាក់ស្រែកតិចៗដោយយកដៃក្ដោបមាត់ រួច​បោយ​​ដៃឱ្យចិន្តាចុះ។ នាងបាន

ដើរទៅបើកទ្វារក្រោយថ្មមៗ​និងលួចចុះយ៉ាងស្ងៀមស្ងាត់បំផុត​។ ពួកគេមានគម្រោង

ពង្រត់គ្នាទៅឆ្ងាយ។

*******

ព្រលឹងស្រាងៗនារដូវរស្សា នៅ​ម្ដុំវត្ដតាអ៊ុកច្រាំងទន្លេទើបបាក់ថ្មីៗ សំឡេងកាណូត

បាន​​ឮ​លាន់​កង​រំពង​ខ្ទរ​ទន្លេ​មេគង្គ​ខាង​ជើងពីម្តុំនោះ។​ កាណូតបានចាក​ចេញ​ឆ្ងាយ​​

ពី​ច្រាំង​​សំដៅ​ទៅកាន់ទីរួមខេត្ដកំពង់ចាម។ សំណាងល្អ ​ ​នៅលើកាណូត គ្មាន​អ្នក

​ដំណើរ​​ណាម្នាក់ចាប់អារម្មណ៍ពីរឿងនេះទេ។ គួស្នេហ៍​ទាំងពីរ​បានទៅ​ដល់ទីរួមខេត្ដ

កំពង់ចាម​ដោយសុវត្ថិភាព។ នៅវេលាម៉ោងប្រហែលប្រាំពីរកន្លះព្រឹក សុខ ណាក់

និងនាងចិន្ដាបានបន្ដ​ដំណើរ​តាម​រថយន្ដ​​តាក់​ស៊ីឆ្ពោះទៅទីក្រុងភ្នំពេញ។

នៅទឹកដឹកោះឯណោះវិញ មនុស្សម្នាឆោឡោស្វះស្វែងរកនាងចិន្ដាសព្វទិសទី។

– ប៉ាវា​អើយ! បាត់កូនយើងហើយ បាត់ចិន្ដាកូនយើងហើយ! ពុទ្ធោ កូនហេតុ​អ្វីបាន​

កូន​ដាច់​ចិត្ដ​ម្ល៉េះ។

កំពុងតែរលីងរលោងទឹកភ្នែក សំឡេង អាឆើតប្អូន ជីដូនមួយរបស់ភារម្យបានស្រែក

ឡើង៖

– មីងអើយ កូនមីង រត់តាមអាសុខ ណាក់ហើយ។ អាសុខ ណាក់ក៏បាត់ដែរ។

កាលដែល​បានដឹងរឿងនាងចិន្ដារត់​តាមកំលោះរូបនេះ ភារម្យ​ជាគូដណ្ដឹង ខឹង​យ៉ាង​​​​

ខ្លាំង​ខាំធ្មេញលាន់ឮក្រឺតយកជើងញីបារីដែលបោះចោលទៅនឹងដីហើយស្រដីថា៖

«ហ្អែង​មិនអីទេ​ ហ្អែង​គង់​តែដឹងគ្នា ហ្អែង» ។

សុខណាក់ និងនាងចិន្ដាបានទៅដល់ទីក្រុងភ្នំពេញដោយសុវត្ថិភាព។ ស៊ីក្លូដែលដឹក

អ្នកទាំងពីរបាន​ឈប់​មុខ​ផ្ទះវិឡាមួយ។

នៅលើផ្ទះ នារីម្នាក់ស្រឡាំងកាំង កាលដែលឃើញមនុស្សសំរែពីរនាក់កំពុងចុច​

កណ្ដឹង​ផ្ទះ រ៉ឺងៗ។ ឃើញដូចនេះក៏ហៅប្ដី៖

– បងៗ នរណាគេហ្នឹងនោះ?។

សុខ ឃីមបានចេញមកមើល ៖

– អេ ពួកម៉ាក គឺពួកម៉ាករបស់បងទេ។ បើកទ្វារឱ្យគ្នាចូលមក។

សុខ ឃីម គឹជាមិត្ដស្និតស្នាលរបស់សុខណាក់តាំងតែពីតូច។ គេធ្លាប់​រៀន​នៅ​បឋម​

សិក្សា​ចុងកោះសទិនត្បូងជាមួយគ្នា។ ជាពិសេស​អ្នកទាំង​ពីរធ្លាប់​រួមសុខរួមទុក្ខជា

ក្មេង​វត្ដ​រួម​គ្នា​។​គ្រានោះ តាមទំលាប់ ​អ្នកភូមិក្បែរវត្តតែង​តែបញ្ជូន​កូនៗ​របស់​ខ្លួន​ទៅ​

បំរើព្រះ​សង្ឃ​និង​​ស្នាក់​អាស្រ័យ​នៅក្នុងវត្តក្បែរនោះដែលមាន​លោកតា យ៉ាង់ ធីជា

ព្រះចៅអធិការ​វត្ត​​សុទ្ធា​វិទ្យា​រ៉ាម ហៅ​វត្ដធម្មយុទ្ធ។ ​នាយមានឪពុកម្ដាយ​ដែលបាត់

ដំណឹង​ក្រោយ​របប​ខ្មែរ​​ក្រហម​តែក្រោយមកបានដឹងថាឪពុកម្តាយរបស់សុខ ឃឹម

រស់នៅសហរដ្ឋអាមេរិក។

នៅត្រឹមថ្នាក់ទី៤  នាយបានត្រូវអ៊ំស្រីយកមករស់នៅ​ជាមួយនៅភ្នំពេញនេះ។ ថ្មីៗ​

នេះ​​​ នាយ​បានរៀបការជាមួយជាជីដូនមួយដែលត្រូវជាកូនអ៊ំស្រីតែម្ដង ហើយ​

ប្រកបមុខ​របបជា​ថៅកែ​ឡាន​។ នាងបុប្ផាបើកទ្វារ៖

– ជំរាបសួរអ្នក

– ច៎ាស

បុប្ផាបានឆ្លើយតប

-​ អាម៉ាក ឡើងមកលើផ្ទះមក

សុខ ឃីមបានស្រែកពីលើផ្ទះ។

នៅលើផ្ទះវិឡាដ៏ស្កឹមស្កៃសុខណាក់បានណែនាំនាងចិន្ដាដើម្បីឱ្យសុខឃីមនិងភរិយា

បានស្គាល់។

– ពួកម៉ាក់ នេះគឺ…….

– អើ! កុំអាលណែនាំអី ឯងងូតទឹកសិនទៅ ឯងមកពីឆ្ងាយផង នឹងអាលញ៉ាំបាយ

មើលទៅអ្នកទាំងពីរល្វើយហើយ។

– មើលរកកន្សែងឱ្យគ្នាងួតទឹកងូតភក់។

សុខ ឃីមបានបញ្ជានាងបុបា្ពជាភរិយា។

*******

នៅមានត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s