​២៤​ វិច្ឆិកា ២០១៤ ជាថ្ងៃខួបគំរប់៦៧ឆ្នាំរបស់ខ្ញំ

ពេល​វេលារំកិលទៅមុខឥតងាកក្រោយឡើយ។

កុមារភាព យុវភាពរបស់ខ្ញុំបានកន្លងផុតទៅយ៉ាងលឿន

ជាងកន្លះសតវត្សរ៍ទៅហើយ។

ជរាភាព

របស់ខ្ញុំកំពុងតែបោះជំហ៊ានទៅមុខឥតបង្អង់ ។

រាល់ថ្ងៃ ខ្ញុំតែងតែសួរខ្លួនឯងថា

តើមុននឹងលាចាកលោកនេះទៅ

ខ្ញុំមានកម្លាំងនឹងបំរើអក្សរសាស្រ្តបានប៉ុន្មានរដូវទៀត

បើអារម្មណ៍និងកម្លាំងខ្ញុំចុះទន់ខ្សោយច្រើនដូច្នេះទៅតាមវ័យជរាទៅហើយ?។

ក្នុងនាមជាអ្នកនិពន្ធ អ្នកអក្សរសាស្ត្រ និង

អ្នកសារព័ត៌មានចូលនិវត្តន៍នៃវិទ្យុបារាំងអន្តជាតិRFIមួយរូប

ខ្ញុំកំពុងតែសរសេរសៀវភៅជីវប្រវត្តិរបស់ខ្ញុំដើម្បីទុកជូនក្មួយៗនិងចៅៗអាន

ប៉ុន្តែ

តើសៀវភៅជីវប្រវត្តិរបស់ខ្ញុំ

ដែលខ្ញុំទើបតែចាប់ផ្តើមបានបន្តិចនោះ អាចនឹងបញ្ចប់ហើយចេញជារូបរាង

និងបោះពុម្ពផ្សាយទាន់ពេលដែលខ្ញុំនៅមានជីវិតឬទេ?

កំពុងតែខ្វល់រាល់ថ្ងៃ ស្រាប់តែខ្ញុំបានទទួល

ប័ណ្ណជូនពរថ្ងៃកំណើតខ្ញំគម្រប់៦៨ឆ្នាំមួយដ៍ល្អស្អាត។

ក្រោយពីខ្ញុំបាន

អានប័ណ្ណជូនពរថ្ងៃកំណើតរបស់បណ្ឌិត យឺម កិច្ចសែ 

អតីតសាស្ត្រចារ្យអក្សរសាស្ត្រខ្មែរមួយរូប និងជាអតីតសាស្ត្រាចារ្យ

អក្សរសាស្ត្រខ្មែររបស់ប្អូនស្រីខ្ញុំ​  ព្រហ្ម វ៉ាន់មុនី និងភរិយារបស់លោក

ដែលសព្វថ្ងៃនេះរស់នៅក្នុងប្រទេសអាល្លឺម៉ាញ

ដែលប្រកប

ដោយកម្រងពាក្យពេចន៍មិត្តភាពដ៏ក្រអូបចារភ្ជាប់ក្នុងចំណងជើងថា​

«ពរជ័យជូនស្រ្តីអក្សរសាស្រ្តនាម សង្វាវ៉ាន» និងអប់ដោយក្លិនកំណាព្យ ជូនពរ

ដ៏ក្រអូប និងពីរោះជាទីពេញចិត្ត

ទាំងអស់នេះ

ជាកម្លាំងទិព្វពិសេសបំផុតដែលជម្រុញឱ្យខ្ញុំប្រឹង

សរសេរបន្តនូវសៀវភៅ​ស្តីពីប្រវត្តិពិតរបស់ខ្ញុំបន្តទៀត។

ខ្ញុំសង្ឃឹមថា

សៀវភៅនេះនឹងអាចសរសេរចប់ជាស្ថាពរ សមតាមសេចក្តីប្រាថ្នា

និងការកំណត់ទុករបស់ខ្ញុំក្នុងឆ្នាំ២០១៥​ខាងមុខនេះ៕

ខួបគំរប់៦៨ឆ្នាំរបស់ខ្ញំ

ខួបគំរប់៦៨ឆ្នាំរបស់ខ្ញំ

អរគុណបណ្ឌិត យឹម កិច្ចសែ កវីឯក

នៅប្រទេសអាល្លឺម៉ាញដែលបានប្រើពេលយ៉ាងច្រើនក្នុងការរៀបចំប័ណ្ណដ៏ល្អនេះ។

អរគុណជាអតិបរមាចំពោះឯកឧត្តម ព្រឿង ប្រណិត

កវីឯកដែលបានទូរស័ព្ទជូនពរខ្ញុំពីខេត្តឧត្តរមានជ័យរៀងរាល់ឆ្នំា

ឆ្នាំនេះ ឯ.ឧ.ក្មួយបានផ្ញើសារដែលមានសេចក្តីទាំងស្រុងថា :
 
ក្នុងឱកាសកំណើតរបស់អ្នកមីងក្មួយ និងភរិយា សូមគោរពជូនពរអ្នកមីង ព្រមទាំងក្រុមគ្រួសារ
សូមទទួលបាន សុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច
ព្រមទាំងជួបប្រទះនូវពរជ័យទាំងឡាយដែរមាននៅលើលោក៕
ឆ្លៀតក្នុងឱកាសនេះដែរខ្ញុំ នៅតែនិយាយពាក្យដដែរៗថា «អរគុណអ្នកមីង»
ដែលបានអនុញ្ញាតឲ្យខ្ញុំបានស្គាល់ទឹកអ៊ឺរ៉ុប ស្គាល់ពិភពខាងក្រៅ និងទទួលបានបទពិសោធន៍ជាច្រើន។

ថ្ងៃនេះក្មួយកំពុងរង់ចាំឲ្យតែមេឃភ្លឺ នឹងអាលទូរស័ព្ទទៅជូនពរអ្នកមីង។

អំពីក្មួយ
ព្រឿង ប្រណីត

និង

អរគុណជាពិសេសចំពោះ

លោក ហេង ឧត្តម

ផងដែរដែលបានជួយវាយអត្ថបទខាងក្រោមនេះដែលជាកាដូសំខាន់មួយ។

គ្រប់យ៉ាងដែលរៀបរាប់ខាងលើនេះសុទ្ធសឹងជាអំណោយ

ដ៏មានតម្លៃបំផុតចំពោះរូបខ្ញុំ។

សូមអញ្ជើញអាន

ឆ្នាំ​១៩៤៦ – ១៩៤៧

ជីវភាព​ថ្មី​នៅរាជ​ធានីភ្នំពេញ

លោក យី ស៊ុម និងភរិយា ឌីវណ្ណ  ទិញ​បាន​ដី​មួយ​ដុំ​នៅ​ភូមិ​បឹង​កេង​កង​ សង្កាត់​លេខ​៦​

ក្រុង​ភ្នំ​ពេញ។ ដីនោះ មាន​ទំហំ​ប្រហែល​៧រយ​ម៉ែត្រ​ការ៉េ។ លោក​បាន​រក​ជាង​ឲ្យ​សង់​

ផ្ទះឈើប្រក់​ក្បឿង​ធំ​ទូលាយ​នៅ​លើ​ទំហំ​ដី​ពាក់​ណ្តាល​ខាង​ក្រោយ។ គេហដ្ឋាននោះ​

នោះ​បែរ​មុខ​ទៅ​ទិស​ខាង​លិច មាន​ជណ្តើរត្រង់​ជាង១០កាំ ។

ក្រោយមក លោកប៉ានិងអ្នកម្តាយបានលើកផ្ទះឈើនេះប្រគេនសម្តេចព្រះគ្រូព្រះចៅ

អធិការកែវ អ៊ូច ​គង់នៅវត្តបុទុមវតី  បើខ្ញុំមិនច្រឡំថានះរបស់ព្រះអង្គទេ ដើម្បីជាកិច្ច

តបស្នងព្រះគុណព្រះអង្គដែលបានទទួលឱ្យលោកប៉ាស្នាក់នៅក្នុងពេលដែលលោក

ប៉ាឡើងពីកម្ពុជាក្រោមមកបន្តការសិក្សាក្នុងរាជធានីភ្នំពេញ។ ក្រោយមក លើដី

ដដែលនេះ លោកប៉ាបានរកជាងសង់ជាវិឡាដ៏ស្តុកស្តម្ភមួយពេញលើផ្ទៃដី ទុកតែ

បន្តិចខាងមុខដើម្បីធ្វើសួនច្បារ​  និងទុកដីនៅកៀនផ្ទះប៉ែកខាងកើត ​និងខាង

ក្រោយផ្ទះដែលមានទទឹងប្រហែលជាងមួយម៉ែត្រប៉ុណ្ណោះ ។ ភូមិគ្រឺះដ៏មាំនេះ

នៅគង់វង់រហូតដល់សព្វថ្ងៃនេះ​ហើយត្រូវគេយកនៅទទេព្រោះយើងជាម្ចាស់ផ្ទះ

បានរត់គេចភៀសខ្លួនពីរបបយង់ឃ្នងមកនៅប្រទេសបារាំងតាំងពីឆ្នាំ១៩៧៧។

ក្រោយពីរបបខ្មែរក្រហម  អ្នកដែលចូលមកនៅបែងចែកជាល្វែងលក់តគ្នា។

ក្នុងបច្ចុប្បន្នកាលនេះ អតីតវីឡារបស់យើង ដាក់លេខ «២៨២» មិនមែនលេខ

«៣៩» ដូូចពីដើមទេ។

គឺជាភូមិគ្រឹះម៉ូតសាមញ្ញមួយ ដែលស្ថិតលើ​«វិថីសម្តេចល្វីឯម ក្នុងសង្កាត់

បឹងកេងកង១ ក្រុងភ្នំពេញ ។ដីដែល​​សល់​ពាក់​កណ្តាលខាង

​មុខ លោកយ៊ីស៊ុម​មាន​គម្រោង​ទុក​ស្ថាបនា​ផ្ទះ​បី​ល្វែង​ជាន់​ផ្ទាល់​ដី។ ពីរ​ល្វែង

​សម្រាប់​ជួល។ មួយ​ល្វែង​ទៀត​ គ្រួសារស្នាក់​​នៅបណ្តោះអាសន្នសិន។ លោក

បាន​សន្សំប្រាក់​ឈ្នួល​ផ្ទះ​ ​ទុក​សង់ភូមិ​គ្រឹះ​មួយ​ក្នុង​អនាគត​កាល។

មួយ​ឆ្នាំ​ក្រោយ​មក គូ​ស្វាមី​ភរិយា​នេះបាន​បុត្រី​មួយ​។ ទារិកា​នេះ​ ចាប់​កំណើត

​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​នៅថ្ងៃច័ន្ទ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧។

លោក​យាយ​ស្បៃ​រឿង​ក៏​មាន​វត្តមានក្នុង​ពេល​បុត្រី​សម្រាលដែរ។​ ការ​ប្រសូត​បុត្រ​ក្នុង​

ជំនាន់​នោះ ប្រព្រឹត្ត​នៅ​ផ្ទះ។  ពេលចេញពីឧទរមាតា ទារិកា​មាន​សង្វារព័ទ្ធ​ជុំវិញ​ក។ ​

ឆ្មប​មាន​ការ​លំបាកយក​សង្វារ​ចេញ​ពី​កទារិកាណាស់ ព្រោះបើគេយក​​មិន​ស្រួលទេ​​

អាច​បាក់​ក​ដ៏​ទន់​ខ្ចី​របស់​ទារិកានេះ។ ដោយសារតែនាង​កើត​មក​មាន​សង្វារ​ ទើប

​លោក​យាយស្បៃ​រឿងដែលជាជីដូនដាក់​ឈ្មោះ​ចៅស្រី​ច្បងនេះថា«សង្វាវ៉ាន[១]»​។

ទារិកា​សង្វាវ៉ានមាន​សក់​ច្រើន​ខ្មៅ​ក្រឹប ។ សាច់​ក្រហម​រងាល​ដែល​ចាស់ៗ​ចំណាំ​ថា

ប្រែ​សម្បុរ​ជា​ស​នៅពេល​ធំបន្តិច…………………………………………………………………

សូមស្លេស ( ដកស្រង់ចេញពីសៀវភៅជីវប្រវត្តិរបស់​ខ្ញុំ ដែលខ្ញំកំពុងតែសរសេរ ។សៀវភៅនេះគ្រោងចេញផ្សាយឆ្នំា២០១៥  )

*

*         *

[១] សង្វារដែលជាអត្តនាមរបស់​ខ្ញុំ សរសេរអត់ដាក់ «រ» ទេ។

ចំណែកឯអ្នកដែលបានកើតក្នុងខែវិច្ឆិកានេះដែរ ហើយក៏ជាអ្នកនិពន្ធនិងជាកវី

ខ្មែរយើងដែរមាននាមថា:

លោកស្រីសេដ្ធារិន រស់នៅក្នុងប្រទេសជប៉ុន

Por Chey Choun Neang Seus Srei Vei Hok Sep

និង

បណ្ឌិត យឹមកិច្ច សែ ក្នុងប្រទេសអាល្លឺម៉ាញ

Happy 68th Birthday

​ក.ក.ន

សូមម្ចាស់ប័ណ្ណពីររូប​ពីររូបជាទីគោរពស្រឡាញ់រាប់អានទាំងពីររូបនិង

អ្នកដែលបានរៀបចំរចនាប័ណ្ណដ៏ល្អស្អាតនេះអនុញ្ញាតការផ្សាយរូបថត

ប័ណ្ណទាំងពីរនេះ ពីររូបជាទីគោរពស្រឡាញ់រាប់អានពីររូប និងលោក

អ្នកអានទាំងអស់ដែលកើតក្នុងខែវិច្ឆិកាដែរ មានសុខភាពល្អមាំមួន និង

ប្រកបដោយសុភមង្គល និង វឌ្ឍនភាពជានិច្ចនិរន្តរ៍៕

Advertisements

7 responses to “​២៤​ វិច្ឆិកា ២០១៤ ជាថ្ងៃខួបគំរប់៦៧ឆ្នាំរបស់ខ្ញំ

  1. សូមជូនពរខួបកំណេីតទី67 របស់អ្នកបង
    ពីសេដ្ឋារិន

    Sent from my iPhone

    >

  2. ថ្ងៃខួបកំណើតទី៦៧ សូមអោយអ្នកគ្រូបានប្រកបដោយសេចក្ដីសុខ សួស្ដី គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

  3. អរគុណប្អូនឈុន សូមប្អូននិងគ្រួសារសុខសប្បាយទាំងអស់គ្នាណា៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s