សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស

140927លោក​គឹម វូឈុង​ជា​ប្រធាន​ស្ថាបនិក​នៃ​បណ្តុំ​សហគ្រាស ឌេវ៊ូ DAEWOO។ លោកបាន​និពន្ឋសៀវភៅនេះ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​ ដល់​យុវជន​កូរ៉េ និង​យុវជនទាំងឡាយនៅ​ក្នុង​ពិភពលោក​ទាំង​មូល។

«សហគ្រិន​ចំណាន ឬ ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស»ជាសៀវភៅមួួយដ៏មានខ្លឹមសារដែល ​បង្ហាញ​អំពី​គំនិតត្រិះរិះ​ពិចារណា ការវិភាគព្រឹត្តិការណ៍​បច្ចុប្បន្នមួយចំនួន​ដែល​មាន​ជាអាទិ៍ ​ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍​នៃ​ការសិក្សា ​ការងារ និង​មុខនាទី​របស់​ស្រី្ត​នៅក្នុង​សង្គមជាតិ។ល។ ម៉្យាងទៀត សៀវភៅ​នេះ​ក៏​បង្ហាញ​ផង​ដែរ​អំពី​របៀបរៀបចំ​និងការ​គ្រប់គ្រងមួយដែលមាន​លក្ខណៈ ថ្មី​សុទ្ធសាធដែលមាន​ប្រសិទ្ឋភាព។

ដោយ ប៉ិច សង្វាវ៉ាន

អត្ថបទចុះផ្សាយនៅ វិទ្យុ​បារាំង​អន្តរជាតិ​ កាលពីថ្ងៃទី១៧ មករា ២០១០

លោក គឹម វូឈុន ប្រធាន​ស្ថាបនិក​សហគ្រាស​កូរ៉េ ឌេវូ (រូបថត៖ប៉ិច សង្វាវ៉ាន)

លោក គឹម វូឈុន ប្រធាន​ស្ថាបនិក​សហគ្រាស​កូរ៉េ ឌេវូ
(រូបថត៖ប៉ិច សង្វាវ៉ាន)

សូម​ចុះ​ស្តាប់ទីនេះ ៖ http://mfi.re/listen/jzobhhabee4zjp7/PSW-KRUP_MEAKEA_SOTH_TE_KRAL_MEAS_Traduit_par_KIM_KHAUNY.mp3

ប្រាកដ​ណាស់​ថា សៀវភៅ​នេះ​សម្រាប់​យុវជន​កូរ៉េមុនគេ ប៉ុន្តែ​លោក​គឹម វូឈុង​យល់​ថា  ទោះជានៅ​ក្នុង​ប្រទេសនិមួយៗមានកំពស់​វឌ្ឍនធម៌​ខុសប្លែក​គ្នា​ក្តីក៏​យុវជន​តែងតែត្រូវការ​ដំបូន្មាន​និង​អ្នក​ជួយ​ណែនាំត្រួសត្រាយបង្ហាញផ្លូវ​ដែរ។ ពួកគេ​ត្រូវការ​ភាពស្វាហាប់ និង​ថាមពល​ដើម្បី​ប្រឈម​មុខ​តទល់​នឹង​ស្ថានភាព​សម្ងាត់នៃ​ការស្វែង​រក​ជើង​មេឃ​ថ្មី។ យុវជនក៏​ត្រូវការបន្ថែម​នូវ​សេចក្តី​សង្ឃឹម និង​គោលដៅ​សម្រាប់​អនាគត។ សំខាន់​ជាង​នេះ​ យុវជន​មាន​បំណង​​ពង្រីក​ទស្សនៈ​ដ៏​មាន​​ប្រយោជន៍​ ក្នុង​ករណី​ទទួល​ខុស​ត្រូវ​ដើម្បី​ធ្វើ​ឱ្យ​មាន​អនាគត និងធ្វើ​ឲ្យ​ពិភពលោក​ល្អ​ប្រសើរ។ គ្មាន​អ្វី​ដែល​ធ្វើ​ពុំ​បាន​នោះ​ទេ បើគេមានការ​ទុក​ចិត្ត ការតាំង​ចិត្តមុតមាំ និងការ​ជឿជាក់។ កាលណា​អ្នក​មាន​ការទុក​ចិត្ត និង​មាន​គំនិត​ប្រាកដ​និយម​នោះ គ្មាន​​ឧបសគ្គ​អ្វីរារាំង​ឡើយ។ មាន​ឱកាស​ច្រើន​ណាស់​ដែល​សំងំ​រង់ចាំឱ្យ​អ្នកស្វែង​រក។ យ៉ាងណាមិញ ជីវិត​បើក​ទា្វរឱ្យ៖

ជន​ណា​ដែល​មាន​គំនិត​ប្រាកដ​និយម

– ជន​ណា​ដែល​មាន​ការ​ទុក​ចិត្ត និង​ជំនឿ

– ជន​ណា​ដែល​ចេះ​ជំនះ​ឆាក​ជីវិត​យ៉ាង​ស្វាហាប់។

លោក ​គឹម វូឈុង​មាន​ដើម​កំណើត​ក្រីក្រ​គ្មាន​ទ្រព្យ​ធនមែន ប៉ុន្តែ លោក​មាន​ការស្រមៃ មាន​គំនិតត្រិះរិះពិចារណា​ ​និងការតាំងចិត្តដ៏​​មោះមុត​និងមានជំនឿ​ជឿជាក់ គួបផ្សំជាមួយ​គំនិត​សុទិដ្ឋនិយមទើបលោក​​ក្លាយ​ទៅ​ជា​សហគ្រិន​ចំណាន​មួយ​រូបនៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ សៀវភៅ​របស់​លោក​​គឹម វូឈុង​ជា​មេរៀន​ជីវិត​ដ៏​ល្អ​ពិតៗ​ដែល​លោក​គឹម ខូវនី អតីត​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​ពាណិជ្ជសាស្ត្រ នៅ​ទីក្រុង​ភ្នំពេញ​​​ប្រែសម្រួល​ជា​ភាសា​ខ្មែរ បន្ទាប់​ពី​សៀវ​ភៅដ៏មានខ្លឹមសារ​នេះ​បានបក​ប្រែ​ជា​ច្រើនភាសារួចទៅហើយនៅក្នុងពិភពលោក៕

(​កែសម្រួលនៅថ្ងៃ១៩ មករា ២០១៥)។

Advertisements

One response to “សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស

  1. អរគុណអ្នកបង !

    Sent from my iPhone

    >

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s