ធូលីរស្មី Poussière de lumière ដោយលោក​ គឹម ខូវនី

ស្ងាត់ ធម្មជាតិ​ស្ងាត់​ក្នុង​ពេល​ព្រលឹម​ពណ៌​ប្រផេះ​គ្មាន​វាយោ

ចុង​ព្រឹក្សា​ឯឆ្ងាយ​ ថ្ពក់​កន្សែង​អ័ព្ទ​ស ដែល​អណ្តែត​ហ្នឹង​ថ្កល់

ដី​បង្ហុយ​ក្លិន​ដី​ ឈើរលួយ​ជោគ​ដោយ​ទឹក​ភ្លៀង​ពេល​រាត្រី

ដំណក់​សន្សើម​ដូច​ដុំ​ពេជ្រ​ តោង​ស្រទាប់​ផ្ការំដួល។

ប្រៀប​ដូច​ជា​កម្លាំង​ទិព្វ​អ្វី​មួយ ទាញ​ខ្ញុំ​ឲ្យ​ចាក​ពី​និទ្រា

ច្រាន​ប្រាណ​ខ្ញុំ​ឲ្យ​ដើរ​សំដៅ​ទៅ​ទិស​សម្ងាត់​មួយ

ហាក់​ដូច​ជា​ខ្សែ​សូត្រ​មួយ​ដែល​គេ​មើល​មិន​ឃើញ​

ចង់​នាំ​ជំហាន​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ណាត់​មួយ​មុន​ពេល​អរុណរះ។

ខ្ញុំ​ឈាន​លើ​ផែន​សិលា​រាប់​សែន​ដុំ​តម្រៀប​គ្នា​ក្រាល​ជា​មាគ៌ា

ខ្ញុំ​ជួប​សត្វ​តោ​ថ្មពី​រ​ ឈរយាម​រាប់​រយ​ឆ្នាំ​នៅ​ដើម​ផ្លូវ

ខ្ញុំ​ស្ទាប​បង្គាន់​ដៃ​ជារូប​នាគ​លាត​សន្ទឹង​ទៅ​ទិសបូព៌

ខ្ញុំ​ឃើញ​ដើម​ត្នោត​ជា​ច្រើន​ដើម​ដុះ​អម​ស្រះ​ខាង​ឆ្វេង​និង​ស្តាំ​ដៃ។

ស្រាប់​តែ​ខ្ញុំ​ងើប​ភ័ក្ត្រ​ឡើង តួ​ប្រាសាទ​អង្គរ​វត្ត​អណ្តែត​ពេញ​មេឃា

ហ្វូង​ពពក​សចាក់​ក្រង​ជា​មកុដ​ធំ​មហិមា​លើ​ប្រាសាទ

កាំ​រស្មី​មុន​ដំបូង​បង្អស់​នៃ​ព្រះ​សុរិយា​ចាំង​លើ​កំពូង​ទាំង​ប្រាំ

ខ្ញុំ​ភាំង​ស្មារតី​ ខ្ញុំ​ទទួល​ធូលី​ពន្លឺ​ពេញ​នេត្រា​ ខ្ញុំ​ស្រវាំង។

ឱប្រាសាទ​អង្គរ​វត្ត​លាប​ពណ៌សុវណ្ណ ផុស​ចេញ​ពី​ផេះ​អតីត

តាម​ចន្លោះ​មហា​ខ្លោង​ទ្វារ​ជ័យ​ដែល​បែរ​មុខ​ទៅ​បច្ចិម​ទិស

ខ្ញុំ​ហាក់​ឃើញ​ស្រមោល​ព្រះ​បាទ​ជ័យ​វរ្ម័​ន​ទី​៧

អណ្តែត​តាម​មុខ​ជញ្ជាំង​ពេញ​ដោយ​រូប​ចម្លាក់​ថ្លាថ្លែង​សម័យ​មហានគរ។

ស្រមោល​ព្រះ​អង្គ​ឆ្លង​កាត់​ថែវ​ជាន់​លើ​ពេញ​ដោយ​ព្រះ​ពុទ្ធ​រូប

សំឡេងថ្ងូរ​នៃ​ខ្យង​ស័ង្ខដែល​បាគូផ្លុំ​ ឮរំពង​ពេញ​តួ​ប្រាសាទ

តែ​លុះ​យាង​ដល់​ក្រោម​កំពូល​កណ្តាល​ដែល​តំណាង​ភ្នំ​ព្រះ​សុមេរុ

ស្រមោល​ព្រះ​អង្គរ​លាយ​បាត់ តើ​ត្រង់​ហ្នឹង​ឬ​ជា​អណ្តូងផ្នូរ​នៃ​ព្រះ​អង្គ?

មិថុនា ១៩៨៥

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s