តាមពិត ការងារពិតប្រាកដរបស់ខ្ញុំគឺការសិក្សាស្រាវជ្រាវទេ។ ខ្ញុំជាអ្នកសិក្សាស្រាវជ្រាវខាងជាតិពន្ធុវិទ្យាហើយចំណង់ចំណូលចិត្តខ្ញុំមានច្រើនណាស់។ ខ្ញុំបង្រៀនផងខ្ញុំជាម្ចាស់ភោជនីយដ្ឋានផងធ្វើការងារជាអ្នកបកប្រែភាសាផងហើយជាអ្នកសរសេរ។ ការងារធំបំផុតរបស់ខ្ញុំគឺមាតា។ មុខងារជាភរិយា ខ្ញុំមិនបានបំពេញប្រហែលជា១៥ឆ្នាំមុន ហើយ នៅពេលដែលខ្ញុំធ្វើសកម្មភាពអប់រំសន្តិភាពសមានចិត្ត ឆ្លងកាត់តាមសមាគមវប្បធម៌អាស៊ីអាគ្នេយ៍CAPSEA ដែលបើកតាំងពី២០ឆ្នាំមុននៅប្រទេសជប៉ុន និង១៦ឆ្នាំមុនជាមន្ទីរជាមន្ទីរអប់រំវិជ្ជាជីវៈនារី និងបណ្ណាល័យសម្រាប់កុមារនៅប្រទេសកម្ពុជា។
បើនិយាយតាមភាសាជប៉ុន គេថាយើង ពាក់ស្បែកជើងផ្ទាត់ពីរបីគូរតែម្នាក់ឯង។ ខ្ញុំមិនដែលគិតថាខ្ញុំលំបាកទេ គ្រាន់តែគិតថាបើខ្ញុំជាខ្មែរម្នាក់មិនខិតខំទេ ខ្ញុំមិនមានឈ្មោះថាជាប្រជាជនខ្មែរទេ ហើយស្អប់ពាក្យទូលផែនដីតែម្នាក់ឯងជាងគេបំផុត។ ដូច្នេះអ្វីដែលខ្ញុំធ្វើ ហើយធ្វើសព្វថ្ងៃនេះ គឺជាកាតព្វកិច្ចរបស់ខ្ញុំជាពលរដ្ខខ្មែរនិងជាមនុស្សម្នាក់របស់ពិភពលោក។ នៅពេលដែលខ្ញុំចាប់ផ្តើមសរសេរ គឺមិនមែនដោយសារស្រឡាញ់មុខងារជាស្មេរទេ តែចង់ជូនជាគំនិតមួយដល់បងប្អូនខ្មែររបស់ខ្ញុំ ហើយចង់ឱ្យប្រទេសខ្ញុំមានសន្តិភាព មានការគោរពពីជាតិនានាតែប៉ុណ្ណោះ។ ដូច្នេះ បើសួរខ្ញុំថា តើខ្ញុំមានការលំបាកអ្វីខ្លះ ខ្ញុំមិនមានខ្វះទេ ជាពិសេសពីដៃគូររបស់ខ្ញុំដែលរស់នៅជាមួយខ្ញុំដែលដឹងថា ខ្ញុំធ្វើការងារគ្រប់បែបយ៉ាងហើយទាមទារឱ្យខ្ញុំធ្វើការងារផ្ទះគ្រប់បែបយ៉ាងទៀត។
នៅប្រទេសជប៉ុនក៏ដូចជានៅប្រទេសកម្ពុជាដែរនារីភាគច្រើនជាមេផ្ទះ។ បុរសភាគច្រើនចេញទៅធ្វើការយកលុយមកឱ្យភរិយាទុកដាក់។ ដូច្នេះ នារីភាគច្រើនដែលរៀបការហើយ តែងតែឈប់ធ្វើការងារផងឱ្យប្តីចិញ្ចឹមលុះត្រាតែមានបុត្រដែល ត្រូវការចំណាយច្រើនទើបគេទៅធ្វើការបន្តិចបន្តួច។ ឯខ្ញុំវិញ ទោះជាមានស្វាមីក៏មិនអាចពឹងលើកម្លាំងគេដែរ ព្រោះយើងកាន់លុយរៀងៗខ្លួន។ បើខ្ញុំមិនធ្វើការ ខ្ញុំមិនអាចធ្វើសកម្មភាពអ្វីទាំងអស់ដែលខ្ញុំគិតថាមានប្រយោជន៍ចំពោះមនុស្ស។ ប៉ុន្តែ ខ្ញុំមានការសប្បាយរីករាយនិង ការពេញចិត្តនឹងការងាររបស់ខ្ញុំជាច្រើន។ ការងារ CAPSEA មានការបកប្រែសៀវភៅក្តី នាំឱ្យមានទំនាក់ទំនងជាមួយអ្នកអាន។ ទំនាក់ទំនងខ្លះក៏មិនល្អដែរ ប៉ុន្តែមានទំនាក់ទំនងល្អច្រើនជាង ហើយការងារនិពន្ធក្តីការងារបកប្រែអត្ថបទអក្សរសិល្ប៍ល្អៗពីភាសាបរទេសក្តីសុទ្ធតែជាវីតាមីនសម្រាប់ខួរក្បាល និងសតិអារម្មណ៍របស់ខ្ញុំ ឱ្យបានរីករាយមានការរំភើបហើយអាចព្យាបាលសេចក្តីមួហ្មងខាងផ្លូវចិត្តខ្លួនឯងបានច្រើន។
ការងារជាអ្នកនិពន្ធ សព្វថ្ងៃខ្ញុំពុំសូវបានធ្វើទេ ព្រោះខ្ញុំសប្បាយចិត្តនឹងធ្វើការបកប្រែអត្ថបទស្រាវជ្រាវដើម្បីបង្រៀននិស្សិតនៅសកលវិទ្យាល័យហើយការងារនេះធ្វើឱ្យខ្ញុំបានសិក្សាខ្លួនឯងផងមានពេលសិក្សាជាមួយនិស្សិតក្មេងៗផងនិងអាចមានពេលរស់នៅប្រទេសកម្ពុជាក្នុងរយៈពេលវែងទៀតផង។
ខ្ញុំគិតថាដោយសារតែស្ថានភាពផ្លូវចិត្តខ្ញុំសព្វថ្ងៃនេះល្អ ហើយមានលំនឹងផង ខ្ញុំដូចជាលែងមានចំណង់ចិត្តចង់សរសេរប្រលោមលោកប្រឌិតតទៅទៀតហើយ ក៏ប៉ុន្តែ នាអនាគតកាល ខ្ញុំចង់សរសេរបន្ថែមពីរឿងពិតនៃមនុស្សធម្មតា។ ខ្ញុំតែងតែគោរពអ្នកស្រី ប៉ាល់ វណ្ណារីរក្សដែលមានអាយុតិចជាងខ្ញុំទេ ក៏ប៉ុន្តែជារៀមច្បងឆ្នើមក្នុងការសរសេរប្រលោមលោកជីវប្រវត្តិវីរជនជាច្រើន។
នៅពេលដែលយើងជាស្មេរជួបសំណេះសំណាល ឬស្តាប់ការពិព៌ណនារបស់មនុស្សណាម្នាក់ពីជីវិតរបស់គេ យើងមានការរំភើបញាប់ញ័រហើយចង់ឱ្យអ្នកដទៃដឹងពីអ្នកនោះដែរទើបបានជាយើងមានកម្លាំងមានថាមពលនឹងសរសេរ។ ខ្ញុំមានប្រលោមលោកបែបជីវប្រវត្តិនៃនារី២-៣នាក់ ដែលខ្ញុំមានបំណងនឹងបោះពុម្ពផ្សាយប៉ុន្តែជាភាសាជប៉ុន។ ខ្ញុំតោងតែបកប្រែជាភាសាខ្មែរសិន ហើយខ្ញុំជឿថាគឺជាស្នាដៃដែលអាចជាគតិដល់យុវជនយុវនារីជំនាន់ក្រោយព្រមទាំងមិត្តបរទេសដែលចង់ដឹងពីប្រវត្តិកម្ពុជាពិតៗដែលបានពិសោធពីប្រជាជនធម្មតា៕
ល្អណាស់អ្នកបង
អរគុណ
ប្អូនកណ្តាល
Sent from my iPhone
>
សូមប្អូនកណ្តាលជួយផ្ញើអត្ថបទកូលាបក្រហមតាមម៊ែលផងបានទេ ព្រោះបងមិនបានយកតាមជាប់ខ្លួន។ អរគុណទុកជាមុន