វាសនា​អ្ន​កជញ្ជក់​ឈាម ដោយ កវី យិន ​លួត

ដោយ​ខ្ញុំ​យល់ឃើញថា វណ្ណកម្ម​របស់ លោក យិន លួត មាន​ប្រយោជន៍​ និង​មាន​តម្លៃ​ក្នុង​ការកសាង​គ្រឺះ​នៃ​អក្សរសិល្ប៍​ទំនើប ពិសេស​គឺ«​កំណាព្យ​បែប​ទំនើប»តែម្តង ខ្ញុំ​សូមអនុញ្ញាត​​ស្រង់​ស្នាដៃ​របស់​លោក យិន លួត  ខ្លះៗ មក​ចុះ​ផ្សាយ​នៅ​ក្នុង​ប្លក់​ខ្ញុំ​នេះ។ ខ្ញុំ​បាន​​បញ្ជាក់​ពី​ប្រភពនៃ​ការ​ដកស្រង់ស្នាដៃ ចំពោះ​​រាល់​សម្រងស់​នីមួយៗ ដើម្បី​ជាគោរព​សិទ្ធិ​អ្នកនិពន្ធម្យ៉ាង​ផង និង​ម្យ៉ាងទៀត ដើម្បី​ឲ្យ​អ្នក​អាន​ងាយ​ស្រួល​ទៅ​រក​វណ្ណកម្ម​របស់​លោក យិន លួត ទៅរក​​អាន​​។

images

មូស​តូច​ដែល​ជញ្ជក់​ឈាមគេ

មិន​ដូច​គ្នា​ទេ​តាម​សំណាង

មូសខ្លះ​យកយប់​ជា​សំអាង

មូសខ្លះ​អាង​យ៉ាង​ចេញពេល​ថ្ងៃ។

ជញ្ជក់​ឈាមគេ​កណ្តាល​មុខ

ម្ចាស់​ឈាម​មិន​ទុក​ត្រូវ​បាតដៃ

មូស​ខ្លះ​គេច​ផុត​ការ​ប្រល័យ

ឆ្ងាយ​ដៃ​ផុត​ភ្នែក​ផុត​រំខាន។

ប្រឹង​បឺត​រហូត​ដល់​ប៉ោង​ពោះ

នឹងហោះ​នឹង​ហើរ​ទៀត​មិន​បាន

បឺត​ឈាម​គេ​ច្រើន​ហួស​ប្រមាណ

ហើរ​ទៀត​មិន​បាន​ប្រាណ​នៅ​ដី។

ជួន​ហើរ​ប៉ប្រះ​លើកម្រាល

ជួន​កាល​គេ​ឃើញ​មិន​ប្រណី

យក​ជើង​ជាន់​ឈ្លី​ឱ្យ​ក្សិណ​ក្ស័យ

ឱ្យ​អស់​និស្ស័យ​ពី​ផែន​ដី៕

ទំព័រ​ទី១៦ សៀវភៅ កំណាព្យ ជីវិត​លោកកីយ៍

ប្រវតិ្ត​រូប​សង្ខេប

លោក​ យិន លួត កើត​នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥១ នៅ​សំរោង​ចុង​កាល់ សៀមរាប​ ឧត្តរ​មាន​ជ័យ ជា​កូន​លោក យិន ឡែក និង​ នាង ភុំ ឌុំ។ លោក​បាន​ទទួល​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ពីសកល​វិទ្យា​ល័យ ស៊ី​អាតិល វ៉ាស៊ីន​តោន សហរដ្ឋ​អាមេរិក និង ​បាន​ទទួល​មធ្យម​សិក្សាប័ត្រ​ផ្នែក​អក្សរសាស្រ្ត​ នៅ​ភ្នំពេញ កម្ពុជា។ លោក​ធ្លាប់​បាន​ទទួល​រង្វាន់​ ពីបណ្ណាល័យជាតិ​ផ្នែក​កំណាព្យ​ នៅសហរដ្ឋ​អាមេរិក។

ស្នាដៃ​ដែល​បាន​បោះ​ពុម្ព

-កំណាព្យ ដែន​ដីទឹកភ្នែក

-កំណាព្យ ស្រណោះ

-រឿង ពពករសាត់

-រឿង មរតកដួង​ចិត្ត

-រឿង ភ្លៀង​រលឹម

ស្នាដៃ​ដែលមិន​ទាន់​​បាន​បោះ​ពុម្ព

-រឿង អធិរាជសំឡេង​មាស

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s