«ជិវិត​កូន​ថ្លៃ ​កូន​ត្រូវ​តែ​រស់​»ផ្សាយ​នៅ​ RFI khmer

01-0

វិទ្យុ​បារាំងអន្តរជាតិ ​RFI សម្រេច​ចាក់​ផ្សាយ​ បទ​យកការណ៍​របស់​ខ្ញុំពី​សៀវភៅ​«ជីវិត​កូន​ថ្លៃ កូន​ត្រូវ​តែរស់​» សរសេរ​ដោយ លោក ពិនយ៉ា ថៃ ចំនួន​ពីរ​ដង​នៅក្នុង​នាទី​ព័ត៌មាន​ ម៉ោង១៣ និង​ម៉ោង១៩ សម្រាប់​ថ្ងៃទី​២៩ មីនា ២០១៦។

ខ្ញុំ​រំភើបនឹងបានស្តាប់សំឡេងខ្លួនឯងឡើងវិញដែរ។ តាំងពីចូលនិវត្តន៍ (រឺត្រែត) កាលណា RFI ស្ទើរតែ​មិនដែរចាក់ផ្សាយកិច្ចការរបស់ខ្ញុំ​ទេ។ នៅស្រុកបារាំង អ្នកដែលនិយមសំឡេងនិងកិច្ចការក្នុងវិទ្យុរបស់ខ្ញុំ​ គេក៏​ទាមទារចង់ស្តាប់ណាស់​ដែរ​។

01-PSW

ខ្ញុំ​ស្តាយត្រង់បំណងមួយ គឺចង់បញ្ចេញអ្នកនិពន្ធជាច្រើនដែលបានផ្សាយក្នុងវិទ្យុ ឱ្យគេបានស្គាល់ផង ព្រោះពួកយុវអ្នកនិពន្ធទាំងនោះជាទំពាំងស្នងឬស្សី។

 

02-

«ជិវិត​កូន​ថ្លៃ ​កូន​ត្រូវ​តែ​រស់​» ជា​ប្រសាសន៍​ចុង​ក្រោយ​របស់​ឪពុក​ម្នាក់​ ដែល​បាន​ថ្លែង​ទៅ​កាន់​កូន​ប្រុស​មុន​នឹង​ស្លាប់​​។ ​កូន​ប្រុស​ដែល​កំពុង​ត្រដរ​រស់​យ៉ាងវេទនា​បំផុត​ក្នុង​របប​បដិវត្តន៍​ខ្មែរ ​ក្រហម​ ។

បើ​គ្មាន​បណ្តាំ​នេះ​របស់​ឪពុក​ទេ ​ប្រហែល​ជា​លោក​វិស្វករ​ ពិន​ យ៉ាថៃ ​មិន​អាច​ប្រឹង​រស់​ និង​ខំ​គេច​ឲ្យ​ផុត​ពី​​ក្រញ៉ាំ​ពេជ្ឃ​ឃាដ​ខ្មែរ​ក្រហម​បាន​ឡើយ​ ហើយ​ម្យ៉ាង​ទៀត​ លោក​ក៏មិនបាន​សរសេរ​សៀវភៅ​ទុក​ជា​សក្ខីភាព​លាត​​ត្រដាង​អំពី​របប​ខ្មែរ​ក្រហម ​ផ្តាច់​ការ​ និង​មិន​បាន​ដើរ​ក្នុង​បស្ចិម​ប្រទេស​ជា​ច្រើន​ដើម្បី​អធិប្បាយ​​ ផ្សព្វ​ផ្សាយ​​ជា​សាធារណៈ ឲ្យ​សកលលោកជ្រួតជ្រាប​​ដឹង ការពិត​ អំពី​មហា​វិនាសកម្ម​នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស ​អំពី​ស្ថានការណ៍​អាសន្ន​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ក្នុង​របប​ប្រជាធិបតេយ្យ ​ឡើយ

សូម​ស្តាប់​សំឡេង​នៅទីនេះ៖ http://www.mediafire.com/download/yavv3694n3m3tp2/13h00-22-TU_VIVRAS_MON_FILS_PIN_YATHAY_29-03-2016.mp3

 

សៀវភៅ «ជីវិត​កូន​ថ្លៃ កូន​ត្រូវតែ​រស់» បកប្រែ​ជា​ភាសា​បារាំង

សៀវភៅ «ជីវិត​កូន​ថ្លៃ កូន​ត្រូវតែ​រស់» បកប្រែ​ជា​ភាសា​អង់គ្លេស

សៀវភៅ «ជីវិត​កូន​ថ្លៃ កូន​ត្រូវតែ​រស់» បកប្រែ​ជា​ភាសា​ចិន

8-

និងជា​ ភាសា​រុស្សី ?

9-

សូម​ទស្សនា​វីដេអូ រៀប​ចំ​ដោយ ហេង ឧត្តម នៅ​ខាង​ក្រោម​នេះ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s