តំណ

លោកស្រី ប៉ាល់ វណ្ណារីរក្ស ជាអ្នកនិពន្ធឥតនឿយណាយ

pal-vannarirak

លោកស្រី ប៉ាល់ វណ្ណារីរក្ស ជាអ្នកនិពន្ធដែលមានការទទួលស្គាល់មួយរូប នៅក្នុងមាតុភូមិកម្ពុជា ព្រមទាំងនៅក្នុងតំបន់ផងដែរ តាមរយៈជ័យលាភី SEA Write ក្នុងក្របខណ្ឌអាស៊ីអាគ្នេយ៍ រៀបចំនៅក្រុងបាំងកក។

លោកស្រីបានជួយជ្រោមជ្រែងបង្កើត«សមាគមអ្នកនិពន្ធខ្មែរ»ឡើងវិញ ជាមួយសហស្ថាបនិកផ្សេងទៀត ក្រោយពីការដួលរលំនៃរបបខ្មែរក្រហម។

នៅស្រុកខ្មែរ លោកស្រី បន្តការសរសេរឥតនឿយណាយ ទាំងប្រលោមលោក កំណាព្យ ទំនុកច្រៀង អត្ថបទភាពយន្ត ហើយនាពេលបច្ចុប្បន្ន លោកស្រីកំពុងតែសរសេរជីវប្រវត្តិជូនបុគ្គលសំខាន់ៗ និងខ្លះជាមហាសេដ្ឋីផងដែរ។

tvk-pal-vannary-reak-et-pech-sangwawann-prog-good-book

ខ្ញុំនៅចាំបានថា ក្នុងខែកក្កដា ឆ្នាំ២០០៧ នៅក្រុងភ្នំពេញ លោកស្រី ប៉ាល់ វណ្ណារីរក្ស បានអញ្ជើញខ្ញុំឲ្យចូលរួមអន្តរាគមន៍­នៅក្នុង«កម្មវិធីសៀវភៅល្អៗ» ក្នុងនាមជាអ្នកនិពន្ធរឿង«ជើងមេឃថ្មី»។ កម្មវិធីនេះ ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា (ទទក TVK) ។

ចំពោះខ្ញុំផ្ទាល់ លោកស្រី ប៉ាល់ វណ្ណារីរក្ស បានរួមចំណែកយ៉ាងច្រើនក្នុងវិស័យអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ ព្រមទាំងផ្តល់វិភាគយ៉ាងច្រើនសន្ធឹកដើម្បីកសាងមាតុភូមិយើង។

ដើម្បីឈ្វេងយល់ពីអ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស សូមចុចតំណភ្ជាប់ Link ខាងក្រោមនេះ

បទសម្ភាសក្នុងនាទីជីវិតជោគជ័យ របស់វិទ្យុបារាំង ដោយ គួច គន្ធារ៉ា ចុះផ្សាយកាលពីថ្ងៃទី 30/03/2010

លោកស្រី ប៉ាល់ វណ្ណារីរក្ស «ខ្ញុំអាចបោះបង់អ្វីទៀតបាន តែមិនបោះបង់ការងារនិពន្ធ»

http://www1.rfi.fr/actukm/articles/123/article_4943.asp

នាពេលថ្មីៗនេះ បទសម្ភាសក្នុងនាទីជីវិតជោគជ័យ របស់វិទ្យុបារាំង ដោយ គួច គន្ធារ៉ា ត្រូវគេយកទៅផលិតជាវីដេអូឡើងវិញ ដោយយករូបថតដែលថតដោយ ហេង ឧត្តម នៃបទយកការណ៍របស់វិទ្យុបារាំង។ ការផលិតដាក់ជាវីដេអូ ពុំមានដាក់ឈ្មោះអ្នករៀបចំ និងរូបថត ព្រមទាំងប្រភពពីវិទ្យុបារាំងអន្តរជាតិអ្វីបន្តិចសោះ។ ម្យ៉ាងទៀត ការសុំអនុញ្ញាតណាមួយ ក៏គ្មានដែរ។ ទោះយ៉ាងណាក្តី លោកអ្នក អាចស្តាប់ខ្លឹមសារនៃបទយកការណ៍នៅក្នុង youtube នេះ។

បទយកការណ៍របស់វិទ្យុបារាំង រៀបដោយ ហេង ឧត្តម ចុះផ្សាយកាលពីថ្ងៃទី ២១ កក្កដា ២០១៥

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s