ខែវិច្ឆិកា ខួប​កំណើត​កវី យឹម កិច្ចសែ និង​ខ្ញុំ!

240_f_109338379_tf2mwbcip5p81ikrv4qfjiaigtywvcxo

ជូនចំពោះប្រិយមិត្តបណ្ឌិត យឹម កិច្ចសែជាទីគោរពរាប់អាន

២០វិច្ឆិកា១៩៤៦ – ២០វិច្ឆិកា២០១៦

ជាទិវាខួបកំណើត៧០ឆ្នាំរបស់ប្រិយមិត្តយឹម កិច្ចសែ

ក្នុងថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំរបស់ប្រិយមិត្តជាទីគោរពរាប់អាន

ខ្ញុំមានចិត្តរីករាយជូនពរលោកអតីតសាស្ត្រាចារ្យភាសាខ្មែររបស់

ព្រហ្ម វ៉ាន់មុនីនិងឯកឧត្តមព្រហ្ម សិទ្ធត្រាដែលជាប្អូនងង្កើតរបស់ខ្ញុំ។

សូមកវីបណ្ឌិតយឹម កិច្ចសែ ជាទីគោរពរាប់អានរបស់ខ្ញុំ មានសុខភាពល្អ។

សូមទឹកប៉ាកកានិងចុងប៉ាកការបស់កវី កិច្ចសែមានទេពកោសល្យ មាន

រស្មីចិញ្ចាចលេចត្រដែត និងជ្រួតជ្រាបពេញដួងចិត្តកូនខ្មែរគ្រប់រូប និង

គ្រប់ទិសទី ជិតឆ្ងាយក្នុងពិភពលោកជានិរន្តន៍។

សូមឲ្យកវីដេលខ្ញុំចាត់ទុកជាមិត្តរួមប៉ាកកា មានប្រជាប្រិយភាពជាដរាប

និងសូមឲ្យមិត្តភាពគ្រួសារយើងទាំងពីររឹងមាំដូចសិលា និងជាគំរូដល់កវី

អ្នកនិពន្ធជំនាន់ក្រោយ។

សូមប្រិយមិត្ត និងគ្រួសារទាំងមូល ប្រកបដោយសុភមង្គលជានិច្ចនិង

មានសុខភាពល្អ។

ខែ«វិច្ឆិកា»ដែលជាខែកំណើតរបស់យើង ដូច្នេះហើយ ទើបបាន

នាំឲ្យយើងមាននិស្ស័យស្គាល់រាប់អានគ្នា បើទោះបីជាយើងមិនដែល

ស្គាល់ភក្រ្តគ្នាក៏ដោយក្នុងយុវភាព។

សែ មិនដែលស្គាល់មុខខ្ញុំមែន តែខ្ញុំបានស្គាល់ឈ្មោះ លោក យឹម កិច្ច

សែ តាំងពីឆ្នាំ ដែលលោកធ្វើជាសាស្ត្រាចារ្យភាសាខ្មែររបស់ ព្រហ្ម

វ៉ាន់មុនី និង ព្រហ្ម សិទ្ធត្រាដែលជាប្អូនបង្កើតទាំងពីររបស់ខ្ញុំនៅវិទ្យា

ល័យព្រះយុគន្ធរម្ល៉េះ។ ខ្ញុំបានស្គាល់នាម យឹម កិច្ចសែ តាមរយៈសៀវ

ភៅអនុស្សាវរីយ៍! ខ្ញុំនៅចាំបានពាក្យមួយឃ្លាក្នុងសៀវភៅរបស់ប្អូនស្រី

ដែលសែបានចារថា «នាងវ៉ាន់មុននីអាចក្លាយជាអ្នកនិពន្ធបាន»។

តាមពិត វ៉ានមុនីមិនបានក្លាយជាអ្នកនិពន្ធទេ។ គឺខ្ញុំជាបងស្រីនាងទេតើ

ដែលជាអ្នកនិពន្ធ។

ដោយសារតែនិស្ស័យក្នុងផ្នែកអក្សរសិល្ប៍នេះហើយដែលនាំយើងទាំងពីរ

បានស្គាល់រាប់អានគ្នា!!

រហូតមកដល់វ័យស្របាលនេះទៅហើយ! និយាយដោយស្មោះត្រង់ ខ្ញុំនៅ

តែនឹកសរសើរពីទឹកដៃដ៏ពីរោះរបស់ សែ ដែលបានរំលេចជាកម្រងកំណាព្យ

«យុវវ័យមាយា» និងដែលពោរពេញដោយមនោសញ្ចេតនាមិនចេះរីកស្ងួត៕

ដោយក្តីគោរពរាប់អានដ៏ស្មោះសរបំផុតរបស់ខ្ញុំ!

ប៉ិច សង្វាវ៉ាន នាមដើមព្រហ្ម សង្វាវ៉ាន

នាមប៉ាកាព្រហ្ម សុទ្ធធីតា

ប្រធានសមាគមអ្នកនិពន្ធខ្មែរប្រចាំប្រទេសបារាំង

អតីតអ្នកសារព័ត៌មានCHEF EDITION នៃវិទ្យុបារាំងអន្តរជាតិRFI

RADIO FRANCE INTERNATIONALE

carte-anniversaire-femme-70-ans-oiseau

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s