សុន្ទរកថា លោក លឹម ប៊ុន ឡេង

សុន្ទរកថា

លោក លឹម ប៊ុន ឡេង

តំណាងលោកស្រី ប៉ិច សង្វាវ៉ាន

ប្រធានសមាគមអ្នកនិពន្ធខ្មែរនៅបរទេស

img_9406-pech-s%e1%9e%9f%e1%9f%86%e1%9e%96%e1%9f%87

សូមគោរពឯកឧត្តម សុខ អាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី និង

លោកជំទាវជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ

ប្រទេសកម្ពុជា!

សូមគោរពឯកឧត្តម លោកជំទាវ លោក-លោកស្រីនាងកញ្ញាជាទីគោរព!

សមាគមអ្នកនិពន្ធខ្មែរនៅបរទេស «ស.អ.ខ.ប.» AEKE បានកើតចេញ

ជារូបរាងក្នុងប្រទេសបារាំងនៅថ្ងៃទី២ខែកក្កដាឆ្នាំ១៩៨៩ដោយសារការផ្តួច

ផ្តើមគំនិតរបស់លោកស្រីប៉ិច សង្វាវ៉ានដែលជាអ្នកនិពន្ធខ្មែរមួយរូបចាប់ពីឆ្នាំ

១៩៦៨។ លោកស្រីលជាអតីតសមាជិកាសកម្មមួយរូប(Membre active)នៃ

សមាគមអ្នកនិពន្ធខ្មែរពីដើម។ គឺដោយសារការស្រឡាញ់អក្សរសាស្ត្រខ្មែរប្តូរ

ផ្តាច់នេះហើយទើបលោកស្រីប៉ិច សង្វាវ៉ាន បានធ្វើពលិកម្មចំណាយពេល

វេលាឥតនឿយណាយខំប្រឹងប្រែងដឹកនាំសមាគមអ្នកនិពន្ធខ្មែរនៅបរទេស

ប្រចាំនៅប្រទេសបារាំងជាង១០ឆ្នាំមកហើយ។ សកម្មភាពលើកតម្កើងអក្សរ

សាស្ត្រនេះ ក៏បានត្រូវជ្រួតជ្រាបដល់បេះដូងកូនខ្មែរមួយចំនួនក្នុងប្រទេស

បារាំងហើយចាប់អារម្មណ៍និងជួយគាំទ្រទាំងផ្លូវចិត្តនិងផ្នែកថវិកា។ រូបខ្ញុំផ្ទាល់

លឹមប៊ុនឡេងក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពខាងលើនេះដោយបានខំ

ជួយផ្សព្វផ្សាយ ឧបត្ថម្ភជាប្រាក់កាស និងជួយធ្វើជាមេប្រយោគ។

ថ្ងៃនេះ  ខ្ញុំបាទមានកិត្តិយសតំណាងលោកស្រីប៉ិច សង្វាវ៉ាន ប្រធានសមាគម

អ្នកនិពន្ធខ្មែរនៅបរទេសប្រចាំនៅប្រទេសបារាំង ក្នុងការទទួលភារៈកិច្ចនាំ

រង្វាន់មកចែកជូនជ័យលាភីក្នុងប្រទេសកម្ពុជាដែលមិនអាចទៅទទួលរង្វាន់

ក្នុងប្រទេសបារាំងនៅថ្ងៃទី២០មករាកន្លងទៅ។

សមាគមអ្នកនិពន្ធខ្មែរនៅបរទេស(ស.អ.ខ.ប) (A.E.K.E.)មានសេចក្តីសោក

ស្តាយយ៉ាងខ្លាំងពីព្រោះពុំទាន់មានលទ្ធភាព ដោយខ្វះថវិកាបោះពុម្ពប្រលោម

លោក ស្នាដៃជ័យលាភីដែលជាប់ចំណាត់ថ្នាក់លេខ៣ដើម្បីលើកតម្លៃនិងលើក

ទឹកចិត្តអ្នកនិពន្ធ។ ខ្ញុំបាទក៏សូមជម្រាបដែរថា ពិធីចែករង្វាន់ក្នុងប្រទេសបារាំង

បានប្រព្រឹត្តទៅដោយអឹកធឹកដោយមានវត្តមានឯកឧត្តមប្រាក់ សុខុនឯកអគ្គរាជ

ទូតខ្មែរប្រចាំប្រទេសបារាំង និងលោកជំទាវចូលរួមផងដែរ។

លោកស្រីប៉ិច សង្វាវ៉ានមានចិត្តស្តាយក្រៃលែង ដោយមានធុរៈមិនអាចអញ្ជើញ

មកបំពេញភារកិច្ចនេះដោយផ្ទាល់ដៃ ប៉ុន្តែលោកស្រីផ្ញើសេចក្តីថ្លែងអំណរគុណដ៏

ជ្រាលជ្រៅចំពោះលោកយូ បូ ប្រធានសមាគមអ្នកនិពន្ធខ្មែរក្នុងរាជធានីភ្នំពេញ

ដែលអញ្ជើញមកក្នុងពិធីចែករង្វាន់អក្សរសិល្ប៍«សន្តិភាពលើកទី២»ឆ្នាំ២០០០

នេះ។ លោកស្រីប្រធានក៏សូមផ្ញើសេចក្តីនឹករលឹកនិងមិត្តភាព ភាតរភាព សាមគ្គី

ភាពនិងការស្រឡាញ់រាប់អានដ៏ស្មោះសបំផុតចំពោះអស់លោក-លោកស្រីដែល

ជាកវីអ្នកនិពន្ធខ្មែរទាំងអស់ក្នុងប្រទេសកម្ពុជា។ ខ្ញុំបាទសូមជម្រាបថា ថ្វីត្បិតតែ

ជីវភាពរស់នៅក្នុងប្រទេសបារាំងមមាញឹកពិតមែនតែសមាគមអ្នកនិពន្ធខ្មែរនៅ

បរទេសប្រចាំនៅប្រទេសបារាំងមានការរីកចម្រើនបោះជំហានទៅមុខជានិច្ចគួរ

ឲ្យសង្ឃឹម។ នេះក៏ដោយសារការខំប្រឹងប្រែងឥតសំចៃកម្លាំងកាយកម្លាំងចិត្ត

និងគោលគំនិត ព្រមទាំងរក្សាទំនាក់ទំនងស្ទើរតែមិនដែលស្គាល់ការសម្រាក

របស់លោកស្រីប្រធាន ប៉ិច សង្វាវ៉ាន។

គោលបំណងធំបំផុតគឺចង់ឲ្យខ្មែរយើងទោះនៅទីណាក៏ដោយ ស្គាល់តម្លៃ អក្សរ

សាស្ត្រនិងវប្បធម៌ជាតិខ្មែររបស់យើង ព្រោះថា អក្សរសាស្ត្រ អក្សរសិល្ប៍ដែល

មែកធាងនៃវប្បធម៌នេះជាអត្តសញ្ញាណរបស់ជាតិយើង។

ប្រទេសនីមួយៗមានគណបក្សនយោបាយ២ឬ៣ ឬច្រើនពិតមែន តែវប្បធម៌មាន

តែមួយគត់។ វប្បធម៌នេះហើយជាព្រលឹងនៃជាតិនិមួយៗ។

ប្រទេសណាឬជនណាម្នាក់ដែលបាត់បង់វប្បធម៌គឺប្រៀបដូចជារូបកាយនិងគ្មាន

ព្រលឹង។

ឆន្ទៈរបស់សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង ក៏មិនខុសពីឆន្ទៈរបស់

សមាគមអ្នកនិពន្ធខ្មែរនៅកម្ពុជាដែរគឺប្រកាន់ខ្ជាប់ជានិច្ចលើពាក្យស្លោកមួយថា

«អក្សរសាស្ត្ររលត់ ជាតិរលាយ អក្សរសាស្ត្រពណ្ណារាយ ជាតិថ្កើងថ្កាន»។

ឯកឧត្តម លោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា ៤ឆ្នាំហើយដែលសមាគម

អ្នកនិពន្ធខ្មែរនៅបរទេសបានរៀបចំមហោស្រពតែងនិពន្ធ «ពានរង្វាន់អក្សរ

សិល្ប៍សន្តិភាព»។

នេះជា«ពានរង្វាន់អក្សរសិល្ប៍សន្តិភាពលើកទី២»ដែលត្រូវប្រព្រឹត្តធ្វើនៅថ្ងៃ

នេះ។

សូមបញ្ជាក់ថា«ពានរង្វាន់អក្សរសិល្ប៍សន្តិភាពលើកទី១»បានប្រព្រឹត្តទៅនៅ

ឆ្នាំ១៩៩៧និង១៩៩៨។ «សន្តិភាព»ពាក្យ៣ម៉ាត់នេះមិនត្រឹមតែពីរោះទេតែ

ត្រជាក់ល្ហឹមក្នុងបេះដូងនិងក្នុងអារម្មណ៍មនុស្សជាតិ។ ឈ្មោះពានរង្វាន់នេះប្រគល់

ជូនអ្នកនិពន្ណាដែលមានឧត្តមគតិខ្ពស់ខ្ពស់ចេះរកសុខជូនមនុស្សផងគ្នា ជៀសវាង

ការបៀតបៀននិងច្រណែននិន្ទាឈ្នានិសគ្នាដើម្បីរស់នៅជិតឬរស់នៅជាមួយគ្នា

ឲ្យបានសេចក្តីសុខ។ «គ្មានអ្នកណាម្នាក់ចង់បានទុក្ខទេ»«គេចង់បានសុខ

យើងក៏ចង់បានសុខដែរ»។ នេះជាប្រធានបទដែលជ័យភីទាំងឡាយបាននិពន្ធ

និងបានទទួលពានរង្វាន់ថ្ងៃនេះ។

តាងនាមលោកស្រី ប៉ិច សង្វាវ៉ាន ប្រធានសមាគមអ្នកនិពន្ធខ្មែរនៅបរទេស និង

សមាជិកសមាជិកាទាំងអស់ ខ្ញុំបាទសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ទូលថ្វាយព្រះ

ករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជានៃព្រះរាជាណា

ចក្រកម្ពុជានិងសម្តេចព្រះរាជអគ្គមហេសីដែលបានប្រទានព្រះរាជូរាជូបបត្ថម

ទឹកប្រាក់ចំនួនពីរពាន់(២០០០ដុល្លារអាមេរិកUSD)ដល់សមាគមអ្នកនិពន្ធខ្មែរ

នៅបរទេសនិងសូមថ្លែងអំណរគុណជាភិយ្យោភាពដល់ឯកឧត្តម ប្រាក់ សុខុម

នឹងលោកជំទាវ  ព្រមទាំងអស់លោក លោកស្រី ញាតិមិត្តទាំងអស់ដែលបាន

អញ្ជើញចូលរួមផ្តល់កិត្តិយសជូនអ្នកនិពន្ធជ័យលាភីទាំងគ្រប់រូបក្នុងពេលនេះ។

នេះជាសក្ខីភាពបង្ហាញនូវសាមគ្គីភាពរវាងអ្នកនិពន្ធខ្មែរក្នុងប្រទេសកម្ពុជា និង

ក្រៅប្រទេសគឺប្រទេសបារាំង។

ឆ្លៀតឱកាសដ៏ប្រសើរនេះ ខ្ញុំបាទសូមបញ្ជាក់ជូនថា សមាគមអ្នកនិពន្ធខ្មែរនៅ

បរទេសជាសមាគមឯករាជ្យគ្មាននិន្នាការនយោបាយណាមួយឡើយ។ សមាគម

មានគោលដៅសំខាន់តែម្យ៉ាងគត់ គឺលើកតម្កើងអ្នកនិពន្ធឱ្យសរសេរនិងលើកស្ទួយ

អក្សរសាស្ត្រខ្មែរយើងងើបមុខឡើងឈានដើរទន្ទឹមស្មើអក្សរសាស្ត្រនានាក្នុងអារ្យ

ប្រទេសលើសកលលោក។

ជយោ!ពានរង្វាន់«សន្តិភាព»

ជយោសាមគ្គីភាព!

ជយោវប្បធម៌ខ្មែរ!

ជយោព្រលឹងជាតិ!

សូមអរគុណ!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s