ខួបកំណើតធីតា​៧០វស្សា

ពីលោក កែវ ឈុន ប្រទេស​ស្វីស

ខ្ញុំសូម​អរគុណ​យ៉ាងអនេក​ចំពោះលោក កែវ ឈុន ពីប្រទេស​ស្វីស ដែលបានតែងកាព្យនិង​​រចនា​ប័ណ្ណ​ជូន​ពរ​ខ្ញុំ ទុកកាដូជាពិសេស​​។

ទន្ទឹម​នេះ ខ្ញុំ​សូម​ថ្លែងអំណរ​គុណយ៉ាង​ច្រើន ​ចំពោះ​ កវីបណ្ឌិត​ យឹម កិច្ចសែ ពី​អាល្លឺម៉ង ដែលបាន​តែង​កំណាព្យ​  ហើយលោក សំ វិជ្ជា ពី​សហរដ្ឋអាមេរិក ដែល​​រៀបចំច្នៃជា​ប័ណ្ណ យ៉ាងស្រស់​​ស្អាត ​សម្រាប់​ជូន​ពរ​ខួប​កំណើត​៧០ឆ្នាំ​របស់​ខ្ញុំ។

ខ្ញុំ​ពិត​រំភើបខ្លាំង​ណាស់​ចំពោះ​ប័ណ្ណជូន​ពរ​ទាំងនេះ ហើយនិងនឹក​​ស្ងើច​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់លោក​ទាំងអស់គ្នា។

អរគុណចំពោះ​​កូន​ធម៌​ទាំងអស់នៅ​ភ្នំពេញ ដែល​ជា​អ្នកនិពន្ធ​វ័យ​ក្មេង​  (មិន​មែន​តែ​ ឧត្តម ​ម្នាក់ទេ) នៅមាន​មិត្ត​ភក្តិសម្លាញ់​ និង​ប្អូនៗក្មួយៗជា​ច្រើន​នាក់​ទៀត​ ដែល​បាន​ចូលរួម​ចំណែក​និង​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បីរៀបចំ​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​អក្សរសិល្ប៍​សន្តិភាព២០១៧។

ទឹក​ចិត្ត​និង​ការ​ខំ​ប្រឹង​ខ្នះខ្នែង​របស់​អ្នក​ទាំងអស់​គ្នា គឺ​ពិត​ជា​ពិសេសណាស់ ​សម្រាប់​ជា​អំណោយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ក្នុង​ឱកាស​ខួប​កំណើត​របស់​ខ្ញុំ។

សូមព្រះ​អង្គ​ប្រទាន​ពរ​ជូនគ្រប់​គ្នា នូវ​សុខភាពល្អ និង​កាន់តែ​ជោគជ័យ​ក្នុង​ជីវិត​និងគ្រប់​ភារៈកិច្ច។

ដោយ យឹម កិច្ចសែ

ដោយ យឹម កិច្ចសែ

ខាង​ក្រោម​នេះ ជា​សារ​របស់​ក្មួយ ប្រណីត ដែល​បាន​សរសរ​ផ្ញើ​តាម​ ហ្វែសបុក​ពី​មាតុភូមិ។

«ក្នុងឱកាសកំណើតរបស់អ្នកមីង ក្មួយ និងភរិយា សូមអនុញ្ញាតគោរពជូនពរអ្នកមីង ព្រមទាំងក្រុមគ្រួសារ សូមអ្នកមីងទទួលបាន សុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះនូវពរជ័យទាំងឡាយដែលមាននៅលើលោក៕

ឆ្លៀតក្នុងឱកាសនេះដែរខ្ញុំ នៅតែនិយាយពាក្យដដែលៗថា «អរគុណអ្នកមីង» ដែលបានអនុញ្ញាតឲ្យខ្ញុំបានស្គាល់ទឹកអឺរ៉ុប ស្គាល់ពិភពខាងក្រៅ និងទទួលបានបទពិសោធជាច្រើន។

អំពីក្មួយ
ព្រឿង ប្រណីត និងភរិយា»

ខ្ញុំ និងកវី ព្រឿង ប្រណីត នៅ​ស្ថានីយ​វិទ្យុ​បារាំង ក្រុង​ប៉ារីស

ជាបន្ត​នេះ គឺ​សារ​ខ្លីៗ ដែល​អ្នក​ស្រឡាញ់​រាប់​អាន​ខ្ញុំ ជូន​ពរ​ដល់ខ្ញុំ៖

ធម្មធរ ឃឹម ច័ន្ទសុអហំ ៖ ជូនពរ និងរីករាយថ្ងៃកណើតរបស់អ្នកមីង។ សូមអ្នកមីង និងក្រុមគ្រួសារប្រកបដោយសិរីសួស្ដី ជ័យមង្គលគ្រប់ប្រការ។

កវី Luoth Yin ៖ Happy Birthday–Best wihes!!!

ប្អូន អ៊ូច ភីរម្យ ៖ អបអរសាទរ ខួបកំណេីត អ្នកបងធំ🙏

ប្អូនសេដ្ឋារិន៖ HAPPY BIRTHDAY DEAREST NEAK BANG

Vuon Soviry ៖ សូមជូនពរអ្នកបងស្រីពីចម្ងាយ សូមមានសុខភាពល្អ និង ប្រកបដោយសុភមង្គល ។

Soeun Virginia ៖ Mak Om je vous souhaite un joyeux anniversaire.

Vireakphal Sokhom រីករាយថ្ងៃកំណើតអ្នកបងស្រី ខ្ញុំនិងក្រុមគ្រួសារសូមជូនពរអ្នកបង ព្រមទាំងក្រុមគ្រួសារ មានជោគជ័យ សិរីសួស្តី សុភមង្គល និងជ័យជំនះគ្រប់ភារកិច្ច និងបំណងប្រាថ្នា។

ប័ណ្ណជូនពររបស់ លោក សំ វិជ្ជា ពី​សហរដ្ឋ​អាមេរិក

Huot Iv HAPPY BIRTHDAY

. សូមជូនពរជ័យ សិរីមង្គល
ទាំងទេពកោសល្យ តម្កល់កេរ្តិ៍ឈ្មោះ
Sangwawann Pech ពាក្យពេចន៍ពីរោះ
ស្របសព្វសម្រស់ យសចិត្តមេត្តា ។
. បណ្តុះបណ្តាល សព្វកាលស្មារតី
និពន្ធកវី ប្រុសស្រីខេមរា
អក្សរសិល្ស៍ជាតិ វាតវង្សដោយសារ
មេត្រីលៃច្បារ ចារចិត្តមិត្រផង ។
. ស្នាមញញឹមស្រស់ ពង្រស់សង្ឃឹម
កម្លាចិញ្ចឹម មិនត្រឹមគ្រួគ្រង
ចរិតស្និទ្ធស្នេហ៍ ជីពថែបំព្រង
ខិតខំចម្លង រាល់ដងដល់ទី ។
. ជាស្ត្រីខ្មែរ ស្និទ្ធស្នេហ៍ថែល្អ
ខេមរៈវប្បធម៌ បង្កសិរី
សូមមានសុខភាព ជ្រាបរៀបសព្វវ័យ
ប្រាជ្ញាស្មារតី ប្រិមប្រិយសម្ផស្ស ៕
ដោយគោរព និងមេត្រីភាពដ៏ខ្ពងខ្ពស់ពីខ្ញុំ កវី អ៉ីវហួត

កូន សីហា និង ខ្ញុំ កាលពី​ សីហា មក​ជំនុំ​អ្នកនិពន្ធ នៅ​ស្រុក​បារាំង

កូន សីហា និង ខ្ញុំ កាលពី​ សីហា មក​ជំនុំ​អ្នកនិពន្ធ នៅ​ស្រុក​បារាំង

«ក្នុងឱកាសកំណើតរបស់អ្នកម៉ាក់ កូនសូមអនុញ្ញាតគោរពជូនពរអ្នកម៉ាក់ រួមទាំងក្រុមគ្រួសារ សូមអ្នកម៉ាក់ទទួលបាន សុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះនូវពរជ័យទាំងឡាយដែលមាននៅលើលោក។ ព្រះនឹងតាមថែរក្សាអ្នកម៉ាក់ ពិសេសសូមអ្នកឆាប់សម្រេចកិច្ចការនូវការដាក់ប្រកួតស្នាដៃដល់ប្អូនៗជំនាន់ក្រោយ ហើយកាន់តែពិសេសទៀតនោះ សូមឲ្យអ្នកម៉ាក់មានកម្លាំងបរិបូរណ៍ដើម្បីបញ្ចប់ការសរសេរសៀវភៅរបស់អ្នកម៉ាក់។ អំពីកូន កៅ សីហា ភ្នំពេញ»

«ជម្រាបសួរអ្នកម៉ាក់លោកប៉ា
កូនសូមជូនពរម៉ាក់​ និងលោកប៉ា ព្រមទាំងចៅ មានសេចក្តីសុុខសប្បាយ។
មួយរយៈនេះកូនរវល់ក្រោកពីកៅអីមិនរួចទេ ក្នុងកិច្ចការអក្សរសិល្ប៍ និងកិច្ចការរកទទួលទាន។
សូមអភ័យទោសឱ្យកូនផងដែលយឺតយ៉ាវមិនសូវបានសរសេរទៅអ្នកម៉ាក់។
នេះជាកាដជូនពររបស់កូន!!!

ឡឹក ជំនោរ (ប៉ាកកាខ្មែរ)»

នៅមាន​អ្នក​ដទៃ​ផ្សេងទៀត ដែល​ខ្ញុំ​ពុំ​អាច​យក​មក​ផ្សាយ​បាន​អស់នៅគ្រានេះ។ អរគុណ​ច្រើន។

4 responses to “ខួបកំណើតធីតា​៧០វស្សា

  1. អបអរសាទរ ខួបកំណេីត អ្នកបងធំ🙏

    On Wed, Nov 22, 2017 at 7:07 PM អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន សូមស្វាគមន៍ wrote:

    > pechsangwawann posted: ខ្ញុំ​សូម​ថ្លែងអំណរ​គុណយ៉ាង​ច្រើន​ចំពោះ​ កវី យឹម
    > កិច្ចសែ និង​លោក សំ វិជ្ជា ដែល​បាន​តែង​
    > និង​រៀបចំ​កំណាព្យ​សម្រាប់​ជូន​ពរ​ខួប​កំណើត​៧០ឆ្នាំ​របស់​ខ្ញុំ។

    • ខ្ញុំ​សូម​ថ្លែងអំណរ​គុណបណ្ឌិតកវី យឹម
      កិច្ចសែ និង​លោក សំ វិជ្ជា ដែល​បាន
      យកចិត្តទុកដាក់​ចំពោះខ្ញុំហើយបាន
      និពន្ធកំណាព្យក្នុងថ្ងៃ​ខួប​កំណើត​ខ្ញុំ
      គម្រប់​៧០ឆ្នាំ​។ នេះជារង្វាន់ដ៏មានតម្លៃ
      បំផុតសម្រាប់ខ្ញុំ៕

    • ចាស សូមអរគុណ ។ ខ្ញុំរៀបចំសរសេរសៀវភៅជាច្រើនទៀត ជាអាទិ៍ សៀវភៅ
      ជីវប្រវត្តិរបស់ខ្ញុំ និងសៀវភៅប្រលោមលោកដែលខ្ញុំបានចេញផ្សាយលើទំព័រ
      សារព័ត៌មានខ្មែរ១ចំនួន និងបានផ្សាយក្នុងវិទ្យុជាតិកម្ពុជាក្នុងជំនាន់សង្គមរាស្រ្ត
      និយមនាអំឡុងឆ្នាំ១៩៦៨និងសៀវភៅមួួយចំនួនទៀតស្តីអំពីការតស៊ូក្នុងជិវិតខ្ញុំ
      នៅប្រទេសបារាំងទម្រាំបានឈានដល់កម្រឹតនេះ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s