រង្វាន់ជ័យលាភីលេខ២ កំណាព្យចំណងជើង មើលសត្វក្នុងសួន និពន្ធដោយ កវី ហូវ លីឃាង និងស្មូត្រដោយសិល្បករ យឹង យន។
រង្វាន់ជ័យលាភីលេខ២ កំណាព្យចំណងជើង មើលសត្វក្នុងសួន និពន្ធដោយ កវី ហូវ លីឃាង និងស្មូត្រដោយសិល្បករ យឹង យន។
បានផ្សាយក្នុង រង្វាន់អក្សរសិល្ប៍«សន្តិភាព»
សុន្ទរកថាស្វាគមន៍ ដោយ អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង
កម្មវិធីប្រកាសជ័យលាភីពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី៤ ឆ្នាំ២០១៨ ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨ នៅវិទ្យាស្ថានពុទ្ធិសាសនបណ្ឌិត្យ
រៀបចំដោយ សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង
អរគុណ ហេង ឧត្តម ដែលជួយរៀបចំ វីដេអូនេះ ហើយ អរគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ឹម រចនា ដែលបានជួយអានសុន្ទរកថារបស់ខ្ញុំ នៅក្នុងកម្មវិធី។
បានផ្សាយក្នុង រង្វាន់អក្សរសិល្ប៍«សន្តិភាព», អក្សរសិល្ប៍
សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង ប្រារព្ធពិធីប្រកាស “ជ័យលាភីពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី៤” ផ្នែកកំណាព្យ និងផ្នែករឿងខ្លី នៅថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។កម្មវិធីនេះ នឹងចាប់ផ្តើមម៉ោង១និង៣០នាទីរសៀល នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ យើងរៀបចំកិច្ចពិភាក្សាតុមូល ចំនួនពីរ។ ទី១ ចលនាសន្ដិភាពនិយមក្នុងរឿងខ្លីនិងប្រលោមលោកខ្មែរបច្ចុប្បន្ន និងទី២ សកលភាពនៃកំណាព្យខ្មែរបច្ចុប្បន្ន។ បន្ថែមពីនេះ សមាគមយើងខ្ញុំនឹងរៀបចំការចែករំលែកបទពិសោធតែងនិពន្ធពីសំណាក់កវី និងអ្នកនិពន្ធ ខ្មែរល្បីៗ ចំពោះប្រធានបទ ចលនាសន្តិភាពនិយមក្នុងស្នាដៃ។ ដោយឡែក ចំពោះវណ្ណកម្មកំណាព្យដែលបានទទួលរង្វាន់ជ័យលាភីអក្សរសិល្ប៍សន្តិភាព លើកទី៤ នឹងត្រូវស្មូត្រនៅក្នុងកម្មវិធី។
© ចំពោះសិទ្ធិខាងរូបថត! ដោយសារ នេះជាកម្មវិធីសាធារណៈ ខ្ញុំសូមក្តីអធ្យាស្រ័យពីចម្ងាយដើម្បីផ្សាយរូបថតខ្លះៗ នៅទីនេះ។ ដោយឡែក បញ្ហាសិទ្ធិបុគ្គលឯកជនផ្នែករូបថត ករណីចំពោះអ្នកដែលមានរូបថតជាប់នៅក្នុងកម្មវិធីនេះ តែលោកលោកស្រីពុំចង់បង្ហាញមុខនោះ សូមជម្រាបមកខ្ញុំ ខ្ញុំនឹងដកចេញ ដោយក្តីគោរព និងយោគយល់។
បានផ្សាយក្នុង រង្វាន់អក្សរសិល្ប៍«សន្តិភាព»
ក្នុងមានប្រធានស្ថាបនិកសមាគម ខ្ញុំសូមអរគុណយ៉ាងខ្លាំងអស់ពីចិត្តចំពោះលោកស្រី អ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស និងលោកស្រី អ្នកនិពន្ធ ស៊ិម ចាន់យ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយសចូលរួមផ្តល់វណ្ណកថា ចែករំលែកបទពិសោធក្នុងកម្មវិធី នៃសមាគមអ្នកនិពន្ធខ្មែររបស់យើង។
បានផ្សាយក្នុង Uncategorized
បានផ្សាយក្នុង រង្វាន់អក្សរសិល្ប៍«សន្តិភាព»
បានផ្សាយក្នុង រង្វាន់អក្សរសិល្ប៍«សន្តិភាព»
បានផ្សាយក្នុង រង្វាន់អក្សរសិល្ប៍«សន្តិភាព»
លោកស្រី ប៉ិច សង្វាវ៉ាន ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង Photo© Oudom HENG
សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង នឹងប្រកាសលទ្ធផលប្រកួតពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី៤ នៅរសៀលថ្ងៃសៅរ៍ ទី២៧មករា ខាងមុខនេះ។ ពិធីប្រកាសរង្វាន់ជ័យលាភី នឹងរៀបចំនៅវិទ្យាស្ថានពុទ្ធិសាសនបណ្ឌិត្យ។ ឆ្លៀតឱកាសនេះ វិទ្យុបារាំងអន្តរជាតិ បានអញ្ជើញលោកស្រី ប៉ិច សង្វាវ៉ាន ដែលជាប្រធានស្ថាបនិកសមាគម ធ្វើជាភ្ញៀវប្រចាំថ្ងៃ នៅរាត្រីនេះ។ លោកស្រី គឺជាអ្នកនិពន្ធរៀមច្បងមួយរូប និងជាអតីតអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ ចំនួន១៨ឆ្នាំ។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង RFI, លោកស្រី មានប្រសាសន៍ថា អក្សរសិល្ប៍សន្តិភាព ជាអក្សរសិល្ប៍ដែលជួយសង្គមឲ្យរីកចម្រើន ជួយជំរុញឲ្យមនុស្សរស់នៅចុះសម្រុះជាមួយគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី និងគ្មានអំពើហិង្សា។
សូមចុចស្តាប់ទីនេះ ៖ បទសម្ភាស ភ្ញៀវប្រចាំថ្ងៃ វិទ្យុ RFI ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨
បានផ្សាយក្នុង ក្រុមយុវអ្នកនិពន្ឋខ្មែរ, អក្សរសិល្ប៍, Uncategorized
សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំបរទេសបារាំង មានទុក្ខក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងដោយការបាត់បង់លោក ឈរ មីស៊ែល នាមដើម ឈរ ហ៊រ ឃៀង ដែលអតីតសមាជិកសកម្ម១រូបនៃសមាគម។ លោកជាអ្នកបម្រើវិទ្យុអាស៊ីសំឡេងខ្មែរ រយៈពេលច្រើនឆ្នាំតាមរយៈរឿងកំប្លែង ដែលលោកបានបាននិពន្ធនិងសម្តែងរួមជាមួួយបុគ្គលិកស័្មគ្រចិត្តនៃវិទ្យុអាស៊ី។
លោក ឈរ ហ៊រ ឃៀងបានចូលមរណភាពកាលពីថ្ងៃ ព្រហស្ប៍ទី១៨ មករា ឆ្នាំ២០១៨ ក្នុងគេហដ្ឋានរបស់លោកនៅសហរដ្ឋអាមេរិក។
សូមញាតិមិត្តជិតឆ្ងាយនិងសែលោហិតក្រុមគ្រួសារជ្រាបដំណឹងនេះ៕
បានផ្សាយក្នុង អក្សរសិល្ប៍