សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំបរទេសបារាំង មានទុក្ខក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងដោយការបាត់បង់លោក ឈរ មីស៊ែល នាមដើម ឈរ ហ៊រ ឃៀង ដែលអតីតសមាជិកសកម្ម១រូបនៃសមាគម។ លោកជាអ្នកបម្រើវិទ្យុអាស៊ីសំឡេងខ្មែរ រយៈពេលច្រើនឆ្នាំតាមរយៈរឿងកំប្លែង ដែលលោកបានបាននិពន្ធនិងសម្តែងរួមជាមួួយបុគ្គលិកស័្មគ្រចិត្តនៃវិទ្យុអាស៊ី។
លោក ឈរ ហ៊រ ឃៀងបានចូលមរណភាពកាលពីថ្ងៃ ព្រហស្ប៍ទី១៨ មករា ឆ្នាំ២០១៨ ក្នុងគេហដ្ឋានរបស់លោកនៅសហរដ្ឋអាមេរិក។
សូមញាតិមិត្តជិតឆ្ងាយនិងសែលោហិតក្រុមគ្រួសារជ្រាបដំណឹងនេះ៕