អក្សរសិល្ប៍សន្តិភាព លើកទី៤ ៖ រូបភាព​ខ្លះៗ​នៃកម្មវិធីប្រកាស​ “ជ័យលាភីពានរង្វាន់​អក្សរសិល្ប៍សន្តិភាព លើកទី៤”

 

សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង ​ប្រារព្ធ​ពិធី​ប្រកាស​ ជ័យលាភីពានរង្វាន់​អក្សរសិល្ប៍សន្តិភាព លើកទី៤ ផ្នែកកំណាព្យ និងផ្នែករឿងខ្លី នៅ​ថ្ងៃសៅរ៍ ទី​២៧ ខែមករា ឆ្នាំ​២០១៨​។​កម្មវិធីនេះ នឹង​​​ចាប់ផ្តើម​ម៉ោង​១និង​៣០នាទីរសៀល នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ រាជធានីភ្នំពេញ​។

ក្នុង​ឱកាស​នេះ យើង​​រៀបចំ​កិច្ចពិភាក្សាតុមូល ចំនួន​ពីរ។ ទី១ ចលនាសន្ដិភាពនិយមក្នុងរឿងខ្លីនិងប្រលោមលោកខ្មែរបច្ចុប្បន្ន   និងទី២ សកលភាពនៃកំណាព្យខ្មែរបច្ចុប្បន្ន។ ​បន្ថែមពីនេះ សមាគមយើង​ខ្ញុំនឹង​រៀបចំ​ការ​ចែក​រំលែក​បទពិសោធតែងនិពន្ធពី​សំណាក់​​កវី និងអ្នក​និពន្ធ ​ខ្មែរល្បីៗ​ ចំពោះ​ប្រធាន​បទ ចលនាសន្តិភាពនិយមក្នុងស្នាដៃ។ ដោយឡែក ចំពោះ​វណ្ណកម្ម​កំណាព្យដែល​បាន​ទទួល​រង្វាន់​ជ័យលាភីអក្សរសិល្ប៍សន្តិភាព លើកទី៤​ នឹង​ត្រូវ​ស្មូត្រ​នៅក្នុង​កម្មវិធី​។

© ចំពោះ​សិទ្ធិខាងរូបថត! ដោយ​សារ នេះជា​កម្មវិធី​សាធារណៈ ខ្ញុំ​សូម​ក្តីអធ្យាស្រ័យ​ពី​ចម្ងាយដើម្បីផ្សាយ​រូបថត​ខ្លះៗ នៅទីនេះ។ ដោយឡែក បញ្ហា​សិទ្ធិបុគ្គល​ឯកជនផ្នែករូបថត ករណីចំពោះ​អ្នក​ដែល​មាន​រូបថត​ជាប់​នៅក្នុង​កម្មវិធីនេះ តែ​លោកលោកស្រីពុំ​ចង់​បង្ហាញមុខនោះ សូម​ជម្រាប​មក​ខ្ញុំ ខ្ញុំ​នឹង​ដក​ចេញ  ដោយ​ក្តីគោរព និង​យោគយល់។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s