Monthly Archives: ខែ​មីនា 2018

ជួសជុលអង្គរ​ទំនុកច្រៀងនិពន្ធដោយកវី អ៊ីវ ​ហួត

 

PHOTO IV HUOT ORIGINAL

១- យើងកើតជាខ្មែរស្រឡាញ់ខ្មែរ

ជាតិយើងៗថែឱ្យសុខសប្បាយ

មានបានគ្រប់គ្នាទឹកមុខរីករាយ

សប្បាយចាយវាយចិញ្ចឹមគ្រួសារ។

២ – យើងបើកទ្វារចិត្តទទួលវប្បធម៌

ចំណានបវរល្អផុតលោកា

នៃទ្វីបទាំងប្រាំចងចាំរចនា

ចែកចេញគ្រប់គ្នាបំផុុសអង្គរ។

បន្ទរ  – យើងបណ្តាក់ខ្យងក្មេងចាស់ប្រុសស្រី

ប្រឌិតហើយឆ្នៃបង្កើតបង្ករសម្បត្តិសម្បូរណ៍

សប្បាយនគរជួសជុលអង្គរជាមួួយលោកា។

៣  – យើងចងគម្ពីសាមគ្គីសេដ្ឋកិច្ច

ក្បួនសង្គមកិច្ចសេរីថ្លៃថា្ល

បណ្តុះអ្នកប្រាជ្ញគ្រប់ផ្នែកវិជ្ជា

ជួយកម្ពុជាគ្រាប៉ាស៊ីហ្វីក៕

ដកស្រង់ចេញពីថាសចម្រៀង «នឹកស្រុក» NOSTALGIE

Collection MERVEILLES D’ANGKOR

Angkor Phnom Penh 2000

អង្គរ-ភ្នំពេញ-ប៉ារីស៍

 

 

 

 

“ពេលដែលត្រូវឃ្លាត”

នេះគឺជាចម្រៀងពិរោះបំផុតដែលខ្ញុំ​ស្រឡាញ់
ហើយបានយកទៅចាក់ផ្សាយក្នុងវិទ្យុបារាំងអន្្តរជាតិRFI ខេមរភាសា / RFI Khmerផង។
ទំនុកច្រៀង៖ កវី ព្រឿង ប្រណីត
បទភ្លេង៖ ឯល ប៊ុណ្ណា
 ច្រៀង ៖ ឯក ស៊ីដេ

លោកគ្រូ ប៊ុន ថាន់​ និងភរិយាសក់ អៀងព្រមទាំងកូន ប្រុសម៉ុង ហ្វី អនុស្សាវរីយ៍១ក្នុងពេលភៀសខ្លួន ដែល មិនអាចបំភ្លេចបានឡើយនៅភូមិនួនញ៉ាងប្រទេសលាវ

ខាងក្រោមនេះជាទំព័រដួងចិត្តដែលភរិយារបស់លោកគ្រូប៊ុន​ថាន់បានសរសេរទុក

ឱ្យខ្ញុំជាអនុស្សាវរីយ៍នៅក្នុងពេលដែលយើងបានស្គាល់គ្នានិងបានរស់នៅជាមួួយគ្នា

ក្នុងសាលាឆាន់ដ៏កញ្ចាស់មួយដែលគេបោះបង់ចោលក្នុងឃុុំ«នួនញ៉ាង»ប្រទេសលាវ។

សាលានោះគ្មានជញ្ជាំងទេ ជាសាលាក្នុងវាលរហោដ្ឋានមួួយដែលហ៊ុំព័ទ្ធដោយដើម

ឈើធំៗប្រៀបដូចជានៅក្នុងព្រៃស្រ្មសាន។  ក្នុងពេលយប់ម្តងៗ សម្លេងចចកវយំគួរឱ្យ

ភ័យខ្លាចខ្លាចណាស់ មិនត្រឹមតែប៉ុណ្ណោះមានទីនេះក៏បិសាចលងបន្លាចទៀតផង។

ប្រុសធំដែលកូនប្រុសខ្ញុំឈឺគ្រុនក្តៅស្រែករវើរវាយថា «យក្សធំណាស់ម៉ាម៉ង់»។

(MAMANគឺជាពាក្យហៅមាតាដែលគ្រួសារខ្ញុុុំមានទម្លាប់ហៅដូច្នេះតរៀងៗមកតាំង

ពីដើម​ ដែលប្រែជាខ្មែរថា« លោកម៉ាក់ ឬអ្នកម៉ាក់​ ឬម៉ាក់ ​ឬម៉ែទៅតាមទម្លាប់​នៃការ

និយមនិងថាន:វណ្ណះនៃគ្រួសារនិមួយៗក្នុងសង្គមខ្មែរយើង)។

នៅនោះមានបីសាចលងបន្លាច។ ចំណែកឯប្អូនប្រុសខ្ញុំម្នាក់ដែលឈឺគ្រុនក្តៅដែរបាន

ឃើញមនុស្សមាឌធំៗខ្ពស់កាប់ដើមចេកពន្លំលើក្បាលរបស់គេ។

ក្នុងពេលអាសន្ននោះ លោកគ្រូ ប៊ុនថាន់ដែលជាគ្រូកីឡាម្នាក់ធំខ្ពស់និងមានមនុស្សធម៌

ពេញបេះដូងបានអៀវស្វាមីខ្ញុុំដែលកំពុុងតែឈឺធ្ងន់ដើរមិនរួចពីភូមិមឿងភីនទៅភូមនួនញ៉ាង

ដែលមានចម្ងាយ១០គីឡូម៉ែត្រ ព្រោះ ​នៅទីនោះមានផ្ទះពេទ្យ។ សមាជិកគ្រួសារខ្ញុុំដែលមាន

ចំនួន១៨នាក់ត្រូវជំងឺគ្រុនចាញ់នៅតែខ្ញុំម្នាក់គត់។

ក្រុមគ្រួសារខ្ញុុំទាំងមូលមិនអាចបំភ្លេចគុណបំណាច់របស់លោកគ្រូប៊ុនថាន់ក្នុងគ្រាដ៏កំសត់

វេទនានេះបានឡើយ។ យើងតែងតែនឹកនិងស្វែងរកចង់ជួបលោកគ្រូនិងភរិយាព្រមទាំងម៉ុង

ហ្វីដែលជាកូនប្រុសរបស់លោកគ្រួនិងភរិយាឈ្មោះសក់ អៀងជានិច្ច​ ប្រសិនបើលោកគ្រូនិង

គ្រួសារនៅមានរស់រានមានជីវិតក្នុងប្រទេសណាក៏ដោយ។

សូមទាក់ទងតាមសារអេឡិចត្រូនិចនេះ​ aeke.sp@gmail.comនិងតាមគេហទំព័រនេះ៕

 

អក្្សរខ្មែរ​​ ស្រង់ចេញពីល្បែងប្រឡែងពាក្យ ​ដោយកវីអ៊ីវ​ហួត

អក្សរខ្មែរមានព្យញ្ជន:

សាមសឹបបីជាក់កំណត់ត្រា

ចំនួនព្រលឹងជាតិខេមរា

ព្រលឹងលិលាអង្គរវត្ត៕

 

រូបភាព

អ្នកគ្រូបណ្តូលចិត្ត​ ដោយ យឹម​ កិច្ចសែ

ឃ្លា កវី អ៊ីវ ហួត

«ឃ្លាពីរោះ​សង្គ្រោះ​វប្បធម៌

អ្នក​អាន​ត្រេកអរ​សរសេរ​សៀវភៅ»។

 

រូបភាព

ទាសាអតីតកាល ដោយ យឹម កិច្ចសែ

ក្តារស្ពានចាស់ ដោយ យឹម កិច្ច​សែ

អរគុណ​លោក សំ វិជ្ជា ដែលបាន​រចនា​កាព្យ​នេះ​។

លេងពស់ ពស់ចឹក ដោយ​ យឹម កិច្ចសែ

អរគុណលោក សំ វិជ្ជា ដែល​ជួយ​រចនាកំណាព្យ​នេះ។

រាត្រីសុបិនពណ៌ស្វាយ ដោយ យឹម កិច្ចសែ

អរគុណលោក សំ វិជ្ជា ដែល​ជួយ​រចនាកំណាព្យ​នេះ។