ខាងក្រោមនេះជាទំព័រដួងចិត្តដែលភរិយារបស់លោកគ្រូប៊ុនថាន់បានសរសេរទុក
ឱ្យខ្ញុំជាអនុស្សាវរីយ៍នៅក្នុងពេលដែលយើងបានស្គាល់គ្នានិងបានរស់នៅជាមួួយគ្នា
ក្នុងសាលាឆាន់ដ៏កញ្ចាស់មួយដែលគេបោះបង់ចោលក្នុងឃុុំ«នួនញ៉ាង»ប្រទេសលាវ។
សាលានោះគ្មានជញ្ជាំងទេ ជាសាលាក្នុងវាលរហោដ្ឋានមួួយដែលហ៊ុំព័ទ្ធដោយដើម
ឈើធំៗប្រៀបដូចជានៅក្នុងព្រៃស្រ្មសាន។ ក្នុងពេលយប់ម្តងៗ សម្លេងចចកវយំគួរឱ្យ
ភ័យខ្លាចខ្លាចណាស់ មិនត្រឹមតែប៉ុណ្ណោះមានទីនេះក៏បិសាចលងបន្លាចទៀតផង។
ប្រុសធំដែលកូនប្រុសខ្ញុំឈឺគ្រុនក្តៅស្រែករវើរវាយថា «យក្សធំណាស់ម៉ាម៉ង់»។
(MAMANគឺជាពាក្យហៅមាតាដែលគ្រួសារខ្ញុុុំមានទម្លាប់ហៅដូច្នេះតរៀងៗមកតាំង
ពីដើម ដែលប្រែជាខ្មែរថា« លោកម៉ាក់ ឬអ្នកម៉ាក់ ឬម៉ាក់ ឬម៉ែទៅតាមទម្លាប់នៃការ
និយមនិងថាន:វណ្ណះនៃគ្រួសារនិមួយៗក្នុងសង្គមខ្មែរយើង)។
នៅនោះមានបីសាចលងបន្លាច។ ចំណែកឯប្អូនប្រុសខ្ញុំម្នាក់ដែលឈឺគ្រុនក្តៅដែរបាន
ឃើញមនុស្សមាឌធំៗខ្ពស់កាប់ដើមចេកពន្លំលើក្បាលរបស់គេ។
ក្នុងពេលអាសន្ននោះ លោកគ្រូ ប៊ុនថាន់ដែលជាគ្រូកីឡាម្នាក់ធំខ្ពស់និងមានមនុស្សធម៌
ពេញបេះដូងបានអៀវស្វាមីខ្ញុុំដែលកំពុុងតែឈឺធ្ងន់ដើរមិនរួចពីភូមិមឿងភីនទៅភូមនួនញ៉ាង
ដែលមានចម្ងាយ១០គីឡូម៉ែត្រ ព្រោះ នៅទីនោះមានផ្ទះពេទ្យ។ សមាជិកគ្រួសារខ្ញុុំដែលមាន
ចំនួន១៨នាក់ត្រូវជំងឺគ្រុនចាញ់នៅតែខ្ញុំម្នាក់គត់។
ក្រុមគ្រួសារខ្ញុុំទាំងមូលមិនអាចបំភ្លេចគុណបំណាច់របស់លោកគ្រូប៊ុនថាន់ក្នុងគ្រាដ៏កំសត់
វេទនានេះបានឡើយ។ យើងតែងតែនឹកនិងស្វែងរកចង់ជួបលោកគ្រូនិងភរិយាព្រមទាំងម៉ុង
ហ្វីដែលជាកូនប្រុសរបស់លោកគ្រួនិងភរិយាឈ្មោះសក់ អៀងជានិច្ច ប្រសិនបើលោកគ្រូនិង
គ្រួសារនៅមានរស់រានមានជីវិតក្នុងប្រទេសណាក៏ដោយ។
សូមទាក់ទងតាមសារអេឡិចត្រូនិចនេះ aeke.sp@gmail.comនិងតាមគេហទំព័រនេះ៕