១- យើងកើតជាខ្មែរស្រឡាញ់ខ្មែរ
ជាតិយើងៗថែឱ្យសុខសប្បាយ
មានបានគ្រប់គ្នាទឹកមុខរីករាយ
សប្បាយចាយវាយចិញ្ចឹមគ្រួសារ។
២ – យើងបើកទ្វារចិត្តទទួលវប្បធម៌
ចំណានបវរល្អផុតលោកា
នៃទ្វីបទាំងប្រាំចងចាំរចនា
ចែកចេញគ្រប់គ្នាបំផុុសអង្គរ។
បន្ទរ – យើងបណ្តាក់ខ្យងក្មេងចាស់ប្រុសស្រី
ប្រឌិតហើយឆ្នៃបង្កើតបង្ករសម្បត្តិសម្បូរណ៍
សប្បាយនគរជួសជុលអង្គរជាមួួយលោកា។
៣ – យើងចងគម្ពីសាមគ្គីសេដ្ឋកិច្ច
ក្បួនសង្គមកិច្ចសេរីថ្លៃថា្ល
បណ្តុះអ្នកប្រាជ្ញគ្រប់ផ្នែកវិជ្ជា
ជួយកម្ពុជាគ្រាប៉ាស៊ីហ្វីក៕
ដកស្រង់ចេញពីថាសចម្រៀង «នឹកស្រុក» NOSTALGIE
Collection MERVEILLES D’ANGKOR
Angkor Phnom Penh 2000
អង្គរ-ភ្នំពេញ-ប៉ារីស៍