Monthly Archives: ខែសីហា 2018

នេះឬចិត្តប្រុស?វណ្ណកម្មទី១របស់ខ្ញុំផ្សាយឆ្នាំ១៩៦៨

ខ្ញុំ​បានចាប់ផ្តើមបម្រើអក្សរសាស្រ្តជាតិយើងតាំងពីឆ្នាំ១៩៦៨ គីតាំងពីក្នុងយុវវ័យម្ល៉េះដោយបានសរសេររឿងពិតមួួយរបស់នារីម្នាក់ដែលរៀនក្នុងវិទ្យាល័យព្រះយុគន្ធរដូចខ្ញុំដែរ តែគេរៀនថ្នាក់ធំជាងខ្ញុំ។ កាលនោះ ខ្បាននិពន្ធរឿង«នេះឬចិត្តប្រុស?»ប្រើរហស្សនាមថា«​ព្រហ្ម​ សុទ្ធធីតា»ចេ្ផញផ្សាយនៅឆ្នាំ១៩៦៨តាមសារព័ត៌មាន«កោះសន្តិភាព»ដែលមានលោក«ជូ ថានី»ជាចាងហ្វាង។ ក្នុងឆ្នាំដដែលនោះ ប្រលោមលោកទី១របស់ខ្ញុំនេះត្រូវបានលោកម៉ៅ ប៊ុនថនសុំយកទៅផ្សាយក្នុង«នាទីភាគនិទានរឿងប្រលោមលោក»តាមរលកអាកាសនៃវិទ្យុជាតិនៅភ្នំពេញរយះពេល៣ខែទើបចប់។ សូមបញ្ជាក់ដែរថា​ លោក«ម៉ា ឡៅពី»បាននិពន្ធចម្រៀង១បទដែលមានចំណងជើងថា​«នេះឬចិត្តប្រុស?»ដែលច្រៀងដោយអ្នកស្រិ«សូ​ សាវឿន»​ដែលរស់នៅប្រទេសបារាំងសព្វថ្ងៃនេះ។ខ្ញុំនឹងសរសេរលំអិតក្នុងសៀវភៅជីវប្រវត្តិរបស់ខ្ញុំដែលត្រូវសរសេរឆ្នាំនេះក្រោយពីបានសរសេរចប់រឿងពិតក្នុងរបបប្រល័យពូជសាសន៍ជាមួយប្អូនស្រិខ្ញុំ២នាក់ដោយប្រើនាមត្រកូលផ្ទាល់ខ្លួនគឺ«ព្រហ្ម»ដើម្បីជាមធ្យោបាយរក មិត្តរួមថ្នាក់តាំងពីបថមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ មិត្តនារីនិងមិត្តរួមថ្នាក់ក្នុងអនុវិទ្យាល៏យ វិទ្យាល័យ​ និង«មហាវិទ្យាល័យនិតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច» មហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្រ្»ព្រមទាំង«មហាវិទ្យាល័យគរុកោសល្យ»ត្រូវបែកគ្នាព្រោះតែសង្គ្រាមនិងការភៀសខ្លួនចេញពីមាតុភូមិកំណើតដើម្បីគេចចេញពីរបបប្រល័ួយពូជសាសន៍។«។ សូមជ្រាបបដេរថា​ ក្រោយពីរៀបការ ខ្ញុំពាក់ឈ្មោះស្វាមីីទាំងមូលគឺ «ប៉ិច ឈុន»នៅភ្នំពេញ​ (មិនដុចនៅ ស្រុកបារាំងទេ ស្រី្តដែលរៀបការពាក់នាមត្រកូលស្វាមី គឺ ប៉ិច និងប្រើអត្តនាមរបស់ខ្លួនដដែល«ប៉ិច ​សង្វាវ៉ាន»គឺឈ្មោះដែលខ្ញុំប្រើរាល់ថ្ងៃ ​)។
«ក្នុងវិស័យអក្សរសាស្ត្រ ខ្ញុំបាននិពន្ធរឿង«នេះឬចិត្តប្រុស?»ឆ្នាំ១៩៦៨ដោយដាក់រហស្សនាមថា «ព្រហ្ម សុទ្ធធីតា»។ គឺជារឿងរបស់នារី២នាក់ដែលបាននិយាយរឿងពិតរបស់គេប្រាប់ខ្ញុំ ។ ម្នាក់នៅភ្នំពេញនិងម្នាក់
ទៀតនៅព្រៃវែង។
អនុស្សាវរីយ៍១ដែលចាំមិនភ្លេចគឺ កាលនោះ មានអ្នកស្តាប់រឿងប្រលោមលោកដែលជាវណ្ណកដំបូងរបស់ខ្ញុំម្នាក់
បានតែងចម្រៀងខ្ញុំ១បទបន្ទាប់ពីរឿងនេះបានផ្សាយតាមសារព័ត៌មាន«កោះសន្តិភាព»ដែលមានលោក«ជូ ថានី»ជាចាងហ្វាង។
ក្នុងឆ្នាំដដែលនោះ ប្រលោមលោកទី១របស់ខ្ញុំនេះត្រុវបានលោក«ម៉ៅ ប៊ុុនថន»សុំយកទៅផ្សាយក្នុង
«នាទីភាគនិទានរឿងប្រលោមលោក»តាមរលកអាកាសនៃវិទ្យុជាតិនៅភ្នំពេញរយះពេល៣ខែទើបចប់។ សូមបញ្ជាក់ដែរថា​ លោក«ម៉ា ឡៅពី»ក៏បាននិពន្ធចម្រៀង១បទមានចំណងជើងថា​«នេះឬចិត្តប្រុស?»។ បទនេះច្រៀងដោយអ្ន្នកស្រីសូ សាវឿន
កាលនោះ អ្នកស្តាប់របស់ខ្ញុំម្នាក់ឈ្មោះ «ជា ម៉ាក់លីន»បាននិពន្ធបទ «សំណោកយុុវនារីនិពន្ធ»ដើម្បីលើក
ទឹកចិត្តខ្ញុំក្រោយពីបានដឹងថា«មានអ្នកស្តាប់ម្នាក់នៅខេត្តកំពង់ឆ្នាំងឈ្មោះ«ឃ្នុះ ទាំ»បានទិទៀនថា«ខ្ញុំសរសេរ
រឿងពិតរបស់ខ្ញុំហើយបង្អាប់ប្រុសៗ»។ ខ្ញុំតូចចិត្តពេកក៏បាននិយាយជម្រាបអ្នកស្រី«ជា ​ម៉ាក់លីន»​អ្នកស្តាប់ម្នាក់
ដែលសរសើររឿងដែលខ្ញុំនិពន្ធដំបូងនេះ។​ អ្នកបង ជាម៉ាក់លីនក៏បាននិពន្ធទំនុកច្រៀង១តាមលំនាំបទ«នេះឬចិត្
ប្រុសដាក់ចំណងជើង«សំណោកយុវអ្នកនិពន្ធនារី»។ បទនេះមានទំនុកថា
«គ្រាន់តែខ្ញុំចងក្រងប្រលោមលោក
មតិគគោកពេបជ្រាយជេរស្តី
គិតទៅនារីគ្មានសិទ្ធសេរី
បើចង់ធ្វើល៏អ្វីក៏ខុសទាំងអស់។
ខំរៀនពីតូចរហូតពេញវ័យ
វិជ្ជាថ្លាថ្លៃគ្មានបានការសោះ
សាកល្បងចំណេះប្រែក្លាយជាខុស
គេចោទដាក់ទោសថាខុសក្រិត្យក្រម»
ខ្ញុំនឹងសរសេរលំអិតក្នុងរឿង «ខ្ញុំជាស្រី»ដែលត្រូវនិពន្ធឆ្នាំ២០១៨នេះ។
ផ្ទះអ្នកបងជា ម៉ាក់លីនដែលជាអ្នកនិពន្ធបទនេះ ដើម្បីលើកទឹកចិត្តខ្ញុំ ស្ថិតនៅម្តុំអាគារអាយស្ម័យយានកម្ពូជា។​ខ្ញុំសង្ឃឹមថានិងបានទទួលដំណឹងពីអ្នកបង៕

បទសម្ភាសន៍​កវី អ៊ីវ ហួត អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរនៅ​បរទេស​ ប្រចាំប្រទេស​

នេះ​គឺជា​បទសម្ភាសន៍​របស់​កវី អ៊ីវ ហួត អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរនៅ​បរទេស​ ប្រចាំប្រទេស​ ជាមួយ​នឹង​ទូរទស្សន៍​ CNC ។ អរគុណ​លោក​អនុប្រធាន ដែល​បាន​លើកឡើងពីឈ្មោះ​ខ្ញុំ និង​សមាគម​យើង។ សូម​កោត​សរសើរ​ការ​ខំប្រឹង​ប្រែង​របស់​លោក​អនុប្រធាន។

អរគុណអ្នកនិពន្ធ ហេង ឧត្តមដែលបានជួយចុះផ្សាយបទសម្ភាសន៍នេះក្នុងគេហទំព័រ​របស់ខ្ញុំ៕​

 

វិញ្ញាណ​រូប​ចម្លាក់

វិញ្ញាណ​រូប​ចម្លាក់ ច្រៀងដោយលោក ស៊ិន ស៊ីសាមុត

និងច្រៀងឡើងវិញដោយ ថាច់ សូលី

១ – សំពាយ​ភ័ព្វព្រេង​បុពេប្រឌិត

ព្រះ​ព្រហ្ម​លិខិត​និមិត្ត​ជីវិត​មានតម្លៃ

រូប​ចម្លាក់​ឆ្លាក់​ជាប់​ដួង​ហឫទ័យ

សម្ផស្ស​សម្រស​ចរណៃ​ចង​ជា​និស្ស័យ​ឧត្តម។

 

២ – សន្តោសប្រណី​អាល័យ​មេត្តា

រស្មីតារា​បំភ្លឺ​វេហា​ចិន្តាសុខំ

សែន​ស្រណោះ ស្រណោះ​សម្តី​មុំ

សុំ​កុំ​បំភ្លេច​រូប​ខ្ញុំ​ចិត្ត​រស់​លើ​ភ្នំ​ទឹក​ភ្នែក។

 

បន្ទរ – កន្សែង​ស្នាដៃ​អូន​ប៉ាក់​

កន្សែង​ចាក់​ជូត​ទឹក​ភ្នែក

ពេល​ណា​ទឹក​នេត្រា​ហូរជ្រែក​

កន្សែង​អូន​រំលេក​បំបែក​ក្តី​ទុក្ខ​ជូន​បាន។

 

៣ – ធម្មជាតិ​ប្រណីត​លោហិត​ភក្តី​

ជួយ​ឲ្យ​ពរ​ជ័យ

ជប់​រាង​កាយ​ស្រី​ឲ្យ​មាន​វិញ្ញាណ

រូប​ចម្លាក់​សូម​អ្នក​កុំ​នឹក​ស្មាន

ថា​រៀម​បំភ្លេច​កល្យាណ

បំភ្លេច​ភព​ស្ថាន​ស្នេហ៍​អូន៕

 

អនុស្សាវរីយ៍​ក្នុង​យុវវ័យ​របស់​ខ្ញុំ​

ពេល​ដែល​ខ្ញុំ​ស្តាប់​ចម្រៀង​ សម្រស់​ឆ្នេរកែប (បុប្ផា​ឆ្នេរកែប) ម្តងៗ អនុស្សាវរីយ៍​នៃ​យុវវ័យ​របស់​ខ្ញុំ​លេច​ធ្លោ​រស់​រវើក​ឡើងវិញ ក្នុង​ដួង​អារម្មណ៍​របស់ខ្ញុំ​ជានិច្ច។

តាម​ពិត ខ្ញុំ​គ្មាន​រឿង “ស្នេហា” ទាក់​ទង​នឹង​ឆ្នេរ​កែប​ដូច​ទំនុក​ច្រៀង​នេះទេ ប៉ុន្តែ ខ្ញុំ​មាន​អនុស្សាវរីយ៍​ក្នុង​គ្រួសារ​ខ្ញុំ​ទាំង​មូល។ រូប​ភាព​ទាំង​អស់​ដែល​កប់​បាត់​ក្នុង​ពេល​កន្លលង​ទៅ​៤៤ឆ្នាំ​រស់​រវើក​ ជាថ្មី​ឡើងវិញ ដូច​ខ្សែ​ភាព​យន្ត​បណ្តាល​ឲ្យ​ចិត្ត​ខ្ញុំ​សប្បាយ​រីករាយ​ក្នុង​បេះ​ដូង​ដែល​មិន​ធ្លាប់​មាន​វិបត្តិ​ស្នេហា​សោះឡើយ។

ស្ទើរ​តែរាល​ចុង​សប្តាហ៍ លោក​ប៉ា​តែង​តែ​នាំ​អ្នក​ម្តាយ​ខ្ញុំ​និង​បុត្រីបុត្រា​ទាំង​១២នាក់​ទៅ​កម្សាន្ត​នៅក្រុង​កែប​ និង​មុជ​ទឹក​សមុទ្រ​ក្តៅ​ឧណ្ហៗ​។ ឆ្ន​១៩៦៤ ខ្ញុំ​មាន​ន័យ​១៧ឆ្នា​រៀន​ថ្នាក់​ទី​៣ទំនើប​ជជាតិ​ (Classe de 3ème) នៃ​វិទ្យាល័យ​ប្រះ​យុគន្ធរ​។

  1. ពេល​លោក​ប៉ា​ខ្ញុំ​មាន​ប្រសាសន៍​ប្រាប់​កូនៗ​ថា “ស្អែក​ទៅ​កែប” ខ្ញុំ​រំភើប​រីករយ​ក្រៃលែង។ រាត្រី​នោះ ខ្ញុំ​គេង​មិន​លក់​ទល់ភ្លឺ ពីព្រោះខ្ញុំ​សប្បាយនិងរំភឺប​ចិត្ត​ពេក​។ ពេល​ធ្វើ​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ក្រុង​កែប ទោះបី​ក្នុង​រថយន្ត​ម៉ាក់​ម៊ែរសឺដេសធុន​១៨០ (Mercedès 180) ពណ៌​ទឹក​ប្រាក់​របស់​យើង​ ដែលច​​ង្អៀត​ណែន​ពិតមែន តែ​អំណរ​រីករាយ​​បាន​ធ្វើ​ឲ្យ​យើង​ភ្លេច​គិត​ពីការ​ចង្អៀត​ និង​ភ្លេចការ​ចុកចាប់​ភ្លៅ​ដែល​ឱ្យប្អូន​ស្រី​ប្រុស​តូច​ៗ​អង្គុយ​ពី​លើ។ សូម​បញ្ជាក់​ថា ក្នុង​រថយន្តរបស់​យើង​មាន​១៤នាក់ គឺ​លោក​ប៉ាលោកស្រីមាតាដែលពួកខ្ញុំជាបុត្រីបុត្រា​ហៅតាមបារាំងថា​ម៉ាម៉ង់ (maman) ដែលខ្មែរយើងតែងតែហៅថា«​ម៉ាក់​ ខ្ញុំ​និង​ប្អូន​ទាំងអស់​គ្នា​ចំនួន​១២នាក់។​
  • មួយ​ថ្ងៃ​ដល់​ល្ងាច​ ពួក​យើង​អង្គុយ​ត្រាំ​ទឹក​សមុទ្រ​ក្តៅ​ឧណ្ហៗ​ជិត​ឆ្នេរ​ និង​កាយ​ខ្សាច់​រើស​សំបក​គ្រំ​ និង​លៀ​ស។ ទឹក​សមុទ្រ​បោកបក់​មក​ប៉ះ​ប្រាណខ្ញុំដែលអង្គុយត្រាំទឹក​មួយ​កំណាត់​ខ្លួន​ គួរ​ឲ្យ​សប្បាយ​ពន់​ពេក។ ពេលវេលា​៤៤ឆ្នាំបាន​កន្លងទៅ​យូរយារ​ណាស់​មកហើយ ប៉ុន្តែ​អនុស្សាវរីយ៍នៃក្រុម​គ្រួសាររបស់យើង​នៅ​ទី«ក្រុង​កែបនិងកំពង់សោម»​នៅ​តែ​រស់​រវើកជានិច្ចក្នុងដួងអារម្មណ៍​។ ក្នុងឆ្នាំ​២០០៨ ក្រុមគ្រួសារ​ខ្ញុំ​ទាំងមូល​ បាន​ត្រឡប់​ទៅ​កម្សាន្នៅទី​ក្រុង​កែប​ជា​ថ្មី ប៉ុន្តែ​ទិដ្នភាព​ទី​នោះបាន​ប្រែ​ផ្លាស់ខុស​ពី​មុន​ស្រឡះ ការ​រៀប​ចំ​ក្រុង​កែប​តាមបែប​ទំនើប​និយមប្រៀបបីដូចជា​ខ្សាច់​សមុទ្រ​ដែលរលក​ទឹក​ជះ​មក​កប់​ពន្លិច​អនុស្សាវរីយ៍​ដ៏​ត្រកាល​នៃក្រុម​គ្រួសារយើង​ គ្មាន​សល់​អ្វី​បន្តិច​សោះឡើយ។ នៅ សល់​តែ​រូប​ភាព​អនុស្សាវរីយ៍​ចាស់​ក្នុង​ខួរ​ក្បាល​ និង​អារម្មណ៍របស់​ខ្ញុំ​តែប៉ុណ្ណោះ។
  • ខ្ញុំ​សូម​អញ្ជើញ​ប្រិយ​មិត្ត​អ្នក​អាន​របស់​ខ្ញុំ​បណ្តែត​អារម្មណ៍​តាមចម្រៀង១បទដែលមានចំណងជើងថា​ “សម្រស់​ឆ្នេរកែប»​ ប្រិយមិត្ត ប្រិយមិត្ត​នារី ដែ​ល​មាន​អនុវស្សារីយ៍​ដូច​ទំនុក​ច្រៀង​នេះ សូមឱ្យ​អនុស្សាវរីយ៍ទាំង​ប៉ុន្មាន​រស់​រវើកឡើងវិញ​តាមរយះទំនុកច្រៀងខាងក្រោមនេះ។
  • សូមជ្រាបថា ចម្រៀងនេះបកស្រាយដោយតារាចម្រៀងឯកសម្លេងមាសគ្មានពីរគឺលោក«ស៊ីន ស់ីសាមុត»ដែលជា
  • បិតារបស់លោក ស៊ីន ច័ន្ទឆាយា៕

រូបថតយកពី៖construction-property.com

បុប្ផា​ឆ្នេរកែប

ច្រៀងដោយលោក ស៊ីន ស៊ីសាមុត

១ – ទឹកកែបហែបហែលដោយហ្វូងសារាយ
សម្លឹងពីឆ្ងាយគួរឲ្យស្រណោះ
ជាប់នេត្រសង្កេតយល់នូវសម្រស់
ទេសភាពនាឆ្នេរកែបនោះ
សែនល្អស្រស់ចំណាន ។
២ – ល្អដោយបុប្ផាផ្កាស្រស់ចម្លែក
លាស់ចេញចាកពីមែកនៅក្នុងឧទ្យាន
ក្លិនដ៏ក្រអូបជាប់ក្នុងប្រាណ
នឹកមមៃរំពៃចង់បានកល្យាណមករួមវាសនា ។
បន្ទរ – លម្អ​នៃឆ្នេរកែបសមដោយចុងស្រល់
លម្អ​និមលសមដោយកេសា
បបោសអង្អែលប្រឡែងនឹងស្មា
នៅពេលរៀមបិទនេត្រានិទ្រាតែងស្រមៃ។
៣ – ឃើញតែសម្រស់នៃផ្កាត្រកួន
រៀមបានក្លិនខ្លួនស្ងួនចរណៃ
ធ្វើម្ដេចរៀមនឹងដាច់អាល័យ
តើធ្វើម្ដេចរៀមនឹងបានថ្លៃ
ចរណៃជាគូគាប់អើយ ៕

បទភ្លេង និង​ទំនុកច្រៀង​ ដោយ ពៅ ស៊ីផូ
ច្រៀង​ដោយ​ ស៊ិន ស៊ី​សាមុត​
ឆ្នាំ​១៩៥៦

***

ខ្ញុំ​សូម​បញ្ជាក់ថា ចម្រៀង​ “សម្រស់​ឆ្នេរកែប​” បាន​ដាស់​អនុស្សាវរីយ៍​រវាង​មិត្ត​នារី​រួម​ថ្នាក់​របស់​ខ្ញុំ​នាម ឡេង រិទ្ធី​ (LENG Rithy) នៃ​ថ្នាក់​ទី​១ទំនើប (Classe de 1ème F) នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្តិ (Lycée Preah Sisowath) ឲ្យ​ផុស​ឡើង​ហាក់​ដូច​ជា​នៅ​ថ្មី​ស្រស់ៗ។ រិទ្ធី​បាន​បបួល​ខ្ញុំ​និង​ស្វាមី​ខ្ញុំ​ទៅ​លេង​កែប​ជាមួយ​គេ​ម្តង​ដែរ ក្នុង​១៩៦៩។ ខ្ញុំ​មាន​សង្ឃឹម​ថា​ ឡេង រិទ្ធី នៅ​រស់​រាន​មាន​ជីវិត​។ សូម រិទ្ធី ដឹង​ថា ព្រហ្ម​ សង្វាវ៉ាន នៅរស់​នៅ​ក្នុង​ប្រទេស​បារាំង។ សង្វាវ៉ាន នឹក​ រិទ្ធី ខ្លាំង​ណាស់។ ខ្ញុំ​មិន​ភ្លេច​ទេ រិទ្ធី បាន​បេះ​ផ្លែ​ទឹក​ដោះនៅ​ផ្ទះ​រិទ្ធី​យក​មកឲ្យ​ខ្ញុំ​ជា​ច្រើន​។ ពាក្យ​ដែ​ល​រិទ្ធី​សរសើរខ្ញុំ​ទាំង​ប៉ុន្មាន​ ខ្ញុំ​នៅ​ចាំ។ ខ្ញុំ​ក៏​នៅ​ចាំ​ពាក្យ​ដែល​មិត្ត​នារី​រួម​ថ្នាក់​យើង​ឈ្មោះ TING ING សរសើរ​ដែរ។ សង្ឃឹមថា មិត្តនារី​ខ្ញុំ​ទាំង​ពីរ​រូប​នេះទាក់​ទង​ខ្ញុំ​នៅ​កន្លែង​នេះ។

ប៉ិច​ សង្វាវ៉ាន (PECH Sangwawann)

នាមដើម ព្រហ្ម​ សង្វាវ៉ាន (PROM Sangwawann)

មរណភាពលោក យូ ​បូអតីតប្រធានសមាគមអ្នក និពន្ធខ្មែរប្រចាំប្រទេសកម្ពុជា

ខ្ញុំមានការរំជួលចិត្តនិងសោកស្តាយជាខ្លាំង នៅពេលបានទទួលដំណឹងក្រៀមក្រំដែលហេង ឧត្តមបានផ្ញើមកខ្ញុំថា «លោក យូ ​បូដែលជាអតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ ប្រចាំប្រទេស
កម្ពុជាបានចូលមរណភាព»។
ខ្ញុំនិងគ្រួសារសូមចូលរួមនិងរំលែកទុកដ៏សោកសៅនេះពីចម្ងាយ។

អនុស្សាវរីយ៍ល្អៗនៃទំនាក់ទំនងផ្នែកអក្សរសាស្រ្តអក្សរសិល្យ៍ខ្មែរតាំង៣០ឆ្នាំកន្លងទៅជាមួួយលោក យូ​បូទៅនៅតែដៅជាប់ក្នុងចិត្តខ្ញុំមិនអាចរលត់
បានឡើយ ជាពិសេសក្មុងឆ្នាំ២០០៤ ឆ្នាំៗដែលខ្ញុំនិងស្វាមីខ្ញុំបានទៅ
មាតុប្រទេសជាលើកដំបូង យើងទាំងពីរបានទៅជួបលោកដល់គេហដ្ឋាន
របស់លោកយូ បូនៅព្រែកប្រា។ រូបភាពនោះ
រមែងលេចធ្លោម្តងម្កាលក្នុងសតិអារម្មណ៍ខ្ញុំដែលុគ្មានអ្វីក្រៅពីការ «ស្រឡាញ់អក្សរសាស្ត្រខ្មែរយើងនិងសន្តានចិត្ដដ៏ថ្លៃថ្នូរនៃមិត្តភាពនិងភាតរភាពរវាងយើងទាំងពីរដែលជាចំណងចងភ្ជាប់ទំនាក់ទំនងរវាងលោក យូ​បូនិងខ្ញុំដែលជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរដូចគ្នា»។ គឺបានន័យថា «ព្រោះតែសេចក្តីស្រឡាញ់អក្សរសាស្រ្តជាតិដ៏មុះមុតនេះហើយទើបយើងបានបង្កើតសមាគមនេះឡើងហើយយើងឆ្លៀតពេលបម្រើការងារក្នុងពេលដែលយើងទំនេរពីការងារចញ្ចឹមជីវិត»។ ឪ! ព្រះជាម្ចាស់ ខ្ញុំបានបាត់បង់មិត្តភក្ដិដែលជាអតីតសមាជិកសមាគមអ្នកនិពន្ធខ្មែរមួយចំនួនហើយគឺលោក​លាង ហាប់អាន លោក លឹម លាងជិន លោក ឡាំង ប៉េងសៀក កញ្ញា ជា ម៉ាក់លីន និងបងធម៌២រូបទៀតគឺ លោក ដជូ ថានី​ នឹង
លោក ម៉ៅ ប៊ុនថន ក្នុងរបបខ្មែរក្រហម។ ការ បាត់បង់មានទំហំស្មើការបាត់
បង់សាច់សារលោហិតផ្ទាល់នេះបានធ្វើឱ្យខ្ញុំសោកស្តាយមិនទាន់បាត់នៅឡើយ។ ថ្ងៃនេះ ខ្ញុំត្រូវំបាត់បង់លោកយូ ​បូ១រូបទៀត… រូបំ ទុក្ខំ អនត្តា។ រូបកាយយើងជារបស់ដែលយើងខ្ចីមកតែមួយរយះប៉ុណ្ណោះ។ «មានរូបគឺមានទុក្ខ»

សរសេរជាមួួយទឹកភ្នែកនឹងការរន្ធត់ចិត្តនៅថ្ងៃ៨ ខែសីហាឆ្នាំ២០១៨ ។
ប៉ិច សង្វាវ៉ាន ហៅ ព្រហ្ម ​សុទ្ធធីតា

L’image contient peut-être : une personne ou plus et texte

Kanitha Neng

នេង កន្និដ្ឋា៖ លោកគ្រូផ្តាំថា (សូមផ្តន្ទាទោសមនុស្សអាក្រក់ដោយចុងប៉ាកា គេនឹងឈឺចាប់ដោយការស្អុយឈ្មោះម៉ឺនឆ្នាំ) (ធ្វើជាអ្នកនិពន្ធឋបើសរសេរតែរឿងស្នេហាស្រីប្រុសកុំសរសេរ)
សិស្សម្នាក់នេះចងចាំជានិច្ច សូមវិញ្ញាណខន្ឋលោកគ្រូបានដល់សុខគតិភពកុំបីឃ្លាងឃ្លាត

****

ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​គម្រប់​មរណភាព ៧ថ្ងៃ របស់​ព្រឹទ្ធាចារ្យ​និពន្ធ យូ បូ (ត្រូវនឹងថ្ងៃទី​១៣សីហា​២០១៨) ខ្ញុំ​បាន​ផ្តាំ​ អ្នកនិពន្ធ ឡឹក ជំនោរ ដែល​ជា​អនុប្រធាន​សមាគម​អ្នកនិពន្ធខ្មែរ នៅភ្នំពេញ ជួយ​ចូលរួម​ថវិកា​បុណ្យដែរ។ សូម​វិញ្ញាណក្ខន្ធ​លោក យូ បូ សោយសុខ​នៅបរលោក។