ខ្ញុំមានការរំជួលចិត្តនិងសោកស្តាយជាខ្លាំង នៅពេលបានទទួលដំណឹងក្រៀមក្រំដែលហេង ឧត្តមបានផ្ញើមកខ្ញុំថា «លោក យូ បូដែលជាអតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ ប្រចាំប្រទេស
កម្ពុជាបានចូលមរណភាព»។
ខ្ញុំនិងគ្រួសារសូមចូលរួមនិងរំលែកទុកដ៏សោកសៅនេះពីចម្ងាយ។
អនុស្សាវរីយ៍ល្អៗនៃទំនាក់ទំនងផ្នែកអក្សរសាស្រ្តអក្សរសិល្យ៍ខ្មែរតាំង៣០ឆ្នាំកន្លងទៅជាមួួយលោក យូបូទៅនៅតែដៅជាប់ក្នុងចិត្តខ្ញុំមិនអាចរលត់
បានឡើយ ជាពិសេសក្មុងឆ្នាំ២០០៤ ឆ្នាំៗដែលខ្ញុំនិងស្វាមីខ្ញុំបានទៅ
មាតុប្រទេសជាលើកដំបូង យើងទាំងពីរបានទៅជួបលោកដល់គេហដ្ឋាន
របស់លោកយូ បូនៅព្រែកប្រា។ រូបភាពនោះ
រមែងលេចធ្លោម្តងម្កាលក្នុងសតិអារម្មណ៍ខ្ញុំដែលុគ្មានអ្វីក្រៅពីការ «ស្រឡាញ់អក្សរសាស្ត្រខ្មែរយើងនិងសន្តានចិត្ដដ៏ថ្លៃថ្នូរនៃមិត្តភាពនិងភាតរភាពរវាងយើងទាំងពីរដែលជាចំណងចងភ្ជាប់ទំនាក់ទំនងរវាងលោក យូបូនិងខ្ញុំដែលជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរដូចគ្នា»។ គឺបានន័យថា «ព្រោះតែសេចក្តីស្រឡាញ់អក្សរសាស្រ្តជាតិដ៏មុះមុតនេះហើយទើបយើងបានបង្កើតសមាគមនេះឡើងហើយយើងឆ្លៀតពេលបម្រើការងារក្នុងពេលដែលយើងទំនេរពីការងារចញ្ចឹមជីវិត»។ ឪ! ព្រះជាម្ចាស់ ខ្ញុំបានបាត់បង់មិត្តភក្ដិដែលជាអតីតសមាជិកសមាគមអ្នកនិពន្ធខ្មែរមួយចំនួនហើយគឺលោកលាង ហាប់អាន លោក លឹម លាងជិន លោក ឡាំង ប៉េងសៀក កញ្ញា ជា ម៉ាក់លីន និងបងធម៌២រូបទៀតគឺ លោក ដជូ ថានី នឹង
លោក ម៉ៅ ប៊ុនថន ក្នុងរបបខ្មែរក្រហម។ ការ បាត់បង់មានទំហំស្មើការបាត់
បង់សាច់សារលោហិតផ្ទាល់នេះបានធ្វើឱ្យខ្ញុំសោកស្តាយមិនទាន់បាត់នៅឡើយ។ ថ្ងៃនេះ ខ្ញុំត្រូវំបាត់បង់លោកយូ បូ១រូបទៀត… រូបំ ទុក្ខំ អនត្តា។ រូបកាយយើងជារបស់ដែលយើងខ្ចីមកតែមួយរយះប៉ុណ្ណោះ។ «មានរូបគឺមានទុក្ខ»
សរសេរជាមួួយទឹកភ្នែកនឹងការរន្ធត់ចិត្តនៅថ្ងៃ៨ ខែសីហាឆ្នាំ២០១៨ ។
ប៉ិច សង្វាវ៉ាន ហៅ ព្រហ្ម សុទ្ធធីតា

នេង កន្និដ្ឋា៖ លោកគ្រូផ្តាំថា (សូមផ្តន្ទាទោសមនុស្សអាក្រក់ដោយចុងប៉ាកា គេនឹងឈឺចាប់ដោយការស្អុយឈ្មោះម៉ឺនឆ្នាំ) (ធ្វើជាអ្នកនិពន្ធឋបើសរសេរតែរឿងស្នេហាស្រីប្រុសកុំសរសេរ)
សិស្សម្នាក់នេះចងចាំជានិច្ច សូមវិញ្ញាណខន្ឋលោកគ្រូបានដល់សុខគតិភពកុំបីឃ្លាងឃ្លាត
****
ក្នុងឱកាសថ្ងៃបុណ្យគម្រប់មរណភាព ៧ថ្ងៃ របស់ព្រឹទ្ធាចារ្យនិពន្ធ យូ បូ (ត្រូវនឹងថ្ងៃទី១៣សីហា២០១៨) ខ្ញុំបានផ្តាំ អ្នកនិពន្ធ ឡឹក ជំនោរ ដែលជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ នៅភ្នំពេញ ជួយចូលរួមថវិកាបុណ្យដែរ។ សូមវិញ្ញាណក្ខន្ធលោក យូ បូ សោយសុខនៅបរលោក។