វិញ្ញាណ​រូប​ចម្លាក់

វិញ្ញាណ​រូប​ចម្លាក់ ច្រៀងដោយលោក ស៊ិន ស៊ីសាមុត

និងច្រៀងឡើងវិញដោយ ថាច់ សូលី

១ – សំពាយ​ភ័ព្វព្រេង​បុពេប្រឌិត

ព្រះ​ព្រហ្ម​លិខិត​និមិត្ត​ជីវិត​មានតម្លៃ

រូប​ចម្លាក់​ឆ្លាក់​ជាប់​ដួង​ហឫទ័យ

សម្ផស្ស​សម្រស​ចរណៃ​ចង​ជា​និស្ស័យ​ឧត្តម។

 

២ – សន្តោសប្រណី​អាល័យ​មេត្តា

រស្មីតារា​បំភ្លឺ​វេហា​ចិន្តាសុខំ

សែន​ស្រណោះ ស្រណោះ​សម្តី​មុំ

សុំ​កុំ​បំភ្លេច​រូប​ខ្ញុំ​ចិត្ត​រស់​លើ​ភ្នំ​ទឹក​ភ្នែក។

 

បន្ទរ – កន្សែង​ស្នាដៃ​អូន​ប៉ាក់​

កន្សែង​ចាក់​ជូត​ទឹក​ភ្នែក

ពេល​ណា​ទឹក​នេត្រា​ហូរជ្រែក​

កន្សែង​អូន​រំលេក​បំបែក​ក្តី​ទុក្ខ​ជូន​បាន។

 

៣ – ធម្មជាតិ​ប្រណីត​លោហិត​ភក្តី​

ជួយ​ឲ្យ​ពរ​ជ័យ

ជប់​រាង​កាយ​ស្រី​ឲ្យ​មាន​វិញ្ញាណ

រូប​ចម្លាក់​សូម​អ្នក​កុំ​នឹក​ស្មាន

ថា​រៀម​បំភ្លេច​កល្យាណ

បំភ្លេច​ភព​ស្ថាន​ស្នេហ៍​អូន៕

 

2 responses to “វិញ្ញាណ​រូប​ចម្លាក់

  1. ជម្រាបសួរអ្នកមីងជាគោរពរាប់អាន!
    ក្មួយមានឈ្មោះវីរៈ ជាអ្នកស្រាវជ្រាវមរតកភាពយន្តនិងចម្រៀងខ្មែរនាទសវត្សឆ្នាំ៦០និង៧០។ កាលពីនៅក្មេង ក្មួយតែងតែស្តាប់នូវសំដីដ៏ពិរោះរបស់អ្នកមីង ហើយចាំជាប់ចិត្ត។ នាពេលនេះដែរ ក្មួយមានសំណួរចង់សួរអ្នកមីងថា តើបទនេះមាននៅសេសសល់សំឡេងទេ? រឺក៏អ្នកមីងនៅចេះចាំអាចច្រៀងបាន? ក្មួយពិតជាចង់បានណាស់ ដោយមានបំណងចង់ធ្វើវាជាថ្មី។

    • ចាស លើកដៃថ្វាយព្រះ ក្មួយវិរះបើអ្នកមីងមិនច្រឡំទេប្រហែលជាមានសេសសល់សម្លេងក្នុងខ្សែអាត់របស់អ្នកមីង​តែមិនច្បាស់ទេ។ បើអ្នកមីងមានពេលទំនេរបន្តិចនឺងរ់ើរកក្នុងឯកសារសូរស័ព្ទរបស់អ្នកមីង
      សិនណា។ សរសេរកអ្នកមីងតាមនេះ aeke.sp@gmail.comល្អជាង ពីព្រោះអ្នកមីងមិនសូវចូលទីនេះទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s