ខ្ញុំបានចាប់ផ្តើមបម្រើអក្សរសាស្រ្តជាតិយើងតាំងពីឆ្នាំ១៩៦៨ គីតាំងពីក្នុងយុវវ័យម្ល៉េះដោយបានសរសេររឿងពិតមួួយរបស់នារីម្នាក់ដែលរៀនក្នុងវិទ្យាល័យព្រះយុគន្ធរដូចខ្ញុំដែរ តែគេរៀនថ្នាក់ធំជាងខ្ញុំ។ កាលនោះ ខ្បាននិពន្ធរឿង«នេះឬចិត្តប្រុស?»ប្រើរហស្សនាមថា«ព្រហ្ម សុទ្ធធីតា»ចេ្ផញផ្សាយនៅឆ្នាំ១៩៦៨តាមសារព័ត៌មាន«កោះសន្តិភាព»ដែលមានលោក«ជូ ថានី»ជាចាងហ្វាង។ ក្នុងឆ្នាំដដែលនោះ ប្រលោមលោកទី១របស់ខ្ញុំនេះត្រូវបានលោកម៉ៅ ប៊ុនថនសុំយកទៅផ្សាយក្នុង«នាទីភាគនិទានរឿងប្រលោមលោក»តាមរលកអាកាសនៃវិទ្យុជាតិនៅភ្នំពេញរយះពេល៣ខែទើបចប់។ សូមបញ្ជាក់ដែរថា លោក«ម៉ា ឡៅពី»បាននិពន្ធចម្រៀង១បទដែលមានចំណងជើងថា«នេះឬចិត្តប្រុស?»ដែលច្រៀងដោយអ្នកស្រិ«សូ សាវឿន»ដែលរស់នៅប្រទេសបារាំងសព្វថ្ងៃនេះ។ខ្ញុំនឹងសរសេរលំអិតក្នុងសៀវភៅជីវប្រវត្តិរបស់ខ្ញុំដែលត្រូវសរសេរឆ្នាំនេះក្រោយពីបានសរសេរចប់រឿងពិតក្នុងរបបប្រល័យពូជសាសន៍ជាមួយប្អូនស្រិខ្ញុំ២នាក់ដោយប្រើនាមត្រកូលផ្ទាល់ខ្លួនគឺ«ព្រហ្ម»ដើម្បីជាមធ្យោបាយរក មិត្តរួមថ្នាក់តាំងពីបថមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ មិត្តនារីនិងមិត្តរួមថ្នាក់ក្នុងអនុវិទ្យាល៏យ វិទ្យាល័យ និង«មហាវិទ្យាល័យនិតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច» មហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្រ្»ព្រមទាំង«មហាវិទ្យាល័យគរុកោសល្យ»ត្រូវបែកគ្នាព្រោះតែសង្គ្រាមនិងការភៀសខ្លួនចេញពីមាតុភូមិកំណើតដើម្បីគេចចេញពីរបបប្រល័ួយពូជសាសន៍។«។ សូមជ្រាបបដេរថា ក្រោយពីរៀបការ ខ្ញុំពាក់ឈ្មោះស្វាមីីទាំងមូលគឺ «ប៉ិច ឈុន»នៅភ្នំពេញ (មិនដុចនៅ ស្រុកបារាំងទេ ស្រី្តដែលរៀបការពាក់នាមត្រកូលស្វាមី គឺ ប៉ិច និងប្រើអត្តនាមរបស់ខ្លួនដដែល«ប៉ិច សង្វាវ៉ាន»គឺឈ្មោះដែលខ្ញុំប្រើរាល់ថ្ងៃ )។
«ក្នុងវិស័យអក្សរសាស្ត្រ ខ្ញុំបាននិពន្ធរឿង«នេះឬចិត្តប្រុស?»ឆ្នាំ១៩៦៨ដោយដាក់រហស្សនាមថា «ព្រហ្ម សុទ្ធធីតា»។ គឺជារឿងរបស់នារី២នាក់ដែលបាននិយាយរឿងពិតរបស់គេប្រាប់ខ្ញុំ ។ ម្នាក់នៅភ្នំពេញនិងម្នាក់
ទៀតនៅព្រៃវែង។
អនុស្សាវរីយ៍១ដែលចាំមិនភ្លេចគឺ កាលនោះ មានអ្នកស្តាប់រឿងប្រលោមលោកដែលជាវណ្ណកដំបូងរបស់ខ្ញុំម្នាក់
បានតែងចម្រៀងខ្ញុំ១បទបន្ទាប់ពីរឿងនេះបានផ្សាយតាមសារព័ត៌មាន«កោះសន្តិភាព»ដែលមានលោក«ជូ ថានី»ជាចាងហ្វាង។
ក្នុងឆ្នាំដដែលនោះ ប្រលោមលោកទី១របស់ខ្ញុំនេះត្រុវបានលោក«ម៉ៅ ប៊ុុនថន»សុំយកទៅផ្សាយក្នុង
«នាទីភាគនិទានរឿងប្រលោមលោក»តាមរលកអាកាសនៃវិទ្យុជាតិនៅភ្នំពេញរយះពេល៣ខែទើបចប់។ សូមបញ្ជាក់ដែរថា លោក«ម៉ា ឡៅពី»ក៏បាននិពន្ធចម្រៀង១បទមានចំណងជើងថា«នេះឬចិត្តប្រុស?»។ បទនេះច្រៀងដោយអ្ន្នកស្រីសូ សាវឿន។
កាលនោះ អ្នកស្តាប់របស់ខ្ញុំម្នាក់ឈ្មោះ «ជា ម៉ាក់លីន»បាននិពន្ធបទ «សំណោកយុុវនារីនិពន្ធ»ដើម្បីលើក
ទឹកចិត្តខ្ញុំក្រោយពីបានដឹងថា«មានអ្នកស្តាប់ម្នាក់នៅខេត្តកំពង់ឆ្នាំងឈ្មោះ«ឃ្នុះ ទាំ»បានទិទៀនថា«ខ្ញុំសរសេរ
រឿងពិតរបស់ខ្ញុំហើយបង្អាប់ប្រុសៗ»។ ខ្ញុំតូចចិត្តពេកក៏បាននិយាយជម្រាបអ្នកស្រី«ជា ម៉ាក់លីន»អ្នកស្តាប់ម្នាក់
ដែលសរសើររឿងដែលខ្ញុំនិពន្ធដំបូងនេះ។ អ្នកបង ជាម៉ាក់លីនក៏បាននិពន្ធទំនុកច្រៀង១តាមលំនាំបទ«នេះឬចិត្ត
ប្រុសដាក់ចំណងជើង«សំណោកយុវអ្នកនិពន្ធនារី»។ បទនេះមានទំនុកថា
«គ្រាន់តែខ្ញុំចងក្រងប្រលោមលោក
មតិគគោកពេបជ្រាយជេរស្តី
គិតទៅនារីគ្មានសិទ្ធសេរី
បើចង់ធ្វើល៏អ្វីក៏ខុសទាំងអស់។
ខំរៀនពីតូចរហូតពេញវ័យ
វិជ្ជាថ្លាថ្លៃគ្មានបានការសោះ
សាកល្បងចំណេះប្រែក្លាយជាខុស
គេចោទដាក់ទោសថាខុសក្រិត្យក្រម»
ខ្ញុំនឹងសរសេរលំអិតក្នុងរឿង «ខ្ញុំជាស្រី»ដែលត្រូវនិពន្ធឆ្នាំ២០១៨នេះ។
ផ្ទះអ្នកបងជា ម៉ាក់លីនដែលជាអ្នកនិពន្ធបទនេះ ដើម្បីលើកទឹកចិត្តខ្ញុំ ស្ថិតនៅម្តុំអាគារអាយស្ម័យយានកម្ពូជា។ខ្ញុំសង្ឃឹមថានិងបានទទួលដំណឹងពីអ្នកបង៕