Monthly Archives: ខែវិច្ឆិកា 2018

ជូនពរថ្ងៃកំណើត ដោយកវី សំ វិជ្ជា

អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន សូមស្វាគមន៍

ក្នុងថ្ងៃខួបកំណើតខ្ញុំគំរប់៧១ ឈានចូល៧២ឆ្នាំ លោក សំ វិជ្ជាដែលជាកវីមួយរូបនៅឯសហរដ្ឋ

អាមេរិកបានតែងកំណាព្យមួយអំពីទឹកចិត្តពុះពាររបស់ខ្ញុំក្នុងវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រខ្មែរ

៥ទស្សវត្សរ៍ពោលគឺរយះពេល៥០ឆ្នាំមកហើយតាមរយះការបោះពុម្ពផ្សាយជាសៀវភៅប្រលោម

លោកខ្លះៗ និងតាមរយះការផ្សាយតាម«សារព័ត៌មានកោះសន្តិភាព» «វិទ្យុជាតិភ្នំពេញ»នៅឆ្នាំ

១៩៦៨ និង ក្នុងប្រទេសបារាំងតាមព្រឹត្តិ

ប័ត្រ «សេរីកា»ឆ្នាំ១៩៧៧​ពេលមកដល់ប្រទេសបារាំងដំបូង។ បន្ទាប់មក «តាមរយះសារព័ត៌មាននៅសហ

រដ្ឋអាមេរិកមានជាអាទិ៍ «នគរធំ»និង«អង្គរបូរី »ក្នុង «វិទ្យុអាស៊ី95.6FM»ទីក្រុងប៉ារីស៍ប្រទេសបារាំងពីឆ្នំា

១៩៨៩ដល់១៩៩២» និងជាពិសេសក្នុង«វិទ្យុបារាំងអន្តរជាតិRADIO FRANCE INTERNATIONALE

RFI» ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១០ឆ្នាំចូលនិវត្តន៍ និង បច្ចុប្បន្នកាលនេះ ក្នុងគេហទំព័ររបស់ខ្ញុំនេះ

WWW.PECHSANGWAWANN.WORDPRESS.COM

សារុបសេចក្ តីគឺចាប់តាំងពីឆ្នាំ១៩៦៨នៅភ្នំពេញ រហូតដល់ឆ្នាំ២០១៨នៅប្រទេសបារាំងនេះ

ហើយនឹងបន្តទៅមុខជានិច្ចដរាបដល់ជរាភាពនិងរោគាយាយីពុំអាចបន្តសកម្មភាពបាន។

ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណអ្នកនិពន្ធ កវីគ្រប់រូបដែលបានផ្តល់អត្ថបទដ៏មានខ្លឹមសារនិង

ស្នាដៃប្រកបដោយទេពកោសល្យផ្នែករចនាបភាពដ៏ល្អប្រណិតដែលមាននាមលើទំព័រនិមួយៗ

ក្នុងវេបសាយរបស់ខ្ញុំ។

នេះជាកិច្ចរួមចំណែកដ៏មានតម្លៃខ្ពស់ឥតកាត់ថ្លៃបានឡើយក្នុងកិច្ចលើកស្ទួយអក្សរសាស្ត្រ

និងអក្សរសិល្ប៍ជាតិយើង។

សូមអរគុណ

គេហទំព័រនេះបានកើតឡើងដោយសារជំនួយរបស់ហេង  ឧត្តមកាលពីឆ្នំា២០១០នៅភ្នំពេញ៕

View original post

ជូនពរថ្ងៃកំណើត ដោយកវី សំ វិជ្ជា

ក្នុងថ្ងៃខួបកំណើតខ្ញុំគំរប់៧១ឈានចូល៧២ឆ្នាំ លោក សំ វិជ្ជាដែលជាកវីមួយរូបនៅសហរដ្ឋ
អាមេរិកបានតែងកំណាព្យអំពីទឹកចិត្តពុះពាររបស់ខ្ញុំក្នុងវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រខ្មែរ
តាំងពីឆ្នាំ១៩៦៨នៅភ្នំពេញតាមរយះការបោះពុម្ពផ្សាយប្រលោមលោកមួួយចំនួនក្នុងទំព័រ
«សារព័ត៌មានកោះសន្តិភាព» «វិទ្យុជាតិភ្នំពេញ»នៅឆ្នាំ១៩៦៨ និង ក្នុងប្រទេសបារាំងក្នុង
ព្រឹត្តិប័ត្រ «សេរីកា»ឆ្នាំ១៩៧៧ ​គឺពេលខ្ញុំនិងក្រុមគ្រួសារមកដល់ប្រទេសបារាំង។
បន្ទាប់មក ខ្ញុំបានសរសេរប្រលោមលោកខ្លីៗផ្សាយក្នុង «សារព័ត៌មាន«នគរធំ»និងសារព័ត៌
មាន«អង្គរបូរី»ក្នុងសហរដ្ឋអាមេរិក។
ក្រោយមក ខ្ញុំបានសរសេររឿងខ្លីៗផ្សាយក្នុងតាមរលកអាកាស«វិទ្យុអាស៊ី95.6FM»នាទីក្រុង
ប៉ារីសប្រទេសបារាំងពីឆ្នំា១៩៨៩ដល់១៩៩២»។ ស្វាមីខ្ញុំនិខ្ញុំព្រមទាំងមិត្តភក្តិ១ចំនួនជាអាទិ៍
ថាវរីឈ្មោះបច្ចប្បន្នគឺអ្នកស្រីណូឡង់ ខាហួង និងលោករស់ សាលីបានបំពេញការងារនេះដោយ
ស្ម័គ្រចិត្តគ្មានកម្រៃទេក្នុងកម្មវិធីពេលរាត្រីពីម៉ោង២១កន្លះដល់ម៉ោង២៤អាធ្រាត្រ។
ក្រោយពីវិទ្យុនេះបិទ
ខ្ញុំក៏បានប្រឡងចូលវិទ្យុបារាំងអន្តរជាតិRADIO FRANCE INTERNATIONAL RFIផ្នែកការ
ផ្សាយភាសាខ្មែរ ហើយក៏បានជាប់លេខល្អ បើតាមប្រសាសន៍លោកស្រីនិពន្ធនាយកផ្នែកការ
ផ្សាយភាសាបរទេស«EDITH ALAINម» DIRECTRICE DES LANGUES ETRANGERES.
ការប្រឡងមានវិញ្ញាសារសរសេរ វិញ្ញាសារសួរមាត់ និងការប្រឡងសាកសម្លេង។ មេប្រយោគសុទ្ធ
តែថ្នាក់ដឹកនាំសារព័ត៌មាននិងព្រេត្តប័ត្រធំៗនៅប៉ារីស។   ខ្ញុំបានធ្វើការបម្រើវិទ្យុនេះដោយពេញចិត្ត
ព្រោះខ្ញុំស្រឡាញ់ការងារវិទ្យុតាំងពីនៅយុវវ័យម៉្លេះ។
ក្នុង«វិទ្យុបារាំងអន្តរជាតិ RADIO FRANCE INTERNATIONALE RFI»ខ្ញុំបានបង្កើត
«នាទីអក្សរសិល្ប៍ខ្មែរនិងសិល្បះខ្មែរ» «នាទីជួបជាមួយសិល្បករខ្មែរ
និង«នាទីអ្នកនិពន្ធខ្មែរនៅប្រទេសបារាំងនិងនៅកម្ពុជា»ចាប់ពីឆ្នាំខែមីនាឆ្នាំ១៩៩៣រហុតដល់
ឆ្នាំ២០១០ គឺឆ្នាំដែលខ្ញុំបានសុំចូលនិវត្តន៍មុន២ឆ្នាំ។ បច្ចុប្បន្នកាលនេះ ក្នុងគេហទំព័ររបស់ខ្ញុំ
WWW.PECHSANGWAWANN.WORDPRESS.COM ខ្ញុំក៏បានបំពេញកិច្ចការនេះ
ដែរតែជាអក្សរហើយនៅតែផ្សព្វផ្សាយអត្ថបទរបស់អ្នកនិពន្ធ ជាពិសេសយុវអ្នកនិពន្ធ យុវកវី
ក្នុងប្រទេសកម្ពុជាដែលខ្ញុំបានស្គាល់និងបានផ្តល់ពិន្ទុក្នុងនាមជាមេប្រយោគនិងវាគ្មិនតាម
សេចក្តីអញ្ជើញពីសមាគមនូហាចនិងសហការជាមួួយសមាគមអ្នកនិពន្ធខ្មែរនៅបរទេសរបស់ខ្ញុំ
សរុបសេចក្តី គឺចាប់តាំងពីឆ្នាំ១៩៦៨នៅភ្នំពេញ រហូតដល់ឆ្នាំ២០១៨នៅប្រទេសបារាំង។
ខ្ញុំនឹងបន្តសកម្មភាពនេះជានិច្ច៕
ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណអ្នកនិពន្ធ កវីគ្រប់រូបដែលបានផ្តល់អត្ថបទដ៏មានខ្លឹមសារ
ប្រកបដោយទេពកោសល្យរចនារូបភាពដ៏ល្អប្រណិតលើទំព័រនិមួយៗក្នុងវេបសាយរបស់ខ្ញុំ។
អរគុណលោកអ្នកនាងដែលជាអ្នកនិពន្ធនិងកវី បណ្ឌិតដែលបានរួមចំណែកដ៏មានតម្លៃខ្ពស់
បំផុតក្នុងកិច្ចលើកស្ទួយអក្សរសាស្ត្រនិងអក្សរសិល្ប៍ជាតិយើង៕
សូមទទួលអំណរគុណដ៏ជ្រាលជ្រៅអំពីខ្ញុំ និងការគោរពរាប់អានដ៏ខ្ពស់អំពីខ្ញុំ
ក្នុងថ្ងៃ២៤វិច្ជិកាដែលជាទិវាខួបកំណើតខ្ញុំគម្រប់៧១ឆ្នាំឈានចូល៧២ឆ្នាំ លោកសំ វិជ្ជាដែល
ជាកវីដ៏ឆ្នើមមួយរូបនៅ៝ឯសហរដ្ឋអាមេរិកបានរៀបចំប័ណ្ណជូនពរដ៏ល្អពិសេសនេះសម្រាប់ថ្ងៃនេះ។
គឺពិតជាអំណោយដ៏មានតម្លៃបំផុតចំពោះខ្ញុំ។
សូមលោកកសំ វិជ្ជ្ជាទទួលអំណររគុណនិងសេចក្តីគោរពរាប់អានដ៏ខ្ពស់និងជ្រាលជ្រៅអំពីខ្ញុំ។
ជាពិសេស លោកបានផ្តល់កិត្តិយសចំពោះខ្ញុំក្នុងថ្ងៃពិសេសនេះ៕

ChouN Por Chey Th'ngai Kamnoet Neak Bang Pech Sawawann

អក្សរសាស្ត្រខ្មែរចែងចាំងនៅក្រៅស្រុក និពន្ធដោយបណ្ឌិតយឹម ​កិច្ចសែ រចនារំលេចដោយលោក សំ វិជ្ជា

បណ្ឌិតយឹម កិច្ចសែតែងតែលើកទឹកចិត្តខ្ញុំក្នុងកិច្ចបំរើអក្សរសាស្ត្រខ្មែរចាប់ពីឆ្នាំ១៩៦៨ក្នុងមាតុប្រទេសកម្ពុជារហូតមកដល់ប្រទេស
បារាំងក្នុងវិទ្យុអាស៊ីផ្នែកការផ្សាយភាសាខ្មែររៀងរាល់រាត្រីព្រហស្សត៍ចាប់ពីឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩២ជាមួួយស្វាមីខ្ញុំលោកប៉ិច ឈុន
​ កញ្ញាថាវរី លោករស់ សាលីនឹងលោកឈរ ហ៊ឃៀងដោយស្ម័គ្រចិត្ត​​ឥតកម្រៃរយះពេល៤ឆ្នាំ។
បន្ទាប់មក ខ្ញុំបានប្រឡងជាប់ចូលធ្វើការជាអ្នកសារពត៌មានក្នុងវិទ្យុបារាំងអន្តរជាតិ«RADIO FRANCE INTERNATIONALE
                            RFI ​ A PARIS ផ្នែកការផ្សាយភាសាខ្មែរ»នៅរដ្ឋធានីប៉ារីសនៃប្រទេសបារាំងចាប់ពីខែមីនាឆ្នាំ១៩៩៣រហូតដល់ពេលខ្ញុំចូលនិវត្តិន៍
នៅខែមករាឆ្នាំ២០១០គឺជាង១៨ឆ្នាំ៕
ខាងក្រោមនេះជាកំណាព្យនិពន្ធដោយលោកយឹម កិច្ចសែដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ និង រចនារូបភាពរំលេចពណ៌ដោយ
លោកសំ វិជ្ជាដែលរស់នៅឯសហរដ្អាមេរិក។
ខាងក្រោមនេះ
គឺជាអំណោយដ៏មានតម្លៃបំផុតក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំគម្រប់៧១ឆ្នាំឈានចូល៧២ឆ្នាំ។
អរគុណបណ្ឌិត យឹម កិច្ចសែ និង លោកកវី​សំ វិជ្ជាដែលបានលើកទឹកចិត្តខ្ញុំរាល់ឆ្នាំ៕
Aucun texte alternatif disponible.

Vichea Sam Chunborrotes est avec Guechse Yim et 3 autres personnes.

អក្សរសាស្រ្តខ្មែរចែងចាំងនៅក្រៅស្រុក (ដោយ យឹម-កិច្ចសែ) Re-post

 

    1. 606 éléments à examiner
    2.  

      Intro

       

      Ajoutez une courte bio pour vous présenter.

      Ajouter une bio

       

      Photo de Sangwawann Pech.
      Photo de Sangwawann Pech.
      Photo de Sangwawann Pech.
      Photo de Sangwawann Pech.
      Photo de Sangwawann Pech.

       

      pechsangwawann.wordpress.com