ជូនពរថ្ងៃកំណើត ដោយកវី សំ វិជ្ជា

ក្នុងថ្ងៃខួបកំណើតខ្ញុំគំរប់៧១ឈានចូល៧២ឆ្នាំ លោក សំ វិជ្ជាដែលជាកវីមួយរូបនៅសហរដ្ឋ
អាមេរិកបានតែងកំណាព្យអំពីទឹកចិត្តពុះពាររបស់ខ្ញុំក្នុងវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រខ្មែរ
តាំងពីឆ្នាំ១៩៦៨នៅភ្នំពេញតាមរយះការបោះពុម្ពផ្សាយប្រលោមលោកមួួយចំនួនក្នុងទំព័រ
«សារព័ត៌មានកោះសន្តិភាព» «វិទ្យុជាតិភ្នំពេញ»នៅឆ្នាំ១៩៦៨ និង ក្នុងប្រទេសបារាំងក្នុង
ព្រឹត្តិប័ត្រ «សេរីកា»ឆ្នាំ១៩៧៧ ​គឺពេលខ្ញុំនិងក្រុមគ្រួសារមកដល់ប្រទេសបារាំង។
បន្ទាប់មក ខ្ញុំបានសរសេរប្រលោមលោកខ្លីៗផ្សាយក្នុង «សារព័ត៌មាន«នគរធំ»និងសារព័ត៌
មាន«អង្គរបូរី»ក្នុងសហរដ្ឋអាមេរិក។
ក្រោយមក ខ្ញុំបានសរសេររឿងខ្លីៗផ្សាយក្នុងតាមរលកអាកាស«វិទ្យុអាស៊ី95.6FM»នាទីក្រុង
ប៉ារីសប្រទេសបារាំងពីឆ្នំា១៩៨៩ដល់១៩៩២»។ ស្វាមីខ្ញុំនិខ្ញុំព្រមទាំងមិត្តភក្តិ១ចំនួនជាអាទិ៍
ថាវរីឈ្មោះបច្ចប្បន្នគឺអ្នកស្រីណូឡង់ ខាហួង និងលោករស់ សាលីបានបំពេញការងារនេះដោយ
ស្ម័គ្រចិត្តគ្មានកម្រៃទេក្នុងកម្មវិធីពេលរាត្រីពីម៉ោង២១កន្លះដល់ម៉ោង២៤អាធ្រាត្រ។
ក្រោយពីវិទ្យុនេះបិទ
ខ្ញុំក៏បានប្រឡងចូលវិទ្យុបារាំងអន្តរជាតិRADIO FRANCE INTERNATIONAL RFIផ្នែកការ
ផ្សាយភាសាខ្មែរ ហើយក៏បានជាប់លេខល្អ បើតាមប្រសាសន៍លោកស្រីនិពន្ធនាយកផ្នែកការ
ផ្សាយភាសាបរទេស«EDITH ALAINម» DIRECTRICE DES LANGUES ETRANGERES.
ការប្រឡងមានវិញ្ញាសារសរសេរ វិញ្ញាសារសួរមាត់ និងការប្រឡងសាកសម្លេង។ មេប្រយោគសុទ្ធ
តែថ្នាក់ដឹកនាំសារព័ត៌មាននិងព្រេត្តប័ត្រធំៗនៅប៉ារីស។   ខ្ញុំបានធ្វើការបម្រើវិទ្យុនេះដោយពេញចិត្ត
ព្រោះខ្ញុំស្រឡាញ់ការងារវិទ្យុតាំងពីនៅយុវវ័យម៉្លេះ។
ក្នុង«វិទ្យុបារាំងអន្តរជាតិ RADIO FRANCE INTERNATIONALE RFI»ខ្ញុំបានបង្កើត
«នាទីអក្សរសិល្ប៍ខ្មែរនិងសិល្បះខ្មែរ» «នាទីជួបជាមួយសិល្បករខ្មែរ
និង«នាទីអ្នកនិពន្ធខ្មែរនៅប្រទេសបារាំងនិងនៅកម្ពុជា»ចាប់ពីឆ្នាំខែមីនាឆ្នាំ១៩៩៣រហុតដល់
ឆ្នាំ២០១០ គឺឆ្នាំដែលខ្ញុំបានសុំចូលនិវត្តន៍មុន២ឆ្នាំ។ បច្ចុប្បន្នកាលនេះ ក្នុងគេហទំព័ររបស់ខ្ញុំ
WWW.PECHSANGWAWANN.WORDPRESS.COM ខ្ញុំក៏បានបំពេញកិច្ចការនេះ
ដែរតែជាអក្សរហើយនៅតែផ្សព្វផ្សាយអត្ថបទរបស់អ្នកនិពន្ធ ជាពិសេសយុវអ្នកនិពន្ធ យុវកវី
ក្នុងប្រទេសកម្ពុជាដែលខ្ញុំបានស្គាល់និងបានផ្តល់ពិន្ទុក្នុងនាមជាមេប្រយោគនិងវាគ្មិនតាម
សេចក្តីអញ្ជើញពីសមាគមនូហាចនិងសហការជាមួួយសមាគមអ្នកនិពន្ធខ្មែរនៅបរទេសរបស់ខ្ញុំ
សរុបសេចក្តី គឺចាប់តាំងពីឆ្នាំ១៩៦៨នៅភ្នំពេញ រហូតដល់ឆ្នាំ២០១៨នៅប្រទេសបារាំង។
ខ្ញុំនឹងបន្តសកម្មភាពនេះជានិច្ច៕
ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណអ្នកនិពន្ធ កវីគ្រប់រូបដែលបានផ្តល់អត្ថបទដ៏មានខ្លឹមសារ
ប្រកបដោយទេពកោសល្យរចនារូបភាពដ៏ល្អប្រណិតលើទំព័រនិមួយៗក្នុងវេបសាយរបស់ខ្ញុំ។
អរគុណលោកអ្នកនាងដែលជាអ្នកនិពន្ធនិងកវី បណ្ឌិតដែលបានរួមចំណែកដ៏មានតម្លៃខ្ពស់
បំផុតក្នុងកិច្ចលើកស្ទួយអក្សរសាស្ត្រនិងអក្សរសិល្ប៍ជាតិយើង៕
សូមទទួលអំណរគុណដ៏ជ្រាលជ្រៅអំពីខ្ញុំ និងការគោរពរាប់អានដ៏ខ្ពស់អំពីខ្ញុំ
ក្នុងថ្ងៃ២៤វិច្ជិកាដែលជាទិវាខួបកំណើតខ្ញុំគម្រប់៧១ឆ្នាំឈានចូល៧២ឆ្នាំ លោកសំ វិជ្ជាដែល
ជាកវីដ៏ឆ្នើមមួយរូបនៅ៝ឯសហរដ្ឋអាមេរិកបានរៀបចំប័ណ្ណជូនពរដ៏ល្អពិសេសនេះសម្រាប់ថ្ងៃនេះ។
គឺពិតជាអំណោយដ៏មានតម្លៃបំផុតចំពោះខ្ញុំ។
សូមលោកកសំ វិជ្ជ្ជាទទួលអំណររគុណនិងសេចក្តីគោរពរាប់អានដ៏ខ្ពស់និងជ្រាលជ្រៅអំពីខ្ញុំ។
ជាពិសេស លោកបានផ្តល់កិត្តិយសចំពោះខ្ញុំក្នុងថ្ងៃពិសេសនេះ៕

ChouN Por Chey Th'ngai Kamnoet Neak Bang Pech Sawawann

One response to “ជូនពរថ្ងៃកំណើត ដោយកវី សំ វិជ្ជា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s